
នៅ
ក្នុងគន្លឹះលេខនេះ យើងខ្ញុំនឹងបង្ហាញមិត្តអ្នកអានទាំងអស់គ្នា
អំពីវិធីលាក់កុំព្យូទ័ររបស់អ្នក ដើម្បីកុំឱ្យវាបង្ហាញនៅលើ
Local Network ។
ដូចនេះមិត្តអ្នកអានទាំងអស់អាចសាកល្បងអនុវត្តជាមួយយើងដូចខាង
ក្រោម៖
១.
ដំបូងលោកអ្នកត្រូវចុចប៊ូតុង Start
រួចវាយពាក្យ rededit
ហើយចុចលើ Enter
។
២.
បន្ទាប់ពីអ្នកបានចូលទៅក្នុង Registry Editor
រួច អ្នកត្រូវចូលទៅកាន់ទីតាំងដូចខាងក្រោម
HKEY_LOCAL_MACHINE / SYSTEM / CurrentControlSet / Services / LanmanServer / Parameters
។
៣.
នៅពេលដែលអ្នកបានចូលទៅកាន់ទីតាំងនេះរួច អ្វីដែលអ្នកត្រូវអនុវត្តបន្តគឺត្រូវបង្កើតតម្លៃ DWORD
ថ្មីសម្រាប់វា ដូចនេះអ្នកត្រូវចុចលើមីនុយ Edit
រួចចុចលើ New
បន្ទាប់មកសូមចុចលើ DWORD 32-bit Value (
ឬ DWORD 64 bit Value
សម្រាប់អ្នកប្រើ Windows 64 bit)
។
៤. អ្នកត្រូវដាក់ឈ្មោះឱ្យវាថា Hidden ។
៥. បន្ទាប់មកសូមចុច Double Click លើតម្លៃថ្មីនោះ ហើយអ្នកត្រូវកំណត់តម្លៃរបស់វា គឺ 1 ។ ក្រោយមកសូមចុចលើ OK ដើម្បីរក្សាការកំណត់របស់អ្នក។
៦. អ្នកត្រូវចុចបិទផ្ទាំង Registry Editor រួចចាប់ផ្ដើម Restart កុំព្យូទ័ររបស់អ្នក។

៧.
នៅពេលដែលអ្នកបានធ្វើការ Restart កុំព្យូទ័ររួច
នោះអ្នកដទៃផ្សេងប្រាកដជាពុំអាចឃើញឈ្មោះកុំព្យូទ័រអ្នកនៅលើ
Network ឡើយ
លុះត្រាតែគេវាយឈ្មោះកុំព្យូទ័ររបស់អ្នកឱ្យបានត្រឹមត្រូវនៅក្នុង
Windows Explorer ឬ Start Menu ឬ ដោយការស្វែងរកដោយចុច \\ នៅពីមុខ។
0 comments