លុបតំណ "Subscribe to: Post (Atom)" ដែលនៅខាងក្រោមអត្ថបទ
បើសិនអ្នកកំពុងប្រើ Template ដែល Blogger ផ្ដល់ឲ្យស្រាប់នោះប្រាកដជាមានតំណមួយឃ្លាមកថា
"Subscribe to: Post (Atom)" ដែល
ជាតំណទុកអោយអ្នកទស្សនាប្លកអាចចុចទុកចំណាំប្លករបស់យើង
ដើម្បីទុកអានជាលក្ខណៈ Feed នៅពេលក្រោយបាន
តែបើសិនប្លករបស់លោកអ្នកមាន ដាក់ប៊ូតុង
Feed
រួចហើយមិនចាំបាច់ទុកពាក្យថា "Subscribe to: Post (Atom)"
នេះធ្វើអ្វីទេ នាំតែមើលទៅប្លកលោកអ្នកមិនសូវសម។
ដើម្បីលុបពាក្យខាងលើចេញពីប្លករបស់យើង
សូមមើលពីរបៀបលុបខាងក្រោមនេះ៖
- Log In ចូលគណនី Blogger របស់លោកអ្នក
- ចូលទៅកាន់ Template >> Edit HTML >> Proceed (សូមមើលរូបខាងក្រោម)
- អ្នកត្រូវប្រាកដថាអ្នកបានចុចធីកលើ
expand widget teplates
- ស្វែងរកពាក្យថា :
<!-- feed links -->
<b:include name='feedLinks'/>\
(បើសិនជាចង់លឿនសូមចុច : F3 ឬ Ctrl+F រួចវាយ
ពាក្យស្វែងរកខាងលើ ក្នុងប្រអប់ស្វែងរក
- រកឃើញហើយលុបវាចោល រួចចុច
Save Template ជាការស្រេច (សូមមើលរូបខាងក្រោម)
 |
ស្វែងរកឃើញហើយលុបវាចោល (កូដពីរជួ) |
សំគាល់ ៖ របៀបលុបតំណ "Subscribe
to: Post (Atom)" ខាងលើគឺគ្រាន់តែដកពាក្យនោះចេញពី Tamplate
មិនមែនបិទមុខងារ Feed របស់ប្លកលោកអ្នកទេ៕
ប្រភព:អាក្បាលធំ
0 comments