វិធី​លាក់​កុំព្យូទ័រ​របស់​អ្នក​​លើប្រព័ន្ធ LAN

aនៅ ​ក្នុង​គន្លឹះ​លេខ​នេះ យើង​ខ្ញុំ​នឹង​បង្ហាញ​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​ អំពី​វិធី​លាក់​កុំព្យូទ័រ​របស់​អ្នក​ ដើម្បី​កុំ​ឱ្យ​វា​បង្ហាញ​នៅ​លើ Local Network ។ ដូចនេះ​មិត្ត​អ្នក​អាន​ទាំង​អស់​អាច​សាកល្បង​អនុវត្ត​ជាមួយ​យើង​ដូច​ខាង​ ក្រោម៖
a១. ដំបូង​លោក​អ្នក​ត្រូវ​ចុច​ប៊ូតុង Start រួច​វាយ​ពាក្យ rededit ហើយ​ចុច​លើ Enter ។
a២. បន្ទាប់​ពី​អ្នក​បាន​ចូល​ទៅ​ក្នុង Registry Editor រួច អ្នក​ត្រូវ​ចូល​ទៅ​កាន់​ទីតាំង​ដូច​ខាង​ក្រោម
HKEY_LOCAL_MACHINE / SYSTEM / CurrentControlSet / Services / LanmanServer / Parameters ។
a
៣. នៅ​ពេល​ដែល​អ្នក​បាន​ចូល​ទៅ​កាន់​ទីតាំង​នេះ​រួច​ អ្វី​ដែល​អ្នក​ត្រូវ​អនុវត្ត​បន្ត​គឺ​ត្រូវ​បង្កើត​តម្លៃ DWORD ថ្មី​សម្រាប់​វា ដូច​នេះ​អ្នក​ត្រូវ​ចុច​លើ​មី​នុយ Edit រួច​ចុច​លើ New បន្ទាប់​មក​សូម​ចុច​លើ DWORD 32-bit Value ( ឬ DWORD 64 bit Value សម្រាប់​អ្នក​ប្រើ​ Windows 64 bit) ។
a
៤. អ្នក​ត្រូវ​ដាក់​ឈ្មោះ​ឱ្យ​វា​ថា Hidden ។
a
៥. បន្ទាប់​មក​សូម​ចុច​ Double Click លើ​តម្លៃ​ថ្មី​នោះ​ ហើយ​អ្នក​ត្រូវ​កំណត់​តម្លៃ​របស់​វា គឺ 1 ។ ក្រោយ​មក​សូម​ចុច​លើ OK ដើម្បី​រក្សា​ការ​កំណត់​របស់​អ្នក។
a
៦. អ្នក​ត្រូវ​ចុច​បិទ​ផ្ទាំង​ Registry Editor រួច​ចាប់​ផ្ដើម​ Restart កុំព្យូទ័រ​របស់​អ្នក។
៧. នៅ​ពេល​ដែល​អ្នក​បាន​ធ្វើ​ការ​ Restart កុំព្យូទ័រ​រួច​​ នោះ​អ្នក​ដទៃ​ផ្សេង​ប្រាកដ​ជា​ពុំ​អាច​ឃើញ​ឈ្មោះ​កុំព្យូទ័រ​អ្នក​នៅ​លើ Network ឡើយ លុះត្រាតែ​គេ​វាយ​ឈ្មោះ​កុំព្យូទ័រ​របស់​អ្នក​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង Windows Explorer ឬ Start Menu ឬ ដោយ​ការ​ស្វែង​រក​ដោយ​ចុច​ \\ នៅ​ពី​មុខ។ ឧទាហរណ៍ \\VUTHEA-PC ប្រសិន​បើ​កុំព្យូទ័រ​របស់​អ្នក​ប្រាកដ​ជា​មាន​ឈ្មោះ​ VUTHEA-PC ៕
a
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top