សួស្ដី នេះជាសៀវភៅសិក្សាភាសាសរសេរកម្មវិធី Python (ផាយថុន)
កំណែទី 3.1។ Python គឺជាភាសាមួយដែលស្រួលរៀនជាងគេ
ព្រោះវាមានលក្ខណៈដ៏សាមញ្ញបំផុត។ ដើម្បីអាចសរសេរកម្មវិធីជាភាសា
Python បាន យើងចាំបាច់ត្រូវតែទាញយកផ្នែកទន់ Python
កំណែចុងក្រោមថ្មីមួយពីគេហទំព័រ www.python.org ។
នៅក្នុងជីវភាពរស់នៅរបស់យើងសព្វថ្ងៃ យើងតែងឮគេនិយាយពីកម្មវិធីផ្សេងៗមានដូចជាកម្មវិធីបុណ្យ កម្មវិធីអភិវឌ្ឍន៍ កម្មវិធីទូរទស្សន៍ជាដើម។ តើពាក្យថា "កម្មវិធី" នោះមានន័យដូចម្ដេចដែរ? >>> បើយើងលើកយកកម្មវិធីបុណ្យមកពិនិត្យមើលយើងនឹងឃើញថា កម្មវិធីបុណ្យគឺជាអត្ថបទរៀបរាប់អំពីការធ្វើពិធីផ្សេងៗ ដែលត្រូវធ្វើឡើងតាំងពីពេលចាប់ផ្ដើមបុណ្យ រហូតដល់ពេលចប់បុណ្យក្នុងគោលបំណងប្រារព្ធពិធីបុណ្យទាំងមូល។ ដូចនេះកម្មវិធីបុណ្យគឺជាការរៀបចំការងារដែលត្រូវធ្វើតាមលំដាប់ លំដោយ ធ្វើពិធីបុណ្យទាំងមូល។
មួយវិញទៀតបើសិនជាយើងមកកម្មវិធីអភិវឌ្ឍន៍មកពិនិត្យមើលវិញម្ដង យើងនឹងឃើញថា កម្មវិធីអភិវឌ្ឍន៍គឺជាអត្ថបទរៀបរាប់ពីការងារទាំងឡាយណាដែលត្រូវ ធ្វើតាមលំដាប់លំដោយនៅក្នុងរយៈពេលមានកម្រិតណាមួយ ដើម្បីកាត់បន្ថយភាពក្រីក្រ។
ចំណែកឯកម្មវិធីទូរទស្សន៍វិញ វាគឺជាអត្ថបទរៀបរាប់ពីការបញ្ចាំងនាទីផ្សេងៗសម្រាប់របៈពេលពេញមួយថ្ងៃ។
សរុបមក ទាំងកម្មវិធីបុណ្យ ទាំងកម្មវិធីអភិវឌ្ឍន៍ ទាំងកម្មវិធីទូរទស្សន៍ គឺសុទ្ធតែស្ដែងចេញពីការងារដែលត្រូវធ្វើតាមលំដាប់លំដោយក្នុង រយៈពេលមានកម្រិតណាមួយដើម្បីដោះស្រាយបញ្ហាមួយចំនួន។
ចំពោះកម្មវិធីកុំព្យូទ័រវិញក៏មានលក្ខណៈស្រដៀងនឹងកម្មវិធីទាំងអស់ ខាងលើដែរ ពោលគឺវាក៏ជាអត្ថបទរៀបរាប់ពីការងារមួយចំនួន ដែលតម្រូវឲ្យកុំព្យូទ័រយកទៅធ្វើក្នុងគោលបំណងដោះស្រាយបញ្ហាមួយ ចំនួនដែរ។ តែដោយហេតុថា កុំព្យូទ័រអាចធ្វើការងារច្រើនមានចំនួនរាប់ម៉ឺនសែនតែក្នុងរយៈ ពេលតែមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ ដូចនេះការងារទាំងអស់នៅក្នុងកម្មវិធីកុំព្យូទ័រ មិនទាមទារឲ្យមានរយៈពេលកំណត់ឡើយ។ បច្ចុប្បន្ននេះ កុំព្យូទ័រទំនើបៗអាចធ្វើការងារចំនួនរាប់លានតែក្នុងមួយវិនាទីតែ ប៉ុណ្ណោះ។
និយាយឲ្យខ្លី នៅពេលណាដែលយើងសរសេររៀបរាប់ពីការងារមួយចំនួនតម្រូវឲ្យ កុំព្យូទ័រធ្វើតាមលំដាប់លំដោយក្នុងគោលបំណងដោះស្រាយបញ្ហាណាមួយ គឺនៅពេលនោះហើយដែលយើងសរសេរកម្មវិធីកុំព្យូទ័រ។
- រៀបរៀងដោយ : លោក កែវ សុខា (កំណែ 3.1)
- ទំហំឯកសារ : 2.30 MB, ប្រភេទ : PDF
- ទីតាំងទាញយក : Google Drive របស់អាក្បាលធំ
- ព័ត៌មានបន្ថែមអំពី ផាយថុនខ្មែរ សូមមើល ៖
- យើងអាចរៀនភាសា Python ដោយអានគេហទំព័រដូចខាងក្រោមនេះ៖
http://docs.python.org/tut/tut.html
http://diveintopython.org/toc/index.html
http://www.rexx.com/~dkuhlman/python_101/python_101.html
http://www.rexx.com/~dkuhlman/python_201/python_201.html
http://www.wag.caltech.edu/home/rpm/python_course/
http://www.poromenos.org/tutorials/python?
http://docs.python.org//lib/
http://docs.python.org/ref/

៙ ព័ត៌មានទាញយក ៖
- ឈ្មោះសៀវភៅ : រៀនសរសេរកម្មវិធីកុំព្យូទ័រដោយប្រើភាសា Python- រៀបរៀងដោយ : លោក កែវ សុខា (កំណែ 3.1)

0 comments