អ្នក
បង្កើតគេហទំព័រមួយចំនួនដែលនិយមប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមាតិកា –
CMS (Content Management System) (នៅស្រុកយើង)
ភាគច្រើនចូលចិត្តជ្រើសរើសយក Joomla ។ ពួកគាត់និយាយ Joomla ងាយស្រួលប្រើ
ហើយធ្លាប់តែប្រើវា ចឹងក៏បន្តប្រើវាបន្តគ្នា ហើយបង្រៀនគេឲ្យប្រើ Joomla ។
គេហទំព័រភាសាខ្មែរ មួយចំនួនក៏ប្រើ Joomla ដើម្បីសាកចិត្តពពួក Hacker
(កម្រិតដំបូងៗ) មកសាក Hack លេងៗ! ហើយពិតជាបានសម្រេចមែន ។ យ៉ាងណាមិញ
ក៏មានគេហទំព័រប្រភេទ Joomla មួយចំនួនក៏ទទួលបានការពារ
និងមានសុវត្ថិភាពខ្ពស់ផងដែរ ។
ថ្ងៃនេះ សំបុកអាយធី សូមលើកយកអត្ថបទទាក់ទងនឹង ការផ្លាស់ទីគេហទំព័រ ពី
Joomla មក WordPress វិញម្តង ។ យើងសូមធ្វើការណែនាំ លោកអ្នក ឲ្យមកប្រើ
WordPress ហើយធ្វើការប្រៀបធៀបនូវភាពងាយស្រួល រួមទាំងសមត្ថភាពនៃ CMS
ទាំងពីរ ។បញ្ជាក់៖ យោងតាមទំព័រនៃ Plugin នេះថា៖ គេបានសាកល្បងជាមួយ Joomla versions 1.5, 1.6, 1.7, 2.5 និង 3.0 ហើយ WordPress 3.5.1 ភ្ជាប់ជាមួយប្រកាស ឬអត្ថបទច្រើនជាង ៧ម៉ីន ។បន្ទាប់ពីដាក់ឲ្យដំណើរការរួចមក សូមលោកអ្នកបន្តចូលទៅកាន់ Tools => Import នោះលោកអ្នកនឹងឃើញ Tool មួយចំនួនសម្រាប់ Import ពី Platform ដទៃមកចូលក្នុង WordPress ។ សូមលោកអ្នកជ្រើសយក Joomla (FG) ដែលបានតំឡើងខាងលើ ។
បន្តមកទៀត លោកអ្នកនឹងឃើញទំព័រ Joomla Importer សម្រាប់ WordPress ដែលនៅក្នុងទំព័រនេះ លោកអ្នកត្រូវផ្តល់នូវព័ត៌មាន នៃគេហទំព័រប្រភេទ Joomla និង Database របស់វាផងដែរ ។
លោកអ្នកអាចទទួលយកព័ត៌មាន Database នៃគេហទំព័រនោះបាន ដោយចូលទៅកាន់ទីតាំង Administrator រួចពិនិត្យមើលក្រោម Global Configuration » Server tab ដែលព័ត៌មានទាំងនេះ លោកអ្នកអាចរកបានផងដែរ នៅឯ File
configuration.php
នៅក្នុងទីតាំង Root Folder នៃ Joomla នោះ ។ លោកអ្នកអាចប្រើប្រាស់ File នោះបានតាមរយៈ FTP ឬតាម Cpanel រួចស្វែងរក និងបើក File configuration.php
។ជំហានបន្ទាប់ ក្រោយពេលដែលលោកអ្នកបានបំពេញព័ត៌មាន Database រួចហើយ សូម Scroll ចុះក្រោម ហើយប្រសិនបើលោកអ្នក ចង់ធ្វើ Import File រូបភាព ឬសម្លេង ឬវីដេអូ នានា នៅលើគេហទំព័រ Joomla មកដាក់លើ WordPress សូមអ្នកធីកលើ “Force Media Import” ។ ជាចុងក្រោយ សូមចុចលើប៊ូតុង Import ដើម្បីនាំយកទិន្នន័យនៅលើ Joomla មកលើ WordPress ។
Plugin នេះដំណើរការនូវ script ហើយចាប់ផ្តើមធ្វើការ Import មាតិកាពី Joomla មក WordPress ដែលវាអាចចំណាយពេល អាស្រ័យលើ មាតិកា ដែលលោកអ្នកមាន នៅលើគេហទំព័រចាស់ (Joomla) ។
នៅពេលដែលទិន្នន័យ ឬមាតិកាទាំងអស់បាន Import មកហើយ ជាជំហានបន្តសូមលោកអ្នកធ្វើការ កែខៃតំណភ្ជាប់ណាដែលបានខូច ដោយ Scroll ចំក្រោម រួមចុចលើប៊ូតុង “Modify” (ស្ថិតនៅទំព័រ Plugin Joomla(FG) ក្រោម Tab Tools នៅក្នុង WordPress Dashboard) ។
0 comments