យើងបានដឹងហើយថា
នៅកន្លែងមួយចំនួនដូចជា ហាងកាហ្វេ វិទ្យាស្ថាន
និងនៅសកលវិទ្យាល័យមួយភាគធំបានធ្វើការផ្ដល់នូវ Internet
ដល់អតិថិជន សិស្ស និស្សិត ដែលភាគច្រើនជាលក្ខណៈ Wireless ។ការផ្ដល់នូវ Internet ទាំងនោះវាមិនជាទូរលំទូរលាយប៉ុន្មានទេព្រោះថា Wireless ខ្លះ
គេបានផ្ដល់អោយយើងអាចលេងបានតែមួយម៉ោងឫ ៤០នាទី
ឫក៏ទៅតាមតែរយៈពេលដែលគេបានកំណត់អោយ។ចំពោះការកំណត់ទាំងនោះបាន
ធ្វើអោយមានការពិបាកក្នុងការលេង Internet យ៉ាងខ្លាំង។ ហេតុដូចនេះហើយទើបយើងនិងណែនាំអ្នកអោយធ្វើយ៉ាងណាអាចដំណើរការ Internet បានយូរដោយមិនមានការអាក់ខាន់ក្នុងការលេង Internet របស់អ្នកនោះទេ។ជាដំបូងអ្នកនិងឆ្ងល់ថា តើយើងធ្វើយ៉ាងណាអាចដំណើរការនូវ Internet បានយូរ? ក៏ប៉ុន្ដែដើម្បីដំណើរការ Internet បានយូរអ្នកត្រូវប្រាកដថាអ្នកមានកម្មវិធីមួយឈ្មោះ Technitium Mac Address v6 ដែលកម្មវិធីនេះផ្ដល់អោយ Download ដោយស៊េរីនៅលើ Internet ។ជាបន្តយើងនិងធ្វើការបរិយាយអំពីអត្ថប្រយោជន៍របស់ Technitium Mac Address v6។
លក្ខណៈពិសេសរបស់វាមានដូចជា៖
-
-
Internet Protocol v6 (Ipv6)អាចSupport ទៅនិងវា
-
អាចដំណើរការជាមួយនិងWindow 7, Window 8(Developer Preview)ទាំង32-bit និង 64-bit
-
Update លក្ខណៈសំខាន់ៗរបស់វាដោយស្វ័យប្រវត្តិ
-
Update នូវលក្ខណៈសំខាន់ៗរបស់ Network Card
-
មានភាពលឿនក្នុងការភ្ជាប់រវាង Network និង Network អោយវាស្គាល់គ្នា
-
ហើយTechnitium Mac Address v6 មានទីតាំងដែលស្ថិតនៅក្នុង Registry របស់
Window
(HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E972-E325-11CE-BFC1-
08002bE10318} \[ID of NIC e.g. 0001] ) ។
របៀបផ្លាស់ប្ដូរ Address
-
ពេលដំណើរការ Technitium Mac Address v6នោះវានិងបង្ហាញនូវប្រភេទនៃ Network ទាំងអស់
-
ជ្រើសយកប្រភេទNetwork ដែលអ្នកចង់ធ្វើការផ្លាស់ប្ដូរ
-
ចុចលើប៊ូតុង Information រួចចុចយកប៊ូតុង Random MAC Address
-
បន្ទាប់គូសយក Use '02' as first octet of MAC address
-
បន្ទាប់មកចុចប៊ូតុង Changeជាការស្រេចម្យ៉ាងវិញទៀតយើងអាចធ្វើ IP Address របស់ Computer យើងមកដូចដើមវិញដោយចុចលើ ប៊ូតុង Restore Original។សូមមើលរូបភាពខាងក្រោម៖
ជាចុងក្រោយអ្នក
នឹងអាចដំណើរការ Internet
បានយូរដោយគ្រាន់តែធ្វើទៅតាមជំហានដែលយើងបានបង្ហាញខាងលើនេះ
ទៅវាជាការស្រេច។
ចំណាំ៖ កម្មវិធីនេះមិនអាចធ្វើការផ្លាស់ប្ដូរនូវ MAC Address របស់ Microsoft Network Bridge. បាននោះទេ ហើយដើម្បីបន្តលេង Internet បានយូរតាមតម្រូវការរបស់អ្នកលុះត្រាតែអ្នកត្រូវចុចប្ដូរលេខ IP Address រាល់ពេលកំណត់របស់ Internet ម្ដងៗ៕
0 comments