របៀបតម្លើង WordPress នៅក្នុង localhost



តើ WordPress អ្វីទៅ? WordPress ជា​ ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​វែបសាយ​មួយ ដែលហៅកាត់​ CMS (Content Management System) ក្នុង​ចំណោម​ CMS ជាច្រើន ដូចជា Typo3, Joomla និង Drupal ជាដើម។ បើនិយាយអោយសាមញ្ញនោះ យើង​អាច​ថា WordPress ជា​កម្មវិធី​សម្រាប់​បង្កើត​គេហទំព័រ​ក៏​បាន ដោយ​មិនចាំបាច់​អោយ​លោក​អ្នក​ប្រើ​​ចេះ​នូវ​ភាសារ​កូដផ្សេងៗ​​ ដូចជា PHP, Java, CSS ជាដើម។
​ខាងក្រោម​នេះ ជារបៀប​តម្លើង​ WordPress នៅក្នុងម៉ាស៊ីន គឺលោក​អ្នក​អាច​ប្រើ​ប្រាស់​វា​ដោយ​មិន​ចាំ​បាច់​មានអុី​ធើណែតឡើយ

១. លោកអ្នកត្រូវតម្លើង​កម្មវិធី Wamp Sever មួយសិន ដើម្បីអោយ​ WordPress  ដំណើរ​ការនៅលើ​កម្មវិធីនេះ ចុចទីនេះ​ដើម្បី​ទាញយក Wamp Sever

២. ក្រោយពេលតម្លើង​ Wamp Sever ចប់ សូម​ដំណើរការកម្មវិធីនេះ (បិទកម្មវិធី Skype ជាមុនសិន) រង់ចាំ​រហូត​ដល់វាបង្ហាញដូច​ខាងក្រោមដំណើរការ​

៣. បើក វែបប្រាវសើ វាយអាស័យដ្ឋាន localhost ឬក៏ 127.0.0.1

៤. រំកិល Scroll ចុះមកក្រោមបន្តិច ចុចលើ phpmyadmin

៥. ធ្វើការបង្កើត Databases មួយ ដោយចុចលើ Databases Tab ធ្វើការបំពេញឈ្មោះ រួចចុច Create

៦. ចុចទីនេះទាញយក wordpress 3.5 បន្ទាប់មកធ្វើការពន្លា​​(Extrac) File​  ទៅ​ដាក់​ក្នុង​ទី​តាំង C:\wamp\www

៧. ចុចបើក វែបប្រាវសឺម្តង ហើយវាយអាស័យដ្ឋាន localhost/wordpress ឬក៏ 127.0.0.1/wordpress

៨. ចុចលើ Create a Configuration File

១០. ចុចលើ Let’s go

១១. ធ្វើការបំពេញDatabases Name (ឈ្មោះ​Databases នៅចំនុចទី ៥) និង User Name (ត្រូវតែដាក់ root)

១២. ចុចលើ Run the intall

១៣. ធ្វើការបំពេញពត៌មានដូចខាងក្រោម រួចហើយចុចលើ Install WordPress

១៤. មកដល់ចំនុចនេះ​ បង្ហាញថា​លោក​ធ្វើបាន​ជោគជ័យ​ហើយ
លោកអ្នកតម្លើង WordPress ក្នុងម៉ាស៊ីនលោក​អ្នកបានជោគជ័យហើយ​។ សម្រាប់​ការ​ប្រើ​ប្រាស់​អំពី​Wordpress នេះ យើង​ខ្ញុំ​នឹង​​ធ្វើ​​ការ​បង្ហាញ​នូវ​អត្ថបទ​ក្រោយ​ៗ​ទៀត។

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top