ដើម្បីអាចចុះឈ្មោះនៅក្នុង Blogger បានគឺវាទាមឲ្យយើងមាន
Account gmial ជាមុនសិន។ បន្ទាប់ពីយើងមាន Account gmail រួចហើយ យើង
Login ទៅក្នុង Account នោះ។
បន្ទាប់មកទៀតទើបយើងចូលទៅកាន់អាស័យដ្ឋាន www.blogger.com។
បន្ទាប់មកវានឹងបង្ហាញ ទំព័រមួយឲ្យយើងវាយបញ្ចូលលេខសំងាត់
ហើយលេខសំងាត់ដែលយើងត្រូវវាយបញ្ចូលនោះគឺជាលេខសំងាត់ Account
gmail របស់យើង។
បន្ទាប់មក វានឹងបង្ហាញទំព័រមួយទៀតដើម្បីឲ្យយើងចាប់ផ្តើមចុះឈ្មោះ រួចបំពេញពត៌មានផ្សេងៗ បន្ទាប់មកទៀត ចុចលើប៊ូតុង IN ។
បន្ទាប់មក ចុចលើប៊ូតុង CREATE YOUR BLOG NOW
ជំហ៊ានបន្ទាប់វានឹងបង្ហាញទំព័រមួយទៀតដែលតំរូវឲ្យយើងបំពេញ ឈ្មោះ ប្លុក និង អាស័យដ្នានទៅឲ្យប្លុក។ ក្នុងការបំពេញ អាស័យដ្ឋានទៅឲ្យប្លុកនេះ យើងត្រូវរកឈ្មោះណាដែលគេមិនទាន់មាន បើ យើងបំពេញចំឈ្មោះណាដែលគេមានរួចហើយ វានឹងឲ្យយើងបំពេញម្តងទៀត។
បន្ទាប់មក ជ្រើសរើស Template ឲ្យប្លុករបស់យើង រួចចុចលើប៊ូតុង IN។
ជាចុងក្រោយ សូមចុចលើប៊ូតុង IN ម្តងទៀតដើម្បីបញ្ចប់ការចុះឈ្មោះ
ពេលនេះ ការឈ្មោះរបស់យើងទទួលបានជោគជ័យហើយ ហើយខាងក្រោមនេះគឺជាទំព័រស្វាគមន៍ ។
ក្នុងរយៈពេលប៉ុន្មានខែមុននេះដែរ ក្រុមហ៊ុន Google បានអភិវឌ្ឍន៍នូវ Interface ថ្មីដែលមានភាព ស្រស់ស្អាត និង ទាក់ទាញ ដូចនេះ អាយធីកូនខ្មែរ សូមជ្រើសរើស Interface ថ្មីមកប្រើ។
ដើម្បីផ្តាស់ប្តូរ យើងចុចលើ Try the updated blogger interface។ ខាងក្រោមនេះគឺជា ផ្ទាំងស្វាគមន៍នៃ Interface ថ្មី
ផ្ទាំងសម្រាប់ធ្វើការផ្សេងៗ
ប្លុករបស់យើងដែលទើបតែបង្កើត
0 comments