របៀបកឹបខ្សែណែតវ៉ឺក RJ-45

របៀបកឹបខ្សែ UTP/STP
ការកឹបខ្សែប្រភេទ
TIA/EIA 568A និង 568B  TIA/EIA 568A (ISDN) និង TIA/EIA 568B (AT&T) ជាមាត្រដ្ឋាននៃ ការកឹបខ្សែ UTP/STP សំរាប់ប្រើជាមួយនឹង Ethernet LAN ។ ខាង ក្រោមនេះការណែនាំអោយអ្នកអនុវត្តប្រត្តិបត្តិរៀបសរសៃខ្សែ តាម លំដាប់ ពណ៌របស់វា ។ នៅពេលដែលយើងតំរៀបបខែត្រូវតាន ក្បួន ច្បាប់ហើយអាចភ្ជាប់ ជាមួយឧបករណ៍និងឧបករណ៍វា មាន សញ្ញា និងបញ្ជូនទិន្នន័យទៅវិញទៅមកបាន នៅលើប្រព័ន្ធ Network មួយឬច្រើន។
aតារាងតំរៀបខ្សែតាមលំដាប់នៃពណ៌ TIA/EIA 568A
លំដាប់ជើង
 RJ-45
លំដាប់ពណ៌ខ្សែ
 UTP/STP
ជើង1
ពណ៌បៃតង ស
ជើង 2
បៃតង
ជើង 3
ទឹកក្រូច ស
ជើង 4
ខៀវ
ជើង 5
ខៀវ ស
ជើង 6
ទឹកក្រូច
ជើង 7
ត្នោត ស
ជើង 8
ត្នោត
តារាងតំរៀបខ្សែតាមលំដាប់នៃពណ៌ TIA/EIA 568B
លំដាប់ជើង
 RJ-45
លំដាប់ពណ៌ខ្សែ
 UTP/STP
ជើង1
ទឹកក្រូច ស
ជើង 2
ទឹកក្រូច
ជើង 3
បៃតង ស
ជើង 4
ខៀវ
ជើង 5
ខៀវ ស
ជើង 6
បៃតង
ជើង 7
ត្នោត ស
ជើង 8
ត្នោត
យើងអាចកឹបអោយខ្សែដំណើរការបាន លុះត្រាតែមាន:
-     ឧបករណ៍
+ Network Tester
+ ដង្កាប់កឹប RJ-45 Connector និងកាត់ខ្សែ UTP/STP
-     សំភារ:សំរាប់ប្រើ
+ ខ្សែ UTP/STP
+ ក្បាល RJ-45 Connector C ក្បាល RJ-45 Connector  អាចប្រើបានលុះត្រាតែមានជើងទាំង 8 មាន សញ្ញាព្រមជាមួយ និងខ្សែ UTP/STP 8 សរសៃផងដែរ។
a
a
របៀបទី១
: កឹបតាមលក្ខណ:ធម្មតា Normal (Straight Through Cable) ការកឹបខ្សែប្រភេទនេះសំរាប់ភ្ជាប់ពីកុំព្យូទ័រ ​ទៅ Hub ឬ Switch និងពី Hub ទៅ Switch ឬពី Switch ទៅ Switch ជាមួយគ្នាបែប Cascade ដោយប្រើជា មួយ Por Up Link ទាំងនេះក៏ប្រើខ្សែ Straight_ Through បាន ដែរ។ ការតភ្ជាប់តាម លក្ខណ: Straight_ Through​ អ្នកអាចជ្រើសរើសយកខ្សែ ពីរ ប្រភេទ មកប្រើគឺ T568A ឬ T 568B ។          សូមមើលរូបខាងក្រោម:
a
a
របៀបទី២:
កឹបខ្សែ UTP/STP តាមលក្ខណ:ខ្សែខ្វែង (Cross Cable) ការកឹប UTP/STP ប្រភេទនេះសំរាប់ តភ្ជាប់ ពីកុំព្យូទ័រទៅកុំព្យូទ័រ (PC to PC) និងពី Hub ទៅ Hub ឬពី Switch ទៅ Switch ។ ការតភ្ជាប់ជាមួយ Hub ឬ Switch ដែលមានមិនមាន Port Up link បែប Cascade គឺយើងយកខ្សែខ្វែង Cross cable នេះមកប្រើហើយអ្នកត្រូវសរសេរកត់ចំណាំនៅលើខ្សែ ទាំងសង ខាង ទុក ជាចំណាំផងគឺជាពិសេសនៅខាង T568A និង T568B។
aតារាងសង្ខេបនៃការតខ្សែ (Cross cable) និងខ្សែធម្មតា Normal(Straight Through)
ប្រភេទនៃការតខ្សែ
ចុងខ្សែទី១
ចុងខ្សែទី២
កាប Cross
TIA/EIA 568A
TIA/EIA 568B
កាបធម្មតា
TIA/EIA 568A
TIA/EIA 568B
TIA/EIA 568A
TIA/EIA 568B
ក្រោយពីពេលដឹងពី របៀបកឹបខ្សែ និងខ្សែសរសៃណា ដែលត្រូវ បញ្ជូនទិន្នន័យ ឬ ទទួលទិន្នន័យ ដែលអនុវត្ត ជាក់ស្តែង តាមជំហាន ដែលមានរូបភាពខាងក្រោមនេះ:
a
a
a
- ការតភ្ជាប់ខ្សែប្រភេទ T568B រូបភាពខាងក្រោមជាប្រភទស្តង់ដាT568Baជំហានបន្ទាប់មកទៀតសូកបញ្ចូលខ្សែរួចហើយកឹបវា ខាងក្រោមនេះ ជាស្តង់ដា T 568B ដែលភ្ជាប់ក្បាល RJ-45 សងខាង
aឧបករណ៍ដែលត្រូវប្រើប្រាស់សំរាប់ភ្ជាប់ជាមួយ LAN មានដូចជា:
- UTP Cable
- RJ45 Connector
- Out let
- Patch panel
- switch
- Rack
- Network Interface Card (NIC)
- Tester
- Back bone
-  Shelf
-  UPS សំរាប់ប្រើប្រាស់ជាមួយនឹង Server
-  ខ្សែសំរាបើចងខ្សែកាប UTP Cable
- ឧបករណ៍សំរាប់កាត់ខ្សែ
- ឧបករណ៍សំរាប់កឹបខ្សែ
- ឧបករណ៍សំរាប់ស្វានជញ្ជាំង
ប្រវៃងខ្សែដែលត្រូវប្រើប្រាស់ក្នុង LAN តាមលក្ខណ: T 568B
ភ្ជាប់ ជាមួយ Out let ដែលមានរូបដូចខាងក្រោមនេះa
a
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top