របៀប​ដាក់​ Numberred Page Navigation លេខ​ទំព័រ​ខណ្ឌ​ចំនួន​បង្ហាញ​​អត្ថបទ​ប្លក

   ថ្ងៃ​នេះ​ប្លក​អាក្បាលធំ​សូម​លើក​យក​គន្លឹះ​សំខាន់​មួយ ​ក្នុង​ការ​កែប្រែ អក្សរ (Older, Home Posts) ​​សម្រាប់​ខណ្ឌ​​បង្ហាញ​អត្ថបទ​ដែល​នៅ​ទំព័រ​មុខ (home) ឬ​នៅ​ក្នុង​ជំពូក​ណាមួយ​របស់​អត្ថបទ ឲ្យ​ដូរ​ទៅ​ជា​លេខ​រៀង (numberred page navigation) ​វិញ ដែល​ងាយស្រួល​ចុច​ចូល​មើល​អត្ថបទ​ទាំងឡាយ​ដែល​កប់​ជ្រៅ​បាន ដោយ​ចុច​ផ្លោះ​តាម​រយៈ​លេខ​ទំព័រ​មុខ​ទាំង​​នោះ។

   ជា default (លំនាំដើម) បើ​លោកអ្នក​កំពុង​ប្រើប្រាស់ template ប្លក​ ដែល​ Google ដាក់​ឲ្យ​ប្រើ​ស្រាប់ៗ​មួយ​ចំនួន​ ដែល​មាន​ក្នុង​ប្រព័ន្ធ Blogger ​​នោះ លោក​អ្នក​ប្រាកដ​ជា​ឃើញ​ពាក្យ​ថា "Older, Home Posts" នៅ​ខាង​ក្រោម​អត្ថបទ​បំផុត​នៃ​ទំព័រ​មុខ (home) និង​ទំព័រ​ជំពូក (catalog) គឺ​មិន​មាន​បង្ហាញ​ជា​ចំនួន​លេខ​ដូច​រូប​ខាង​លើ​ឧទាហរណ៍​ស្រាប់​នោះ​មក​ទេ។ តែ​បើ​លោក​អ្នក​កំពុង​​ប្រើ tamplate ផ្សេងៗ ​ដែល​លោកអ្នក​ទាញ​យក​ពី​គេហទំព័រ​ដែល​ផ្គត់ផ្គង់ tamplate របស់ Blogger ទាំងឡាយ ខ្ញុំ​ជឿ​ថា! ភាគ​ច្រើន​គឺ​អ្នក​រចនា tamplate ទាំង​នោះ​ គាត់​​បាន​ដាក់​បញ្ចូល"​កូដ"ខណ្ឌ​​លេខ​ទំព័រ​មក​ជាមួយ​ស្រាប់ ងាយស្រួល​មិន​ចាំបាច់​ឲ្យ​លោក​អ្នក​ ទៅ​ស្វែងរក​កូដ​យក​មក​ដាក់​បន្ថែម​ឡើយ។

   ខ្ញុំ​បាន​ស្វែងរក​កូដ​សម្រាប់​ដាក់ numberred page navigation ពី​គេហទំព័រ​នានា​ជា​ច្រើន​ តែ​មិន​ងាយស្រួល​សម្រាប់​អ្នក​ដែល​មិន​ចេះ "​កូដ" អាច​​កែប្រែ និង​មិន​មាន​ឲ្យ​​ជ្រើស​រើស​ច្រើន​​ឡើយ។ ឥឡូវ​នេះ ខ្ញុំ​សូម​ណែនាំ​ឲ្យ​លោក​អ្នក​ចូល​ទៅកាន់​​ប្លក 24work.blogspot.com ដែល​មាន​មុខងារ​អាច​ឲ្យ​យើង​ដាក់ numberred page navigation បាន​យ៉ាង​ងាយស្រួល​មិន​ស្មុគស្មាញ។ ដើម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​មើល​ពី​របៀប​ដាក់​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា ៖

ដើម្បី​ឲ្យ​លោក​អ្នក​យល់​បាន​ច្រើន ខ្ញុំ​សូម​ចែក​ដំណាក់​កាល​ដាក់​ជា 3 គឺ :

  1. ការ​កំណត់​ចំនួន​អត្ថបទ​បង្ហាញ​នៅ​ក្នុង​មួយ​ខណ្ឌៗ (ផ្ទាំងៗ) ក្នុង​ប្លក។
  2. ការ​កំណត់​ និង​ការ​ដាក់​ធាតុ​ក្រាហ្វិក numberred page navigation។
  3. ការ​សម្អាត​កូដ​មិន​សំខាន់​ ដែល​តោង​មក​ជាមួយ​ធាតុ​ក្រាហ្វិក​នានា។

1- ការ​កំណត់​ចំនួន​អត្ថបទ​បង្ហាញ​នៅ​ក្នុង​មួយ​ខណ្ឌៗ (ផ្ទាំងៗ)​ក្នុង​ប្លក ៖

ចំណាំ ៖ ការ​កំណត់​ចំនួន​បង្ហាញ​ក្នុង​មួយ​ខណ្ឌៗ នេះ​សម្រាប់​តែ​អ្នក​កំពុង​ប្រើ template របស់​ Blogger ស្រាប់​តែ​ប៉ុណ្ណោះ សម្រាប់​អ្នក​ដែល​ប្រើ template ដែល​មិនមែន​ជា​របស់ Blogger នោះ​មិន​បាច់​អនុវត្តន៍​ជំហាន​មួយ​នេះ​ក៏​បានដែរ។
- កត់ត្រា​ចូល (Log In) ក្នុង​គណនី Blogger របស់​លោកអ្នក​ជា​មុន​សិន។
- ចូល​ទៅ Setting >> Posts and comments ត្រង់​កន្លែង ៖

  • Show at most : កំណត់​ចំនួន​បង្ហាញ posts ក្នុង​មួយ​ខណ្ឌ (ផ្ទាំង) គិត​ជា​ posts ឬ days (ខ្ញុំ​សូម​ឲ្យ​​អ្នក​កំណត់​ចំនួន 10 និង​រើស​យក "posts")។ (សូម​មើល​រូប​ខាង​លើ)
- កំណត់​រួច សូម​កុំ​ភ្លេច​​ចុច​ឆ្នុច (button)  Save settings  ដែល​មាន​ពណ៌​ទឹក​ក្រូច​នៅ​ខាង​លើ​ ដើម្បី​ឲ្យ Blogger ទទួល​ស្គាល់​ណា :D។ ការ ​កំណត់​ចំនួន​បង្ហាញ​អត្ថបទ (posts) ក្នុង​មួយ​ខណ្ឌៗ បាន​រួច​រាល់ អ្នក​អាច​ទៅ​មើល​ប្លក​របស់​អ្នក​ ប្រាកដ​ជា​បង្ហាញ​តែ​ចំនួន 10 អត្ថបទ​ក្នុង​មួយ​ផ្ទាំង​តែ​ប៉ុណ្ណោះ

៙  ការ​កំណត់​ និង​ការ​ដាក់​ធាតុ​ក្រាហ្វិក numberred page navigation ៖

- ចូល​ទៅ​តំណ​នេះ www.24Work.blogspot.com
- នោះ​លោកអ្នក​នឹង​បាន​ឃើញ "គំរូ" numberred page navigation ជា​ច្រើន មាន​រូបរាង និង​ពណ៌​ផ្សេង​គ្នា​ទុក​ឲ្យ​ជ្រើសរើស​ទៅ​តាម​តម្រូវ​ការ។ មាន​ច្រើន​គំរូ ​តែ​វិធី​ដាក់​មាន​តែ​មួយ​ទេ សូម​មើល​ឧទាហរណ៍​មួយ​នេះ ៖

- Select Color Style : សម្រាប់​ជ្រើស​ម៉ូដ​ណា​ដែល​អ្នក​ពេញ​ចិត្ត (អាច​ជ្រើស​យក​តែ​មួយ​គត់)។
- Setting : ការ​​កំណត់
  • Previous Page Text : ​ដូរ​អក្សរ​ពេល​ចុច​មក​ក្រោយ​វិញ អាច​ដាក់​ថា "ថយ​ក្រោយ"។
  • Next Page Text : ដូរ​អក្សរ​ពេល​ចុច​ទី​ខណ្ឌ​បន្ទាប់ អាច​ដាក់​ថា "បន្ទាប់"។
  • Number of Posts Per Page : ចំនួន​បង្ហាញ​អត្ថបទ​ក្នុង​មួយ​ខណ្ឌ (ផ្ទាំង) ត្រូវ​ដាក់​ដូច​ចំនួន​ដែល​មាន​រៀបរាប់​ខាង​លើ​គឺ 10 ។
  • Page Num Count before and after current page : ចំនួន​ចំនួន​ខណ្ឌ​ដែល​ត្រូវ​បង្ហាញ​សម្រាប់​ចុច ឧទាហរណ៍ 7 ជា​ដើម។
- ​កំណត់​រួច​​សូម​ចុច​ឆ្នុច Generate រួច​ចុច​ឆ្នុច Add to Blogger ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្លក។
- នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង Add Page Element សួរ​បញ្ជាក់​ថា "​អ្នក​ពិត​ជា​ចង់​ដាក់ Widget នេះ​មែន​ឬ​ក៏​អត់"។
ចំណាំ : បើ​លោកអ្នក​ឃើញ Logo របស់​​គេហទំព័រ​ដែល​ធ្វើ Widget នោះ​មាន​ន័យ​ថា​អ្នក​នឹក​ដាក់​ដោយ​ជោគជ័យ តែ​បើ​អត់​ឃើញ​មាន​ទេ សូម​បិទ​រួច​ចុច​ដាក់​ម្ដង​ទៀត។
Select a blog : ជ្រើស​ប្លក​ថា​អ្នក​ចង់​ដាក់​វា​នៅ​ប្លក​ណាមួយ នេះ​បើ​សិន​អ្នក​បាន​បង្កើត​ប្លក​ចាប់​ពី 2 ឡើង​ទៅ ចំពោះ​អ្នក​ដែល​មាន​ប្លក​តែ​មួយ មិន​បាច់​ខ្វល់​ទេ។
- ត្រង់ Title យើង​​មិន​បាច់​ដាក់​ឈ្មោះ​ឲ្យ​វា​ទេ។ ( តែ​មាន​ Widget ខ្លះ​ត្រូវ​ដាក់​ឈ្មោះ​ទើប​ងាយស្រួល​ចំណាំ)
- ចុច​ឆ្នុច Add Widget ដើម្បី​ដាក់​ចូល​ប្លក​របស់​យើង។ (សូម​មើល​រូប​ខាង​ក្រោម)

- ចូល​ដល់​ផ្ទាំង Layout របស់ Blogger វិញ យើង​ត្រូវ​ចាប់​ទាញ Widget នោះ​យក​ទៅ​ដាក់​នៅ​ក្រោម Blog Post Widget។ (សូម​មើល​រូប​ខាង​ក្រោម)

-រួច​ចុច​ឆ្នុច Save arrangement  ដែល​មាន​ពណ៌​ទឹកក្រូច ដើម្បី​ចងចាំ​ការ​កំណត់​នេះ។
- សាក​ចូល​មើល​ប្លក​លោកអ្នក​ថា​តើ numberred page navigation វា​ដំណើរការ​ឬ​ក៏​អត់?។

សំគាល់ : បន្ទាប់ ពី​លើ​អ្នក​បាន​ដាក់​កូដ​​ចូល​ហើយ​នោះ​ធាតុ​ក្រាហ្វិក numberred page navigation ដំណើរការ​ជា​ធម្មតា​គ្មាន​អ្វី​ចម្លែក​ទេ តែ​បន្ទាន់​ពី​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោម​មក​នោះ​លោកអ្នក​នឹង​ឃើញ​មាន​បង្ហាញ​ អក្សរ​តំណ​ចេញ​មក​ថា Blogger Tips And Tricks|Latest Tips For Bloggers និង Free Backlinks ដែល​នេះ​ជា​តំណ​ដែល​ម្ចាស់​អ្នក​បង្កើត Widget នោះ ​គាត់​ដាក់​ដើម្បី​ឲ្យ​អ្នក​ដទៃ​អាច​ចូល​ទៅ​ដាក់ Widget ដែល​គាត់​បាន​បង្កើត ដែល​ជា​ភាសា​អង់គ្លេស​ហៅថា (Backlink) នោះ។

៙ ការ​សម្អាត​កូដ​​ ដែល​តោង​មក​ជាមួយ​ធាតុ​ក្រាហ្វិក​នានា ឧទាហរណ៍​ដូចជា Backlink ជា​ដើម ៖

- ចូល​ទៅ បើក​មើល​កូដ Widget ដែល​អ្នក​ចង់​លុប​អ្វី​ដែល​អ្នក​គិតថា​រំខាន.
- ត្រូវ​ដឹង​ថា​អ្នក​ចង់​លុប​អ្វី ឧទាហរណ៍​វា​បញ្ចេញ​ពាក្យ​ថា  Blogger Tips And Tricks|Latest Tips For Bloggers និង Free Backlinks ដូច​នេះ​អ្នក​ត្រូវ​ចម្លង​ពាក្យ​មួយ​ចំនួន ដែល​អ្នក​គិត​ថា​អាច​រក​វា​ឃើញ​ក្នុង "កូដ" របស់ Widget នោះ ដោយ​ប្រអប់​ស្វែង​របស់ Browser ដោយ​ចុច Ctrl+F ។

- ជាលទ្ទផល​យើង​រក​ឃើញ​កូដ​ 2 ជួរ​ដែល​ធ្វើ​ឲ្យ​ចេញ​អក្សរ Backlinks នោះ​គឺ
Blogger Tips And Tricks|Latest Tips For Bloggers
ចេញ​កូដ​ជា
<a href="http://24work.blogspot.com/" target="_blank" title="Grab this"><img src="http://24work.ucoz.com/24work-blogspot/www.24work.blogspot.com.png" alt="Blogger Tips And Tricks|Latest Tips For Bloggers" border="0" style="position: fixed; bottom: 10%; right: 0%; top: 0px;" /></a>
Free Backlinks
ចេញ​កូដ​ជា
<a href="http://24work.blogspot.com/" target="_blank" title="Free Backlinks"><img src="http://24work.ucoz.com/24work-blogspot/www.24work.blogspot.com.png" alt="Free Backlinks" border="0" style="position: fixed; bottom: 10%; right: 0%;" /></a>

- លោកអ្នក​ត្រូវ​លុប​កូដ​ទាំង​ពីរ ជួរ​នោះ​ចោល​ជា​ការ​ស្រេច។ ឯ​ខ្ញុំ​វិញ​ក៏​លុប​ដែរ ​ព្រោះ​វា​ចេញ​មក​ធ្វើ​ឲ្យ​ប្លក​ខ្ញុំ​មើល​ទៅ​មិន​ស្អា ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​លប់​ចេញ សង្ឃឹម​ថា​អ្នក​បង្កើត​មិន​ខឹង​នឹង​ខ្ញុំ​ទេ ហេសហេ :D។
៚៚៚៚ចប់៚៚៚៚

   សរុប​មក​ការ​ដាក់ ធាតុ​ក្រាហ្វិក numberred page navigation មាន​ការ​ងាយស្រួល​ណាស់ មិន​ពិបាក​ស្មុគស្មាញ​ដូច​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើ​មក​ទេ តែ​នេះ​បើ​សិន​អ្នក​បាន​អាន​និង​យល់​នោះ អ្នក​ប្រាកដ​ជា​ទទួល​លទ្ធផល​ល្អ​ដូច​បំណង ព្រោះ​អី​យើង​បាន​ដាក់​ដោយ​ត្រឹមត្រូវ និង​បាន​ដក​កូដ​មិន​ត្រូវ​ការ​មួយ​ចំនួន​ចេញ​វិញ។ ជួបគ្នា​នៅ​អត្ថបទ​គន្លឹះ​ប្លក​ក្រោយៗ​ទៀត បើ​មាន​ចម្ងល់​សូម​សួរ៕
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top