របៀប​ធ្វើ​តារាង​ក្នុង Microsoft Word រួច​​យក​មក​ដាក់​ក្នុង​អត្ថបទ​ប្លក

   ក្នុង​ប្រព័ន្ធ Blogger មិន​មាន​មុខងារ ឬ​ឧបករណ៍ (tool) ​​អាច​​ឲ្យ​អ្នក​ប្រើប្រាស់​ បង្កើត​ជា​តារាង​ផ្សេងៗ​បាន​នោះ​ទេ, បើ​អ្នក​ចង់​ប្រើ​តារាង (tables) ក្នុង​អត្ថបទ​ប្លក​ ទាល់តែ​អ្នក​ចេះ​ភាសា​ HTML ឬ CSS ជាដើម។ ដូច្នេះ​ចំពោះ​អ្នក​សរសេរ​ប្លក ​ដែល​មិន​ដឹង​ពី​ភាសា​ក្នុង​ការ​បង្កើត​ជា​តារាង​ឡើង​មក​ ប្រាកដជា​មាន​ការ​ពិបាក ដោយ​អ្នក​ខ្លះ​គាត់​បាន​ប្រើ​កម្មវិធី​សម្រាប់​បង្កើត​តារាង​ផ្សេងៗ ដោយ​​ copy យក​មក​ដាក់​ក្នុង​ប្លក​គាត់ តែ​វា​មិន​ត្រឹមត្រូវ​តាម​ការ​ចង់​បាន​នៅ​ឡើយ។
   ក្នុង​គន្លឹះ​នេះ​នឹង​បង្ហាញ​ជូន​ពី​របៀប​បង្កើត​តារាង​នៅ​ក្នុង​កម្មវិធី Microsoft Word រួច​យក​មក​ដាក់​ចូល​ក្នុង​អត្ថបទ​ប្លក ដោយ​រក្សា​បាន​ទ្រង់ទ្រាយ​​​ម៉ូដ​នៅ​ដដែល :D សូម​មើល​​ពី​របៀប​ធ្វើ​ទាំងអស់​គ្នា ៖

   Tables គឺ​ជា​ធាតុ​មួយ​ដ៏​មាន​ប្រយោជន៍​មិន​ថា​កិច្ចការ​ការិយាល័យ និង​នៅ​លើ​គេហទំព័រ​ឡើយ គេ​ត្រូវ​ការ​បង្កើត​ជា​ tables ដើម្បី​ផ្សព្វផ្សាយ​ពី​អ្វី​មួយ​ដូចជា ធ្វើការ​ប្រៀបធៀប​​មុខងារ សេវាកម្ម ឬ​ឧបករណ៍​នានា។ បើសិន​ជា​យើង​សរសេរ​ប្រៀបធៀប​ ដោយ​មិន​ធ្វើ​ជា​តារាង​ក៏​បាន​ដែរ​ តែ​មើល​ទៅ​មិន​សមស្រប ​តាម​អ្នក​ចូល​អាន​ដែល​ពួក​គាត់​ចង់​បាន។

៙ របៀប​បង្កើត​ Tables ក្នុង MS Word ៖

   វា​ជា​រឿង​ងាយស្រួល​​ណាស់! ​ក្នុង​ការ​ធ្វើ​តារាង​មួយ​ មាន​ពណ៌​ស្រស់​ស្អាត មាន​បន្ទាត់​ស៊ុម​ ទៅ​តាម​ការ​ចង់​បាន​របស់​លោកអ្នក​ជាមួយ Microsoft Word។ *****សន្មត​ថា : លោកអ្នក​មាន​កម្មវិធី Microsoft Word ស៊េរី​ចាប់ពី 2007 ឡើង​ទៅ។

- ចូរ​បើក​កម្មវិធី Microsoft Word ប្រើ
- ដោយ​ឈរ​លើ​តាប Insert >> Tables ចុច​បង្កើត​តារាង​ទៅ​តាម​​ចំនួន​ប្រឡោះ​ដែល​អ្នក​ត្រូវ​ការ។ (សូម​មើល​រូប​ខាង​ក្រោម)
Insert >> Tables

- បន្ទាប់​មក​ ដោយ​​ឈរ​លើ​តាប Design ​នៅ​ត្រង់ Tables Styles លោកអ្នក​អាច​ជ្រើសរើស ​គំរូ​ម៉ូដ ពណ៌​ របស់​តារាង​ដែល​មាន​ស្រាប់ៗ​, តែ​បើ​លោកអ្នក​មិន​ចង់​ដាក់​ពណ៌​សូម​រំលង​ចំណុច​នេះ (សូម​មើល​រូប​ខាង​ក្រោម)
Design ​>> Tables Styles

- បន្ទាប់​ពី ​ចាក់​ពណ៌ ដាក់​កម្រាស់​បន្ទាត់​ឲ្យ​តារាង​ហើយ, យើង​ត្រប់​ទៅ​ឈរ​លើ​តាប Home ដើម្បី​សរសេរ​អក្សរ​ផ្សេងៗ​ទៅ​ក្នុង​តារាង​របស់​យើង។ (សូម​មើល​រូប​ខាង​ក្រោម)
ឈរ​លើ​តាប Home រួច​សរសេរ​អ្វីៗ

ចំណាំ ៖ អក្សរ​ត្រូវ​តែ​សរសេរ​ជា​យូនីកូដ​ខ្មែរ, លោកអ្នក​​មិន​ត្រូវ​ប្រើ​ពុម្ព​អក្សរ​ម៉ូដ​ណា​ដែល​កុំព្យូទ័រ​អ្នក​ដទៃ​អត់​ មាន​​នោះ​ទេ គួរ​ប្រើ​ពុម្ព​អក្សរ​ស៊េរី Khmer OS ។

៙ របៀប​យក​ Tables ដាក់​ក្នុង​អត្ថបទ​ប្លក ៖

- បន្ទាប់​ពី​ធ្វើ​​តារាង​​​ធ្វើ​តារាង ចាក់​ពណ៌ ដាក់​ស៊ុម​រួច​ហើយ​ចុច select លើ​តារាង រួច​​​ចម្លង​វា​មក​ទៅ​បិទភ្ជាប់ ដោយ​ឈរ​លើ​តាម Compose ​នៅ​ពេល​សរសេរ​ក្នុង​អត្ថបទ​ប្លក​ជា​ការ​ស្រេច។ (សូម​មើល​រូប​ខាង​ក្រោម)
ចុច select រួច copy
យក​មក paste (ដោយ​ឈរ​លើ Compose)

-សាក​ចុច Preview ដើម្បី​មើល​សាក។

ចំណាំ ៖ នៅ​ពេល​ខ្លះ តារាង​របស់​យើង​ដែរ paste ចូល​មក​​មិន​បង្ហាញ​ដូច​​ដើម​​នៅ Compose ទេ តែ​វា​នឹង​បង្ហាញ​យ៉ាង​ត្រឹមត្រូវ​វិញ នៅ​ពេល​មើល​ជា Preview ឬ ពេល Publish៕

លទ្ធផល​ដែល​ទទួល​បាន ៖


.
រាយ​មុខ​ទំនិញ
ចំនួន
តម្លៃ​រាយ
តម្លៃ​សរុប
សរុប
  from:akbalthom
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top