របៀប​ដាក់​ Password ថ្មី​ឲ្យ Facebook ពេល​​បាត់​ ដោយ​ប្រើ​មុខងារ “Trusted Contacts ”

Facebook មាន​ចំនួន​អ្នក​ប្រើ​ជា​​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន។ យ៉ាង​ណា​មិញ​សម្រាប់​ការ​ប្រើ​​នូវ​បណ្ដាញ​សង្គម Facebook ​គឺ​មាន​អ្នក​​​ខ្លះ​ប្រើ​ជា​ប្រចាំ​ថ្ងៃ​ និង​អ្នក​ខ្លះ​ទៀត​យូរៗ​ទើប​ចូល​​ប្រើ​ម្ដង ​ដោយ​ហេតុ​នេះ​ហើយ​ទើប​ពេល​ខ្លះ​​​​អ្នក​ទាំង​នោះ​​នឹង​​មាន​ការ​ភ្លេច​នូវ​​​ Password ដែល​បាន​ប្រើ​នៅ​ក្នុង Facebook  ដែល​យើង​អាច​និយាយ​ថា បាត់​ Password ទាំង​ស្រុង ។
​តែ​យ៉ាង​ណា​មិញ​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ខាង​លើ​ Facebook ក៏​បង្កើត​នូវ​មុខ​ងារ​ពិសេស​មួយ​ផង​ដែរ​ ដែល​ជួយ​​​ដល់​ការ​សំគាល់​​ឈ្មោះ​គណនី Facebook បាន​យ៉ាង​ច្បាស់​លាស់ និង​ងាយ​ស្រួល​​សង្គ្រោះ​ពេល​បាត់ Password ឬ​បាត់​ទាំង Email ទី​ ១ និង ទី ២ ​មុខ​ងារ​នោះ​មានឈ្មោះ​ថា “Trusted Contacts” ។ នៅ​ក្នុង “Trusted Contacts” លោក​អ្នក​អាច​ធ្វើ​ការ​​បញ្ចូល​នូវ​​មិត្ត Facebook ដែល​ជិត​ដិត​នឹង​អ្នក​​ចាប់​ពី ៣ ទៅ ៥ ឈ្មោះ​គណនី ហើយ​គណនី​ទាំង​នេះ​ហើយ​ដែល​ជា​អ្នក​ជួយ​សង្គ្រោះ​​អ្នក​ នៅ​ដែល​​បាត់ Password ឬ ទាំង Email ។
ដំណើរការ​របស់ “Trusted Contacts” គឺ​ធ្វើ​ការ​​ផ្ញើ​​លេខ​សំងាត់​ទៅ​​កាន់​មិត្ត​របស់​អ្នក​ដែល​បាន​បញ្ចូល​ទៅ​ក្នុង Contacts ​នៅ​ពេល​ដែល​អ្នក​​​​មិន​អាច​ចូល​ប្រើ​គណនី Facebook​ បាន​​​ដោយ​សារ​​បាត់​ Password ឬ Email ​ពេល​នោះ​​អ្នក​ត្រូវ​ទំនាក់​ទំនង​ទៅ​មិត្ត​របស់​អ្នក​ជា​បន្ទាន់​ដើម្បី​សូម​លេខ​​សំងាត់​ដែល Facebook បាន​​ផ្ញើ​ឲ្យ រួច​បញ្ចូល​នូវ​លេខ​ទាំង​នោះ​តាម​ការ​ណែ​​នាំ​របស់ Facebook នោះ​អ្នក​នឹង​ទទួល​បាន​គណនី Facebook ​ប្រើ​វិញ​​ធម្មតា ។
បញ្ជាក់​មុន​នឹង​ធ្វើ​ការ​បញ្ចូល​នូវ​ឈ្មោះ​មិត្ត​ទាំង​នោះ​អ្នក​ត្រូវ​មានការ​​​ច្បាស់​លាស់​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​នឹង​មិត្ត​ទាំង​នោះ​ផង ​​ដើម្បី​ការ​ពារ​ក្លាច​​មានការ​​បន្លំ​ណា​មួយ​កើត​ឡើង​នៅ​ពេល​ក្រោយ ។
របៀប​​បញ្ចូល​ឈ្មោះ​មិត្ត​ Facebook ទៅ​ក្នុង​​​មុខងារ “Trusted Contacts ” ៖
  1. បើក​គណនី Facebook របស់​អ្នក​
  2. ចុច​លើ​តំណ​ភ្ជាប់​នេះ​ដើម្បី​ចូល​ទៅ​កាន់ Security Settings
  3. ជ្រើស​យក​ពាក្យ “Trusted Contacts”
  4. រួច​យក​ពាក្យ “Choose Trusted Contacts” រួច​​វាយ​បញ្ចូល​ឈ្មោះ​​មិត្ត​ទាំង​ ៣ ឬ ៥ ដែល​អ្នក​ចង់​​ដាក់​
  5. បន្ទាប់​មក​ចុច​លើ​​ពាក្យ “Confirm” ( Facebook អាច​នឹង​ទាម​ទារ​ឲ្យ​មាន​ការ​បញ្ចូល​នូវ Password សារ​ជា​ថ្មី​)
ដោយ​​ឡែក​បន្ទាប់​ពី​​បញ្ចូល​នូវ​ឈ្មោះ​មិត្ត​ទាំង​នោះ​រួច​ហើយ នោះ​មិត្ត​របស់​អ្នក​នឹង​ទទួល​បាន​ការ​ជូន​ដំណឹង​ដូច​រូប​ខាង​ក្រោម ។
ការ​ប្រើ​មុខ​ងារ “Trusted Contacts” ៖
នៅ​ពេល​អ្នក​​បាត់​ Password រួច​​ធ្វើ​ការ​​ស្នើសុំ​ជំនួយ​ពី Facebook តាម​រយៈ​មុខ​ងារ “Trusted Contacts’ នោះ​​ Facebook នឹង​តម្រូវ​​​ឲ្យ​អ្នក​​ធ្វើ​ការ​បញ្ចូល​​នូវ​លេខ​សំងាត់​​​​​ទាំង​ឡាយ​ដែល​​​ទទួល​បាន​ពី​មិត្ត​របស់​អ្នក​ទាំង​នោះ ។
ចំណែក​មិត្ត​របស់​អ្នក​នឹង​ទទួល​បានការ​ជូន​ដំណឹង​ដែល​ជា​ការ​បញ្ជាក់​​ពី​គណនី​របស់​អ្នក​​​ដូច​រូប​ខាង​ក្រោម​ :
​ហើយ​ពួក​គេ​នឹង​ទទួល​បាន​នូវ​លេខ​សំងាត់​ដូច​ខាង​ក្រោម :
សូម​បញ្ជាក់​បន្ថែម​ថា លេខ​សំងាត់​ខាង​លើ​នេះ​ហើយ​​ដែល​អ្នក​​ត្រូវ​ធ្វើ​ការ​សូម​ពី​មិត្ត​អ្នក​គ្រប់​ចំនួន​តាម​ការ​ទាម​ទារ​របស់ Facebook ៕
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top