ហេរី ផោតធ័រ និង​បន្ទប់​សម្ងាត់ (ភាគ​ទី 2) Harry Potter and the Chamber of Secrets និពន្ធ​ដោយ​អ្នកស្រី J.K. Rowling (បកប្រែ​មិន​ផ្លូវការ​​ដោយ​និស្សិត​ខ្មែរ​មួយ​ក្រុម)


   Harry Potter គឺ​ជា​​​រឿង​ប្រលោមលោក​​វេទមន្ត (ធ្មប់) បរទេស ​និពន្ធ​ដោយ​ជនជាតិ​អង់គ្លេស​គឺ​អ្នក​ស្រី J.K. Rowling , ដែល​ពេញនិយម​និង​លក់​ដាច់​បំផុត​ជុំវិញ​ពិភពលោក។ ​រឿង​នេះ​មាន 7 ភាគ​ចប់ បកប្រែ​ជា 67 ភាសា​ ក្នុង​នោះ​ក៏​មាន​ជា​ភាសា​ខ្មែរ​ដែរ បើ​តាម Wikipedia គេ​សរសេរ​ថា​បក​ប្រែ​ដោយ Un Tim (University of Cambodia Press) តែ​មិន​ដឹង​ថា​បកប្រែ​ចប់​ទាំង 7 ភាគ​ឬ​ក៏​អត?។

*សៀវភៅ​រឿង​វេទមន្ត Harry Potter មាន 7 ភាគ​ចប់​គឺ ៖

  1. Harry Potter and the Philosopher's Stone (ស្វែងយល់​នៅ Wikipedia)
  2. Harry Potter and the Chamber of Secrets (ស្វែងយល់​នៅ Wikipedia)
  3. Harry Potter and the Prisoner of Azkaban (ស្វែងយល់​នៅ Wikipedia)
  4. Harry Potter and the Goblet of Fire (ស្វែងយល់​នៅ Wikipedia)
  5. Harry Potter and the Order of the Phoenix (ស្វែងយល់​នៅ Wikipedia)
  6. Harry Potter and the Half-Blood Prince (ស្វែងយល់​នៅ Wikipedia)
  7. Harry Potter and the Deathly Hallows (ស្វែងយល់​នៅ Wikipedia)
   ​​ប្លក Khmer Panda បាន​សហការ​ជាមួយ​និស្សិត​មួយ​ក្រុម​ជា​មិត្ត​របស់​គាត់ បកប្រែ​សៀវភៅ ហេរី ផោតធ័រ ភាគ​ទី 2 មក​ជា​ភាសាខ្មែរ តែ​មិន​ជា​ផ្លូវការ​នោះ​ទេ ព្រោះ​មិន​បាន​សុំ​ការ​អនុញ្ញាតិ​ពី​ម្ចាស់​សៀវភៅ​ដើម។ សូម​មើល​ប្រសាសន៍​អ្នក​បកប្រែ ៖
   ហេរីផោតធ័រ ​គឺ​ជា​រឿង​មួយ​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ ជុំវិញ​ពិភពលោក។​ នៅ​ប្រទេស​សិង្ហបុរី​ សូម្បី​តែ​ក្មេង​អាយុ​ប្រាំ​ឆ្នាំ​ក៏​ដឹង​ថា​ហេរី​ជា​នរណា​គេ​ដែរ។ ដើម្បី​លើកស្ទួយ​ការ​អាន​សៀវភៅ​នៅ​ប្រទេស​កម្ពុជា​ ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​មាន​ការ​បកប្រែ​សៀវភៅ​រឿង​បរទេស​ជាច្រើន​មក​ជា​ ខេមរភាសា​។ ក្នុង​នោះ​ក៏​មាន​រឿង​ហេរី​ផោតធ័រ​ភាគទី១ដែរ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ខ្ញុំ​សង្កេត​ឃើញ​ថា គ្មាន​អ្នក​បកប្រែ​ភាគ​ទី​២ បន្ត​ទៀត​សោះ។ ទើប​ក្រុម​ខ្ញុំ​ដែល​ជា​សិស្សានុសិស្ស​ស្រលាញ់​ការ​អាន​សៀវភៅ​ បាន​​ឯកច្ឆន្ទ​​គ្នា ចូលរួម​បកប្រែ​សៀវភៅ​ភាគ​ទី២បន្ត​ទៀត នោះ​គឺ​ ហេរី​ផោតធ័រ និង​បន្ទប់​​សំងាត់។ ក្រុម​យើង​ខ្ញុំ​បាន​ដឹង​យ៉ាង​ច្បាស់​ថា វា​មាន​កំហុស​ជា​ច្រើន​លើ​ការ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​នេះ ដូចនេះ​សូម​មិត្ត​អ្នក​អាន​មេត្តា​ខន្តី​អភ័យទោស​ផង។ មិត្ត​អាច​ទាញ​យក​រឿង​នេះ​ទៅ​អាន​នៅ​ផ្ទះ ដោយ​ទាញ​យក​រឿង​នេះ​នៅ​ក្នុង​ទំព័រ ផ្សេងៗ។ សូម​អរគុណ។ 

៙ មាតិកា ៖

  • ថ្ងៃ​ខួប​កំណើត​ដ៏​អាក្រក់​បំផុត
  • ការ​ដាស់តឿន​របស់​ដុបប៊ី
  • នៅ​ប៊ូរ៉ូ
  • នៅ​ហាង​ហ្លារីស និង​ប្លត់
  • ដើមឈើ វ៉ុមភីង វីឡូ
  • ហ្គីលដឺរ័យ ឡក់ហាត
  • ឈាម​កខ្វក់ និង​ពាក្យ​ខ្សឹបខ្សៀវ
  • ពិធី​ជប់លៀង​បុណ្យសព
  • សំណេរ​លើ​ជញ្ជាំង
  • បាល់​ប្លាត់​ជឺរ​កំណាច
  • ក្រុម​ប្រយុទ្ធ​រ​តតាំង
  • ទឹកថ្លា​បម្លែង​កាយ
  • សៀវភៅ​កំណត់ហេតុ​ដ៏​សម្ងាត់
  • ខននឺលូស ហ្វូដហ្យ៍
  • អារ៉ាហ្កក
  • បន្ទប់​សម្ងាត់
  • ទាយាទ​ស៊្លីតឺរីន
  • អំណោយ​សម្រាប់​ដុបប៊ី

៙ ព័ត៌មាន​ទាញ​យក ៖

- ឈ្មោះ​សៀវភៅ : ហេរី ផោតធ័រ និង​បន្ទប់​សម្ងាត់ (ភាគ​ទី 2) Harry Potter and the Chamber of Secrets
- និពន្ធ​ដោយ : អ្នកស្រី J.K. Rowling (ជនជាតិ​អង់គ្លេស)
- បកប្រែ​ដោយ : សៀ លីហួង, សុភក្ដិ ម៉ារ៉ា, ហេង ពិសិដ្ឋ, ង៉ុយ គាឡុង, គៀន ហ្វកហ្វីដែល, អ៊ឹង ទីអៀង
- ទំហំ​ឯកសារ : 4.3MB ជា​ប្រភេទ : PDF
- ទីតាំង​ទាញ​យក : Google Drive របស់​អាក្បាលធំ
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top