តើ WordPress ងាយស្រួលក្នុងការបង្កើតវិបសាយកំរិតណា?


បច្ចុប្បន្ន​នេះ​យើង​មាន​វិធីសាស្រ្ត​ច្រើន​ណាស់ ក្នុង​ការ​បង្កើត​គេហ​ទំព័រដូច​ជា៖
  • ប្រើ​ប្រាស់​ភា​សា ASP.NET, PHP, Html ដើម្បីបង្កើត
  • ប្រើ​ប្រាស់​កម្មវិធី​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​បង្កើត​និង​រចនា​គេហទំព័រ ដូច​ជា Dreamweaver, WYSIWYG Web Builder
  • ប្រើ​ប្រាស់ Website ដែល​មាន​លក្ខណៈ CMS ស្រាប់​នៅ​លើ Internet ដូច​ជា Wix, Weebly, Blogspot, WordPress​ មកបង្កើតគេហទំព័រ
  • ប្រើ​ប្រាស់ CMS (Content Management System) ដូចជា WordPress, Joomla, Typo 3, Drupal ជាដើម។
សម្រាប់ Web Developer ភាគ​ច្រើន​បាន​ជ្រើស​រើស​ប្រើ​ប្រាស់ CMS ដើម្បី ​បង្កើត និង​រចនាគេហ​ទំព័រ ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង និង​រៀប​ចំ​ឲ្យអតិថិជនរបស់​ពួក​គេ។ ប៉ុន្តែ​ក្នុង​ការ ជ្រើស​រើស​នោះ តើ​យើង​គួរ​ប្រើ CMS មួយ​ណា?
ពេលនេះ Expert Training Center សូមណែនាំពី WordPress ដែលត្រូវបាន Web Developer ភាគច្រើនបាន​ទទួល​ស្គាល់​ថា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង និង​ចំណាយ​រយៈ​ពេល​ខ្លីក្នុងការបង្កើត។ ដូ​ច្នេះតើ WordPress អាច​ជួយ​យើង​បាន​អ្វី​ខ្លះ?
wordpress
WordPress មានអត្ថប្រយោជន៍ជាច្រើនដូចជា:
  • អាចកែអត្ថបទលើ គេហទំព័រដោយខ្លួនយើងផ្ទាល់
ប្រសិន​បើ​អ្នក​ធ្លាប់​ប្រើ Microsoft Word អ្នក​ក៏អាច​ប្រើ WordPress បាន​យ៉ាង​ងាយ​ស្រួល ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ជំនាញ​ខាង Web Developer ក្នុង​ការ​កែ​ប្រែ​គេហទំព័រ​របស់​អ្នកឬ ត្រូវ​ចេះ​ប្រើ​ប្រាស់ HTML, Dreamweaver Tool ផ្សេង​ឡើយ។
  • យើងអាចបង្កើត Website ដោយខ្លួនឯង
ទោះ​បី​ជា​យើង​មិន​មែន​ជា Web Devveloper យើង​នូវ​តែ​អាច​បង្កើត Website ជា​មួយ​ការ​ជ្រើសរើស Theme ស្រស់​ស្អាត​ជា​ច្រើនដែល​បាន​ដាក់​លក់ ឬ ឲ្យ​ទាញ​យក​ដោយ​មិន​គិត​ប្រាក់ ឬ​ស្វែង​រក Web Design ដើ​ម្បី​រច​នា Template WordPress សម្រាប់​យើង​ប្រើ​ប្រាស់​បាន​យ៉ាង​ងាយ។
  • គ្មានការគិតប្រាក់ពី Software
WordPress គឺ​ជា​កញ្ចប់ CMS ដែល​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ នៅ​ក្នុង www.wordpress.org ចំពោះ Plugin របស់ WordPress គឺ​មាន​ច្រើន​សន្ធឹក​ដែល​មួយ​ចំនួន​ធំ​គឺ​ប្រើ​ប្រាស់​ដោ​ឥត​គិត​ថ្លៃផង​ដែរ។
  • One-click Installation
មាន Hosting Provider ជា​ច្រើន​ដែល​អនុញ្ញាតិ​ឲ្យ​យើង​តំ​ឡើង WordPress ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង Cpanel
  • WordPress មិនត្រឹមតែជា Website blog
    ជា​ការ​ពិត WordPress មិនមែនគ្រាន់តែជា Blog នោះឡើយ យើង​ក៏​អាច​បង្កើត​គេ​ហ​ទំព័រ​សម្រាប់ ក្រសួង​ស្ថាប័ន អង្គការ ក្រុមហ៊ុន ឬអាជីវកម្មផ្សេង និង E-commerce ដោយប្រើ WordPress បានផងដែរ។
  • យើងអាចផ្លាស់ប្តូរការរចនាគេហទំព័ររបស់យើងបានយ៉ាងឆាប់រហ័ស
ជា​មួយ​នឹង WordPress យើង​អាច​ផ្លាស់​ប្តូរ Theme ដោយ ​មិន​ចាំ​បាច់​ផ្លាស់​ប្តូរ​ព័ត៌មាន ឬ អត្ថបទ​ដែល​យើង​បាន​បញ្ចូល​ក្នុង​គេ​ហ​ទំព័ររួច។ មាន​ន័យ​ថា​យើង​អាច​កែ​ប្រែ​គេហទំព័របាន​យ៉ាង​លឿន និង​មាន​ភាព​ងាយ​ស្រួល។ ហើយ​បើ​យើង​ចេះកូដ CSS ថែម​ទៀត​យើង​អាច Apply Style ទៅ​​ឲ្យ​គេហទំព័រ​របស់​យើង​កាន់​តែ​ងាយ។
  • ការប្រើប្រាស់ WordPress យើងអាចធ្វើ SEO បានល្អ
ក្រោយ​ពី​យើង​កែ​ប្រែ Permalink រួចមក WordPress និង​ជំនួស​ពាក្យ​បច្ចេក​ទេស ឬពាក្យ​តំណរ​ភ្ជាប់ Post Page និង Category ដែល​គេ​ហៅថា Slug រៀប​ទៅ​ជា Structure នៃ​លំ​ដាប់​ទំព័រដែល​ធ្វើ​ឲ្យ SEO ចាប់​អត្ថបទ​យើង​បាន​យ៉ាង​ស្រួល។
Example: www.mysite.com/?p=32 ទៅជា www.mysite.com/category/it-news/how-we-learn-wp/
  • ងាយស្រួលក្នុងការ Maintenance
ប្រសិន​បើ​យើង​ចង់ Upgrade និង Update Backup WordPress យើង​គ្រាន់​តែ Click ២ ទៅ៣ Click ប៉ុណ្ណោះ ដោយ​មិន​ចាំ​បាច់ Web Developer មក Maintain Website យើង​នោះ​ទេ៕
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top