វិធីគណនាចំនួន Collision domain និង Broadcast domain



អត្ថបទនេះចង់ចែករំលែកជាមួយអ្នកពីវិធីគិតតំបន់ Broadcast និង Collision។ តែដំបូងសូមអ្នកចំនាយពេលបន្តិចថាតើអ្វីទៅជា Broadcast domain? និងអ្វីទៅជា Collision Domain?
Collision domain:collision គឺការបុកគ្នា មានន័យថានៅកន្លែងនោះសញ្ញាណអគ្គិសនីបង្កើតបានជាការបុកគ្នា។ អ្នកស្រម័យថាមានចរន្តអគ្គិសនី 2 ឬច្រើនរត់លើបរិស្ថានចំលងតែមួយ ពេលនោះវានឹងមានការបុកគ្នា កន្លែងដែលបុកគ្នានោះគឺជាបណ្ដុំរបស់ឧបករណ៍ទាំងអស់ក្នុងតំបន់ណាមួយដែលមានលទ្ធភាពកើតបាតុភូតិបុកគ្នានេះ។
Broadcast domain:broadcast គឺផ្សាយចេញ នៅពេលកុំព្យូទ័រមួយផ្ញើទិន្ន័យតាមទំរង់ផ្សាយចេញនេះនោះគ្រប់កុំព្យូទ័រទាំងអស់នឹងទទួលបានទិន្ន័យដូចគ្នា។
តំបន់ទាំងពីរនេះខុសគ្នា Collision domain ធ្វើអោយទិន្ន័យមានកំហុស កុំព្យូទ័រដែលរងចាំទទួលទិន្ន័យមិនអាចសំរួលទទួលទិន្ន័យនោះបាន។ ចំនែកឯBroadcast domain វិញគឺគ្រប់កុំព្យូទ័រទាំងអស់សុទ្ធតែទទួលបានទិន្ន័យនិងសំរួលទិន្ន័យទាំងអស់នោះ។
net
Hub,Switch និង Router គឺជាឧបករណ៍សំរាប់ចែកបង្កើតបណ្ដាញ ដើម្បីកំណត់តំបន់ណាជា broadcast និង collision អ្នកត្រូវចាំចំនុចខាងក្រោម:
• Hub: មិនអាចចែក Collision domain និង Broadcast domain បានទេ។ គ្រប់កុំព្យូទ័រទាំងអស់ដែលភ្ជាប់ជាមួយនឹង Hub សុទ្ធតែស្ថិតនៅក្នុង Collision domain និង Broadcast Domain តែមួយ។
• Switch:ចែក Collision domain, តែមិនអាចចែក broadcast domain។ មានន័យថាគ្រប់កុំព្យូទ័រទាំងអស់ដែលដោតចូលក្នុងរន្ធ interface (port) រួមមួយរបស់ Switch នឹងមាន collision ខ្លួនឯងមួយ។ គឺថា Switch មានប៉ុន្មានរន្ធ interface (port) នោះក៏មានប៉ុណ្ណោះ collision domain ដែរ តែពួកវាទាំងអស់សុទ្ធតែស្ថិតក្នុង broadcast domain រួមមួយ។
• Router:ចែក Collision និងចែក Broadcast។ មានន័យថាមានប៉ុន្មានរន្ធទំនាក់ទំនងទិន្ន័យ interface (port) លើ router នោះវាក៏មានចំនួនតំបន់ collision និង broadcast ក៏ស្មើនឹងចំនួនរន្ធនោះដែរ។
ដាក់តាមលំដាប់ខាងលើក្នុងកន្លែងបង្កើតបណ្ដាញងាយយល់គឺ៖ ភ្ជាប់បណ្ដា PC ទៅ Hub, រួចភ្ជាប់បណ្ដា Hub ជាមួយ Switch, និងបណ្ដា Switch ជាមួយ Router។
ពេលនេះអ្នកបានដឹងហើយថាអ្វីទៅជា Broadcast និងម៉េ្តចទៅហៅថា Collision domain ឬនៅ? យើងនឹងមានឧទាហរណ៍មួយចំនួនដែលដកស្រង់ចេញពីវិញ្ញាសារប្រលង CCNAដើម្បីអោយអ្នកយល់កាន់តែច្បាស់ថែមទៀត។
net1
1. 3
2. 5
3. 7
4. 9
5. 11
សំនួរ៖ តើមាន broadcast domain ចំនួនប៉ុន្មានក្នុងដ្យាក្រាមបណ្ដាញខាងលើ? អ្នកគួរចាំថាមានតែ router មួយគត់ដែលអាចចែកតំបន់ broadcast បាន។ ដូច្នេះតើមានរន្ធទំនាក់ទំនង (interface) ប៉ុន្មានដែលដោតកាត់តាម router ទាំងនោះ? ចំនួនតំបន់ broadcast ស្មើនឹងចំនួននោះដែរ។ អ្នកអាចមើលលេខដែលបង់ពីលើរន្ធទំនាក់ទំនងខាងលើដើម្បីអោយកាន់ តែយល់ច្បាស់ពីតំបន់ broadcast នោះគឺមានចំនួន 5។
Ex2: Which three IPv4 addresses represent a broadcast for a subnet? (Choose three.)
1. 172.16.4.63 /26
2. 172.16.4.129 /26
3. 172.16.4.191 /26
4. 172.16.4.51 /27
5. 172.16.4.95 /27
6. 172.16.4.221 /27
សំនួរ៖ តើមាន IPv4 ប៉ុន្មានដែលតំណាងអោយ broadcast សំរាប់ subnet មួយ? (រើសបី)
អាស័យដ្ឋាន broadcast គឺជាអាស័យដ្ឋាន ip សំរាប់អោយ host ផ្ញើទិន្ន័យចេញតាមវា ដើម្បីអោ host (ម៉ាស៊ីន) ទាំងអស់ផ្សេងទៀតដែលស្ថិតនៅក្នុងបណ្ដាញតែមួយនឹងទទួលបាន ទិន្ន័យនោះ។ អាស័យដ្ឋាន broadcast គឺជាអាស័យដ្ឋានចុងក្រោយបង្អស់ក្នុង subnet មានន័យថាបណ្ដា bit របស់ host ស្មើ 1។ មើលទៅចំលើយខាងលើអ្នកប្ដូរចំនួនគោលដប់ចុងក្រោយទៅជាចំនួនគោល ពីរ រួចហើយរើសយកចំនួនណាដែលមាន 6 bit (32-26=6) ចុងក្រោយចំពោះ /26, 5 bit (32-27=5) ចំពោះ /27 សុទ្ធតែជាលេខ 1 នោះជាចំលើយ។
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top