កំចាត់មេរោគ លាក់ Folder ក្នុង USB Flash Drive
លោកអ្នកចូលក្នុង cmd ដែលចូលតាម run វាយសរសេរ cmd ឬចូលតាម start –> programs –> accessories –> command prompt.
- រកមើល drive ណាមួយ ឬ flash drive ដែលបានភ្ជាប់ដូចជា F:, G:
- ប្រើ command prompt វាយសរសេរ G:
- វាយសរសេរ Command តាម: attrib -s -h /s /d *.*
ចុចលើ Enter និងបង្ហាញពីកំហុស Files
រូប icon ព្រាលៗ មានផ្ទុកមេរោគ attrib -s -h /s /d *.* រួចមើលឃើញ File ទាំងអស់ឡើងវិញ
ការពារមេរោគកុំអោយឆ្លងតាម Flash drive
ករណីឆ្លងមេរោគទូទៅមួយ គឺឆ្លងពីការដោត flash drive ពីកុំព្យូទ័រដែលមានមេរោគ
ទៅដាក់ នៅកុំព្យូទ័រដែលមានរឺគ្មានមេរោគ
ហើយដែលគ្មានប្រព័ន្ធការពារដែលមានប្រសិទ្ធិភាព។
វិធីសាស្ត្រ ខាងក្រោម ជាវិធីសាស្ត្រងាយបំផុត
ហើយដែលគ្មានមេរោគណាអាចចំលងខ្លួនកុំព្យូទ័រអ្នកតាមFlash drive
បានឡើយ ទោះបីជាមេរោគចាស់ថ្មីបែបណាក៏ដោយ។
១) បិទ អូតូរ៉ាន់ Autorun
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion
\Policies\Explorer\ NoDriveTypeAutoRun Value=0xFF
២) ពេលបើក flash កុំចុច double click។ ចូរចុច Click រួច Right click រួច ចុច Explore.
ព្រោះបើចុចdouble click ស្មើនឹង បណ្តោយអោយមានអូតូរ៉ាន់ដដែល។
៣) កុំទុកចិត្តប្រូក្រាមការពារមេរោគពេក
ប្រូក្រាមភាគច្រើនស្គាល់មេរោគមួយតែពេលដែលមេរោគនោះរាតត្បាតរួច
ហើយប៉ុណ្ណោះ មានន័យថា មេរោគដែលបានលុបឯកសារអ្នកចោលខ្លះហើយ។
បើចង់ដឹងថា flash មានមេរោគរឺអត់៖
បង្ហាញឯកសារដែលលាក់ខ្លួន (hidden file)
Tools > Folder options> Views >
- ធិច show hidden file and folder
- ដោះធិចពី hide protected operating system file
- ដោះធិចពី hide extension for known file type
a) ជាទូទៅមេរោគច្រើនជាប្រភេទឯកសារមានកន្ទុយ .exe .com។
b) ប្រយ័ត្ន File រឺ Folder មានកន្ទុយ.exe រឺ .com។ ឧទាហរណ៍ បើអ្នកមាន
Folder មួយឈ្មោះថា cambodia មេរោគនឹងបង្កើតFile មួយមានឈ្មោះថា
cambodia.exe ហើយមានIcon ដូចFolder រីឯFolder cambodia របស់អ្នក
មេរោគនឹងលាក់ទុករឺលុបចោល។
បើឃើញករណីបែបនេះ និង មាន ឯកសារឈ្មោះ Autorun.inf ជាប់មកជាមួយផង នៅលើFlash របស់អ្នកចូរចាំថា មានមេរោគ ហើយ។
ធ្វើយ៉ាងណាដើម្បីបង្ហាញ hidden folder នៅក្នុង USB Flash របស់លោកអ្នក ?
ពេល ដែល Flash របស់លោកអ្នកត្រូវបានដោតក្នុង Computer
ដែលមានមេរោគ មេរោគវាបានលាក់ Folder របស់លោកអ្នកចោលទាំងអស់
ហើយវាបង្កើតឈ្មោះ Folder ថ្មី ជាប្រភេទ Shortcut File
ហើយរាល់ឯកសារទាំងអស់របស់លោកអ្នក ដែលមាននៅក្នុង Folder ទាំងនោះ
មិនអាចបើកបានទេ ។ ក្នុង Folder មែនទែនដែលបានលាក់ទាំងនោះ បើទោះជាក្នុង
Windows Explorer អាចមើលឃើញ ព្រិលៗក៏ដោយ
ក៏វាមិនអាចដកគ្រីសពីក្នុងប្រអប់ Hidden File បានដែរ ។
ជា ដំបូង លោកអ្នកគួរតែតម្លើង កម្មវិធី ACDSee Photo Manager 2009
Version 11. ជាមុនសិនក្នុងកុំព្យូទ័ររបស់លោកអ្នក ។ បន្ទាប់មក រកមើល
ហើយធ្វើតាមរូបដូចខាងក្រោម ៖
ចុចទីនេះ ដើម្បីទាញយកកម្មវិធី ACDSee Photo Manager 2009 V11.0
តម្លើង
ACDSee រួច ចូលក្នុងកម្មវិធីនេះ ហើយចុលើ Drive Flash ។ ត្រង់ Filter By
ចុចព្រួញតូចចុះក្រោម រួចយក Advanced Filters–> Alt+I។
រួចចុចដាក់គ្រីស
ត្រង់ Show Hidden Files and Folders។ បន្ទាប់ មក ដាក់ Mouse ពីលើ
Folder ដែលមើលឃើញព្រិលៗ រួចចុច Mouse ខាងស្ដាំ រួចយក Properties…
វាចេញរូបដូចខាងក្រោម នៅផ្នែកខាងស្ដាំដៃ ។
បន្ទាប់មក ចុចដកគ្រីស ចេញពី Hidden >> OK ។ ធ្វើបែបនេះ គ្រប់ Folder ទាំងអស់ម្ដងមួយៗ ។
បង្ហាញ file and folder លាក់ដោយមេរោគ
ពេលខ្លះគួរអោយរំខានណាស់ដែលអ្នកមិនអាចរកឃើញឯកសារនៅក្នុង
flash drive ឬ storage device របស់អ្នក ទោះបីជាអ្នកបានsave
វាទុកហើយក៏ដោយ។ដើម្បីបង្ហាញនៅរាល់ឯកសារទាំងអស់រួមទាំង
មេរោគដែលមាននៅក្នុង drive នោះ
សូមព្យាយាមសាកល្បងនូវដំណោះស្រាយដូចខាងក្រោម ៖
លោកអ្នកអាចអនុវត្តនូវវិធីសាស្ត្រពីរយ៉ាង៖
វិធីសាស្ត្រទី ១
- សូមបើក drive របស់លោកអ្នក
- បន្ទាប់មកសូមចុចលើ Tools នៅលើរបារ Menu
- បន្ទាប់មកយក Folder Options
- នោះវានឹងចេញផ្ទាំងដូចខាងក្រោម
១. សូមចុចលើថេប View
២. នៅក្នុងប្រអប់ Advanced Settings សូមធីកយក Show hidden files and folders
វិធីសាស្ត្រទី ២ ៖
- ទៅកាន់ម៉ឺនុយ Start
- ចុច Run
- វាយពាក្យថា regedit ក្នុងប្រអប់អត្ថបទ និងចុច Enter
ពេលកម្មវិធី Registry Editor បើក សូមធ្វើដូចខាងក្រោម ៖
សូមទៅកាន់ចំណុចដូចខាងក្រោម ៖
១. ទៅកាន់ HKEY_LOCAL_MACHINE និងបើក Software បន្តទៅ Microsoft
-> Windows -> Current Version -> Explorer បន្ទាប់ Advanced
-> Folder -> Hidden -> SHOWALL
២.លុបតម្លៃ CheckedValue ។
៣. បង្កើត DWORD value ថ្មីដែលមានឈ្មោះថា CheckedValue (ដូចខាងលើដែរ តែប្រភេទវាជា REG_DWORD) ។
៤. កែប្រែតម្លៃទិន្នន័យរបស់វា (value data) ទៅ 1 (0×00000001) ។
៥. រួចរាល់
————————————————————————————————-
from:itcombo
0 comments