របៀប​ផ្លាស់ទី​គេហទំព័រពី Joomla មកប្រើ WordPress


     អ្នក ​បង្កើត​គេហទំព័រ​មួយចំនួន​ដែល​និយម​ប្រើប្រាស់ប្រព័ន្ធ​គ្រប់គ្រង​មាតិកា – CMS (Content Management System) (នៅស្រុកយើង) ភាគច្រើន​ចូលចិត្ត​ជ្រើសរើស​យក Joomla ។ ពួកគាត់និយាយ Joomla ងាយស្រួលប្រើ ហើយធ្លាប់តែ​ប្រើវា ចឹងក៏បន្ត​ប្រើវាបន្តគ្នា ហើយបង្រៀនគេ​ឲ្យ​ប្រើ Joomla ។ គេហទំព័រ​ភាសាខ្មែរ មួយចំនួន​ក៏ប្រើ Joomla ដើម្បីសាកចិត្ត​ពពួក Hacker (កម្រិតដំបូងៗ) មកសាក Hack លេងៗ! ហើយពិតជា​បានសម្រេចមែន ។ យ៉ាងណាមិញ ក៏មានគេហទំព័រ​ប្រភេទ Joomla មួយចំនួន​ក៏ទទួលបាន​ការពារ និងមានសុវត្ថិភាព​ខ្ពស់ផងដែរ ។
ថ្ងៃនេះ សំបុកអាយធី សូមលើក​យក​អត្ថបទ​ទាក់ទង​នឹង ការផ្លាស់ទីគេហទំព័រ ពី Joomla មក WordPress វិញម្តង ។ យើង​សូមធ្វើ​ការ​ណែនាំ លោកអ្នក ឲ្យមកប្រើ WordPress ហើយធ្វើការ​ប្រៀបធៀប​នូវ​ភាពងាយស្រួល រួមទាំងសមត្ថភាព​នៃ CMS ទាំងពីរ ។
ជាដំបូង​សូមលោកអ្នក តំឡើង WordPress ជាមុនសិន បន្ទាប់មក​ត្រូវចូលទៅកាន់ទីតាំង Dashboard រួចធ្វើការ​តំឡើង FG Joomla to WordPress plugin ហើយដាក់វាឲ្យដំណើរការ ។
Joomla-2-wordpress

បញ្ជាក់៖ យោងតាមទំព័រនៃ Plugin នេះថា៖ គេបានសាកល្បងជាមួយ Joomla versions 1.5, 1.6, 1.7, 2.5 និង 3.0 ហើយ WordPress 3.5.1 ភ្ជាប់ជាមួយប្រកាស ឬអត្ថបទច្រើនជាង ៧ម៉ីន ។ 
បន្ទាប់ពី​ដាក់ឲ្យ​ដំណើរការ​រួចមក សូមលោកអ្នក​បន្ត​ចូលទៅកាន់ Tools => Import នោះលោកអ្នក​នឹងឃើញ Tool មួយចំនួន​សម្រាប់ Import ពី Platform ដទៃ​មកចូល​ក្នុង WordPress ។ សូមលោកអ្នកជ្រើសយក Joomla (FG) ដែលបាន​តំឡើង​ខាងលើ ។
បន្តមកទៀត លោកអ្នកនឹងឃើញទំព័រ Joomla Importer សម្រាប់ WordPress ដែលនៅក្នុងទំព័រនេះ លោកអ្នកត្រូវផ្តល់​នូវព័ត៌មាន នៃគេហទំព័រប្រភេទ Joomla និង Database របស់វាផងដែរ ។
Provide your Joomla website database information
លោកអ្នកអាច​ទទួលយក​ព័ត៌មាន Database នៃគេហទំព័រនោះបាន ដោយចូល​ទៅកាន់ទីតាំង Administrator រួចពិនិត្យមើល​ក្រោម Global Configuration » Server tab ដែលព័ត៌មាន​ទាំងនេះ លោកអ្នកអាច​រកបាន​ផងដែរ នៅឯ File configuration.php នៅក្នុងទីតាំង Root Folder នៃ Joomla នោះ ។ លោកអ្នកអាចប្រើប្រាស់​ File នោះបាន​តាមរយៈ FTP ឬតាម Cpanel រួចស្វែងរក និងបើក File configuration.php 
Getting your database settings from Joomla Administration area
ជំហានបន្ទាប់ ក្រោយពេលដែល​លោកអ្នក​បានបំពេញព័ត៌មាន Database រួចហើយ សូម Scroll ចុះក្រោម ហើយប្រសិនបើ​លោកអ្នក ចង់ធ្វើ Import File រូបភាព ឬសម្លេង ឬវីដេអូ នានា នៅលើគេហទំព័រ Joomla មកដាក់លើ WordPress សូមអ្នកធីកលើ “Force Media Import” ។ ជាចុងក្រោយ សូមចុចលើប៊ូតុង Import ដើម្បីនាំយកទិន្នន័យនៅលើ Joomla មកលើ WordPress ។ 
Import content and media from Joomla to WordPress
Plugin នេះដំណើរការនូវ script ហើយចាប់ផ្តើមធ្វើការ Import មាតិកាពី Joomla មក WordPress ដែលវាអាច​ចំណាយពេល អាស្រ័យ​លើ មាតិកា ដែលលោកអ្នកមាន នៅលើគេហទំព័រចាស់ (Joomla) ។
Successfully imported content form Joomla to WordPress
នៅពេលដែល​ទិន្នន័យ ឬមាតិកា​ទាំងអស់បាន Import មកហើយ ជាជំហានបន្ត​សូម​លោកអ្នក​ធ្វើការ កែខៃតំណភ្ជាប់ណា​ដែល​បានខូច ដោយ Scroll ចំក្រោម រួមចុចលើប៊ូតុង “Modify” (ស្ថិតនៅទំព័រ Plugin Joomla(FG) ក្រោម Tab Tools នៅក្នុង WordPress Dashboard) ។
Fix broken internal links after importing content from Joomla to WordPress
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top