5 កម្មវិធី Download Manager ​ប្រើ​មិន​គិត​ប្រាក់​

ការ​ទាញ​យក​ឯកសារ​ផ្សេងៗ​ក្នុង​ពិភព​អ៊ីនធឺណិត ប្រាកដ​ជា​ត្រូវ​រក​កម្មវិធី​ជំនួយ​ ដូចជា IDM ជាដើម តែ​ដោយសារ IDM ជា​កម្មវិធី​គិត​ប្រាក់ ​អ្នក​អាច​ប្រើ IDM បាន​តែ​ត្រឹម 30 ថ្ងៃ​ប៉ុណ្ណោះ! ​បន្ទាប់មក​អ្នក​ត្រូវ​ទិញ បើ​មិន​ទិញ​ប្រើ​ទេត្រូវ​រក​វិធី​អ្វី​មួយ​ដើម្បី​ធ្វើ​អោយ IDM អាច​ប្រើ​បាន​រហូត។ តើ​​អ្នក​ចង់​ប្រើ​​កម្មវិធី Download Manager ​ណា​ដែល​​មិន​គិត​លុយ​ដែរ​​ទេ?។ ខ្ញុំ​សូម​ណែនាំ​កម្មវិធី​ចំនួន​ប្រាំ​ ដែល​ប្រើ​​ដោយ​សេរី មិន​ខ្វល់​ពី​រឿង​ត្រូវ​ "ក្រេក" ​ទើប​អាច​​ប្រើ​បាន​នោះ​ទេ។ សូម​មើល​ខាងក្រោម​នេះ៖


1. Free Download Manager


ដែល​ហៅ​កាត់​ថា FDM គឺ​ជា​កម្មវិធី​ជំនួយ​ការ​ទាញយក​ដែល​ល្អ​ជាង​គេ ក្នុង​ការ​បន្ថែម​ល្បឿន​នៅ​ពេល​ទាយយក។ ងាយស្រួល​ប្រើ មិន​ចាញ់​កម្មវិធី​គិតលុយ​ប៉ុន្មាន​នោះ​ទេ :D ផ្ទាំង​គ្រប់គ្រង​ងាយ​យល់ មាន​មុខងារ Upload ថែមទៀត​ផង​ដែល​ស្គាល់ HTTP/HTTPs/Bit-torrent downloads via ដោយ​ប្រើ Bit-torrent protocols។
មុខងារ​ពិសេសៗ​មួយ​ចំនួន៖
- ស្គាល់ BitTorrent
- អាច​ទាញ​យក​និង​បម្លែង​វីដេអូ Flash (FLV) ចេញ​ពី YouTube, Google Video...
- អាច​លេង​សាកល្បង Audio/Video មុន​ពេល​និង​កំពុង​ទាញ​យក
- សុវត្ថិភាព 100% មិនមាន​បង្កប់​ពិសពុស
- ទាញយក​អោយ​អស់​ល្បឿន​ដែល​អ្នក​មាន
- បញ្ឈប់​និង​បន្ត​ទាញ​យក​នៅ​ពេល​ក្រោយ​បាន
- HTML Spider ទាញយក​តែ​ឯកសារ​ណាមួយ​ចេញ​ពី​ Site ដែល​អ្នក​ត្រូវ​ការ

2. GetGO Download Manager


GetGo គឺ​ជា​កម្មវិធី​ជំនួយការ​ទាញ​យក​ដែល​មាន​មុខងារ​គួរ​អោយ​ចាប់​អារម្មណ៍​ជា​ ច្រើន តភ្ជាប់​ជាមួយ​កម្មវិធី​បើក​អ៊ីនធឺណិត (Browser) ងាយស្រួល​ទាញ​យក។
មុខងារ​ពិសេសៗ​មួយ​ចំនួន៖
-  ដាក់​បញ្ចូល​ (Integrates) ជាមួយ IE, Firefox
- ទាញ​យក​ជា​សំណុំ (Batch)
- កំណត់​អោយ​ទាញ​យក​នៅ​ពេល​ណាមួយ (កាលវិភាគ​ទាញ​យក)
- ទាញ​យក​អោយ​អស់​ល្បឿន​ដែល​អ្នក​មាន
- បញ្ឈប់​និង​បន្ត​ទាញ​យក​នៅ​ពេល​ក្រោយ​បាន
- ងាយស្រួល​ទាញ​យក​ឯកសារ​ពី Facebook និង​ដទៃ​ទៀត
ចំណាំ៖ ពេល​ដំឡើង​កម្មវិធី​កុំ​ចុច​ដំឡើង Ask Toolbar ដែល​មាន​ស្រាប់​ជាមួយ GetGo។

3. Flash Get Download Manager


FlashGet អាច​ទាញ​យក​ពី​ប្រភព​ផ្សេងៗ​បាន​ច្រើន ដំណើរ​ការ​របស់​ FlashGet មិនខុស​ពី IDM ទេ ដោយ​អាច​បំបែក​ឯកសារ​ជា​ផ្នែក​ដុំៗ ជួយ​អោយ​ការ​ទាញ​យក​បាន​លឿន។ វា​ស្គាល់ HTTP, BT, FTP, eMule និង protocols ដទៃ​ផ្សេង​ទៀត។
មុខងារ​ពិសេសៗ​មួយ​ចំនួន៖
- ដំណើរ​ការ​កម្មវិធី​លឿន ងាយស្រួល​ប្រើ
- មាន​ស្បែក (skin) រូបរាង​ច្រើន​ស្អាតៗ
- ទាញ​យក​អោយ​អស់​ល្បឿន​ដែល​អ្នក​មាន
- ស្គាល់​ប្រភព​ច្រើន ដូច​ជា eMule

4. Orbit Downloader


Orbit ជា​កម្មវិធី​ទាញ​យក​ដែល​មាន​មុខងារ​ល្អៗ ដែល​កម្មវិធី​ទាញ​យក​ត្រូវ​តែ​មាន ងាយស្រួល​ទាញ​យក​ដោយ​ផ្ទាល់​ពី​គេហទំព័រ​ផ្សេងៗ។ ប៉ុន្តែ​មុន​នឹង​អ្នក​ទាញ​យក Video ឬ Audio ពី​គេហទំព័រ​ផ្សេងៗ សូម​អាន​ការ​ណែនាំ​របស់​កម្មវិធី។
មុខងារ​ពិសេសៗ​មួយ​ចំនួន៖
- ស្គាល់​ផ្លាក Tags
- ស្គាល់​ការ​​ទាញ​យក​តាម​បណ្ដាញ
- ទាញ​យក​អោយ​អស់​ល្បឿន​ដែល​អ្នក​មាន
- រូបរាង​ងាយស្រួល​ប្រើ
- ស្គាល់​កម្មវិធីបើក​អ៊ីនធឺណិត (Browser) បាន​ច្រើន
- ស្គាល់​ប្រភព​ច្រើន
- អាច​កំនត់ Proxy ជួយ​អោយ​ការ​ទាញ​យក​បាន​លឿន

5. uGet Download Manager


ជា​កម្មវិធី​ពិសេស ​ដែល​អ្នក​ស្រឡាញ់​​កូដ​ចំហ​ត្រូវ​មាន uGet គឺ​ជា​កម្មវិធី​ជំនួយ​ការ​ទាញយក​ប្រភេទ​កូដ​ចំហ ដែល​មាន​មុខងារ​ល្អៗជា​ច្រើន។ ដោយ​សារ​តែ​វា​ជា​កម្មវិធី​កូដ​ចំហ ដូច្នេះ​អ្នក​អាច​កែប្រែ​តាម​តែ​ចិត្ត​អ្នក​ចង់​បាន បើ​អ្នក​ចេះ​សរសេរ​កម្មវិធី។ uGet ងាយស្រួល​ប្រើ​និង​សាមញ្ញ អ្នក​អាច​ប្រើ​តាម​ពាក្យ​បញ្ជា​បាន (Command-line) អ្នក​សរសេរ​កម្មវិធី​អា​ចវា​ធ្វើ​ជា​ស្នូល​បាន។
មុខងារ​ពិសេសៗ​មួយ​ចំនួន៖
- ជា​កម្មវិធី Open Source
- ស្រាល​ ទំហំ​តូច លឿន​ក្នុង​ការ​ប្រើប្រាស់
- ទាញ​យក​ដាក់ ទៅ​តាម​ផ្នែកៗ​ដូច IDM ដែរ
- អាច​នាំ​ចូល​ការ​ទាញយក​តាម HTML files
- អាច​ទាញ​យក​ជា​សំណុំ (Batch)
- ​អាច​ប្រើ​តាម​ពាក្យ​បញ្ជា​បាន (Command-line)

ចំណាំ៖ ទាមទារ  GTK+ Runtime Environment
ប្រភព:akbathom
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top