ដំណោះស្រាយ​ពេល​ Network មិន​ដំណើរការ

មាន​ពេល​ខ្លះ​ដែល​អ្នក​គ្រប់គ្រង​Network (administrator) ក្នុង ​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ផ្សេងៗ​តែង​តែ​ឈឺ​ក្បាល​ជាមួយ​នឹង​ប្រព័ន្ធ​បណ្ដាញ​ ដែល​តែង​តែ​ជួប​បញ្ហា​ជា​ញឹក​ញយ​​​ដោយ​​សារ​តែ​បញ្ហា​មួយ​ចំនួន។ ​ក្នុង​អត្ថបទ​នេះ KH4IT ​នឹង ​លើក​យក​នូវ​វិធីសាស្ត្រ​ងាយ​ៗ​​មួយ​ចំនួន​ដែល​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ មួយ​ចំនួន​​ខ្លះ​ធ្លាប់​ប្រើ​និង​ខ្លះ​ទៀត​ពុំ​ទាន់​បាន​សាកល្បង។​ វា​មាន​​ប្រសិទ្ធភាព​អាច​ដោះស្រាយ​បាន​ច្រើន​ជុំវិញ​អ្នក​ប្រើប្រាស់​Windows 7 ដែល​តែង​តែ​មាន​ផល​វិបាក​និង​ឧស្សាហ៍​Error លើ​ការ​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត​ឬ​ទាញ​យក​ឯកសារ​ចេញ​ពី​Network។​ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​ 7​ចំណុច​ដែល​អាច​ប្រើ​ជា​ដំណោះស្រាយ​មួយ​ចំនួន​​ដល់​ការ​ជួសជុល​បញ្ហា​Network 
-កំណត់​ជា​ថ្មី​នូវ​IP Address របស់​អ្នក​(Reset IP Address)
ករណី​ដែល​Connection របស់​អ្នក​មាន​ភាព​រអាក់​រអួល​​ឬក៏​​អ្នក​ជួប​បញ្ហា​IP Address ជាន់​គ្នា​(IP Conflict) នោះ​​សូម​ព្យាយាម​សាក​ល្បង​ធ្វើ​ការ​ប្ដូរ​IP Address របស់​អ្នក​ជា​ថ្មី​តាមរយៈ​ការ​Renew។​ដំបូង​សូម​ចុច​លើ​Start Menu > Applications > Accessories > Command Prompt បន្ទាប់​មក​ចុច​Mouse ស្ដាំ​យក​ពាក្យ​Run as Administrator ចេញ​ពី Menu។​បន្ទាប់​មក​សូម​វាយ​ipconfig /renew រួច​ចុច​​Enter។​
-សំអាត​នូវ​DNS Cache របស់​អ្នក
គ្រប់​ទីកន្លែង​ដែល​អ្នក​បាន​វាយ​នូវ​URL ទៅ​កាន់​Web Browser ម៉ាស៊ីន​របស់​អ្នក​នឹង​ធ្វើ​ការ​ជាមួយ​DNS Server ដើម្បី​ធ្វើ​ការ​បក​ប្រែ​URL របស់​អ្នក​ទៅ​ជា​IP Address និង​ Cache នៃ​ព័ត៌មាន​ទាំង​នោះ។​​ដែល​​Cache អស់​ទាំង​នោះ​ហើយ​ជួន​កាល​វា​នឹង​ក្លាយ​ជា​ព័ត៌មាន​ចាស់​និង​អាច​ខូច​(Corrupt) ដែល​វា​អាច​បណ្ដាល​ឱ្យ​Internet Connection មាន​បញ្ហា​ជា​ញឹក​ញយ។​ដើម្បី​ធ្វើ​ការ​សំអាត​នូវ​DNS Cache របស់​អ្នក​នោះ​សូម​បើក​នូវ​Command Prompt ជាមួយ​នឹង​Administrator ដោយ​វាយ​ipconfig /flushdns រួច​ចុច​Enter ។​
​​សូម​ធ្វើ​ការ​Restart Windows 7 នោះ​វា​នឹង​ធ្វើ​ការ​សំអាត​នូវ​DNS Cache របស់​វា។​
-ធ្វើ​ការ​Reset Broadband Modem និង​Router របស់​អ្នក
ឧបករណ៍​Modem ​ដែល ​ត​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត​របស់​អ្នក​នឹង​ជួប​បញ្ហា​ម្ដងម្កាល​​ដែល​អាច​ ធ្វើ​ឱ្យ​អ៊ីនធឺណិត​លែង​ដំណើរការ​ហើយ​ករណី​នេះ​អ្នក​អាច​ធ្វើ​ការ​Restart វា​ឡើង​វិញ​ដើម្បី​ជួសជុល​បញ្ហា​នេះ​ឡើង​វិញ។​​គន្លឹះ​នៃ​ការ​ធ្វើ​បែប​នេះ​អាច​អនុវត្ត​បាន​នៅ​លើ​Connection រវាង​Router និង​broadband Modem។​ដើម្បី​អាច​ធ្វើ​បែប​នេះ​បាន​​សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖
-សូម​ដក​ខ្សែ​ភ្លើង​(Power Cable) ចេញ​ពី​ឧបករណ៍​Router និង​Modem ហើយ​​ទុក​ចោល​ប្រមាណ​ជា​៣០​វិនាទី។​
-សូម​កុំ​គ្រាន់​តែ​​ចុច​លើ​ប៊ូតុង​Power របស់​ឧបករណ៍​នោះ​ព្រោះ​ថា​អាច​នឹង​កំណត់​ឱ្យ​ឧបករណ៍​ទៅ​ជា​Standby Mode។​ដូច្នេះ​ផ្ដាច់​ភ្លើង​ដោយ​ដក​ខ្សែ​ចេញ​តែ​ម្ដង​ទើប​ប្រសើរ
-សូម​ភ្ជាប់​នូវ​ខ្សែ​ទៅ​កាន់​ឧបករណ៍ Modem ​វិញ​បន្ទាប់​មក​សូម​ធ្វើ​ការ​រង់ចាំ​ដល់​ឧបករណ៍​នោះ​ធ្វើ​ការ​​ត​ភ្ជាប់​ជា​ថ្មី​ទៅ​កាន់​Connection នៅ​អ៊ីនធឺណិត​របស់​វា ដោយ​មាន​លោត​ភ្លើង​Link សំគាល់​បន្ទាប់​មក​ទើប​ចាំ​ដោត​ឧបករណ៍​Router ឡើង​វិញ។​
-ឧបករណ៍​Router បាន​បើក​​ដំណើរការ​ឡើង​វិញ​(boot up) ជា​ថ្មី​ម្ដង​ទៀត។​ដូច្នេះ​សូម​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​ខាង​លើ​ទាំងនោះ​ដើម្បី​ធ្វើ​ការ​Renew នូវ​IP Address ជា​ថ្មី។​ដូច្នេះ​លោក​អ្នក​នឹង​អាច​ទទួល​បាន​នូវ​Connection ប្រក្រតី​ជា​មិន​ខាន។​
-ធ្វើការ​Update ទៅ​លើ​Network Drivers
សម្រាប់​ការ​Update ទៅ​លើ​Driver របស់​Network ជា​ធម្មតា​យើង​អាច​ធ្វើ​ទៅ​បាន​៣​វិធី​គឺ​តាម​រយៈ​Windows Update Software , តាម​រយៈ​ការ​Download និង​ដំណើរការ​EXE Installer ​និង​ដោយ​យើង​ជ្រើសរើស​ដោយ​ខ្លួនឯង​តាម​រយៈ​Device Manager។​ប៉ុន្តែ​អ្វី​ដែល​ជា​វិធី ដែល​ងាយ​ស្រួល​សម្រាប់​ការ​ធ្វើ​នោះ​គឺ​គួរ​តែ​ជ្រើសរើស​តាម​វិធី​Windows Update ព្រោះ​វា​ងាយ​ស្រួល​បំផុត​ហើយ​អាច​អនុវត្ត​ដោយ​ស្វ័យប្រវត្ត​ពី Windows ។​ខុស​គ្នា​ពី​វិធី​ទី​បី​ដែល​ទាមទារ​ឱ្យ​យើង​មាន​ការ​ដំឡើង​ស្មុគ​ស្មាញ​បន្តិច។
ករណី​ផ្សេង​មួយ​ទៀត​ប្រសិន​ណា​ជា​អ្នក​បាន​Download យក​Driver នោះ​ចេញ​ពី​ក្រុមហ៊ុន​(វ៉ិបសាយ)​ដែល​ផលិត​Network Cardនោះ​File ទាំងឡាយ​នឹង​មាន​វត្តមាន​ពពួក​File (.inf) និង​File ជា​ច្រើន​ទៀត​ដែល​មិន​មែន​ជា​File ដំណើរការ។​ដូច្នេះ​អ្នក​ចាំបាច់​ត្រូវ​តែ​ធ្វើ​ការ​ដំឡើង​ដោយ​ខ្លួន​ឯង​(Manually install) ​ដោយ​​ប្រើ​តាម​Windows Device Manager។​​របៀប​នៃ​ការ​ធ្វើ​ដោយ​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​Start រួច​វាយ​Device Manager ត្រង់​ប្រអប់​Search រួច​Enter។​បន្ទាប់​មក​ស្វែង​រក​​Network Adapter ដែល​មាន​នៅ​ក្នុង​Listនៃ​Device ទាំងឡាយ​ដែល​មាន​ក្នុង​ម៉ាស៊ីន​រួច​ចុច​Mouse ស្ដាំ​លើ​Network Controller របស់​អ្នក​ហើយ​រើស​យក​ពាក្យ​ថា​Update Driver Software ចេញ​ពី Menu។​​ខណៈ​ពេល​ដែល​ផ្ទាំង​Open បាន​លេច​ឡើង​​បន្ទាប់​សូម​ចុច​លើ​ប៊ូតុង​Browse my computer for driver software បន្ទាប់​មក​ចុច​លើ​ប៊ូតុង​Browse និង​​តម្រង់​ទៅ​កាន់​​Folder ដែល​អ្នក​​បាន​Download ថ្មី​មក​។​ជា​ចុង​ក្រោយ​សូម​ចុច​លើ​ប៊ូតុង​Next ពេល​នោះ​វា​នឹង​ធ្វើ​ការ​ដំឡើង​ដោយ​ខ្លួន​ឯង។​
-បិទ​ឬ​ដក​ចោល​នៅ​លើ​Windows Firewall
ចំណុច​ពិសេស​នៃ​Windows 7 គឺ​មាន​ភ្ជាប់​មក​ជា​ស្រេច​នូវ​លក្ខណ​Firewall ដែល ​តែង​តែ​សួរ​យើង​រាល់​ពេល​ត្រូវ​ការ​ដំណើរការ​អ្វីមួយ​​ពី​បណ្ដាញ​ផ្សេង​ ទៀត។​​ប្រសិន​ណា​ជា​អ្នក​​ជ្រុល​បិទ​ទៅ​លើ​កម្មវិធី​ហើយ​​ចង់​បើក​វា​ឱ្យ​ ដំណើរការ​វិញ​នោះ​។​អ្នក​គ្រាន់​តែ​ធ្វើ​ការ​ប្ដូរ​នូវ​Setting នៅ​ក្នុង​Windows Firewall Control ដោយ​ខ្លួន​ឯង​ជា​ការ​ស្រេច។ របៀប​នៃ​ការ​ធ្វើ​គឺ​គ្រាន់​តែ​​ចុច​លើ​Start រួច​វាយ​Allowed Applications នៅ​ត្រង់​ប្រអប់​Search រួច​ចុច​Enter។ ​ជា​លទ្ធផល​យើង​នឹង​ឃើញ​ផ្ទាំង​មួយ​ដែល​មាន​នូវ​រាល់​កម្មវិធី​ទាំងអស់​ដែល​ បាន​ដំឡើង​នៅ​ក្នុង​ម៉ាស៊ីន​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ផ្ទាំង​Firewall នេះ។​​​​
ដូច្នេះ​ករណី​ដែល​អ្នក​ចង់​ធ្វើ​ការ​ផ្លាស់​ប្ដូរ​កម្មវិធី​មួយ​ចំនួន​នៅ​ក្នុង​បញ្ជី​នោះ​គឺ​គ្រាន់​តែ​ចុច​លើ​ពាក្យ​Change Settings ជា​ការ​ស្រេច​ដើម្បី​ធ្វើ​ការ​Block ឬ​Unblock 
-ស្គេន​រក​ម៉ាស៊ីន​ឬ​ឧបករណ៍​ផ្សេងៗ​​ដែល​ភ្ជាប់​​ក្នុង​បណ្ដាញ
នេះ​ជា​ផ្នែក​ជំនួយ​មួយ​បន្ថែម​ទៀត​ដែល​អ្នក​អាច​ទាញ​យក​កម្មវិធី​Angry IP Scanner មក​ធ្វើ​ការ​ស្គេន​រក​ថា​តើ​នៅ​ក្នុង​បណ្ដាញ​Network របស់​អ្នក​មាន​កុំព្យូទ័រ​ឬ​ឧបករណ៍​Network ណា​ខ្លះ​ដែល​បាន​ប្រើប្រាស់​IP Address​ធ្វើ​ការ​អ្វី​ខ្លះ​នៅ​ប្រព័ន្ធ​បណ្ដាញ។​​​អ្នក​អាច​ស្វែង​រក​ព័ត៌មាន​លំអិត​អំពី​ការ​ប្រើប្រាស់​នៃ​Host នីមួយៗ​បាន​តាម​រយៈ​Ports មួយ​ចំនួន​ដែល​វា​កំពុង​Active។​កម្មវិធី​នេះ​អាច​ស្វែង​រក​​​ ទាញ​យក​ដោយ​ផ្ទាល់​ពី​វ៉ិបសាយ​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​ប្រើប្រាស់​បាន​ ដោយ​ឥត​គិត​ថ្លៃ​ហើយ​ពុំ​ចាំបាច់​ធ្វើ​ការ​ដំឡើង​នោះ​ឡើយ​គឺ​គ្រាន់​តែ​ចុច​ ពីរ​ដង​ដើម្បី​ប្រើ​តែ​ប៉ុណ្ណោះ។​
-វិនិច្ឆយ​ទៅ​លើ​ការ​ត​ភ្ជាប់​អ៊ីនធឺណិត
ជា​ចុង​ក្រោយ​នៅ​មាន​បញ្ហា​មួយ​ទៀត​ដែល​អាច​នឹង​នៅ​ពី​ក្រោយ​បញ្ហា​នៃ​បណ្ដាញ​Network របស់​អ្នក​​នោះ​គឺ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​អ្នក​មិន​មាន​ស្ថិរភាព។​មាន​មុខងារ​ពីរ​នៅ​ក្នុង​Windows 7 ដែល​អាច​ជួយ​អ្នក​បាន​​គឺ​Ping និង​tracert (Ttraceroute) ដែល​អាច​ជួយ​អ្នក​ដល់​ការ​ស្វែង​រក​នូវ​បញ្ហា​​ប្រសិន​ជា​អ្នក​​មាន​ប្រើ​​អ៊ីនធឺណិត​នៅ​ផ្ទះ​ឬ​ជាមួយ​ISP របស់​អ្នក​ឬ​ទី​កន្លែង​ណា​​ក៏​ដោយ។
​​​​
យើង​អាច​បន្ត​Ping នូវ​វ៉ិបសាយ​ណាមួយ​ដែល​ស្គាល់​(ភាគ​ច្រើន​គឺ​google.com) ​ដែល​អាច​នឹង​ឱ្យ​អ្នក​ធ្វើ​ការ​តាម​ដាន​នូវ​រាល់​Connection និង​ឃើញ​ជាក់ស្ដែង​ប្រសិន​ជា​វា​ដាច់​ឬ​ជាប់។​ងាយ​ទេ​ដោយ​លោក​អ្នក​គ្រាន់តែ​បើក​Command Prompt រួច​វាយ​ping google.com -t រួច​Enter ។​ខណៈ​នោះ​លោក​អ្នក​នឹង​​វា​ធ្វើ​ការ​Ping រហូត​ហើយ​បើ​សិន​ជា​វា​ដាច់​នោះ​​យើង​នឹង​បាន​ឃើញ​ភ្លាម​នូវ​សារ​Error ដែល​បញ្ជាក់​ចេញ​ពី​Server។​ម៉្យាង​វិញ​ទៀត Tracert ក៏​ជា​មុខងារ​មួយ​ផ្សេង​ទៀត​ដែល​អាច​បង្ហាញ​នូវ​​រយៈ​ចម្ងាយ​នៃ​ការ​ត​ភ្ជាប់​​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​ឆ្លង​តាម​បណ្ដាញ​Network នៃ​ទីតាំង​ផ្សេងៗ​​។​ដើម្បី​ប្រើប្រាស់​បាន​សូម​ចូល​តាម​Command Prompt ដដែល​ដោយ​វា​ពាក្យ​tracert google.com ។​ដូច្នេះ​វា​នឹង​បង្ហាញ​នូវ​ទីតាំង​ចេញ​ពី​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ទៅ​កាន់​Google Server ដោយ​ក្នុង​នោះ​វា​នឹង​ធ្វើ​ការ​បង្ហាញ​នូវ​IP Address នៃ​Server នីមួយៗ​ដែល​វា​បាន​ឆ្លង​កាត់​។​​តាម​ធម្មតា​Packetដំបូង​​វា​នឹង​ឆ្លង​​ចេញ​ពី​ម៉ាស៊ីន​ដែល​យើង​ប្រើប្រាស់​អាច​និយាយ​ថា​ជា​Home Network បន្ទាប់​មក​វា​នឹង​រត់​ទៅ​កាន់​Network របស់​ISPហើយ​បន្ទាប់​ពី​នោះ​មក​វា​នឹង​ស្វែង​រក​នូវ​ទីតាំង​បន្ទាប់​ដែល​នឹង​ត្រូវ​ឆ្លង​កាត់​គ្រប់​ដំណាក់​កាល​ដើម្បី​ទៅ​ដល់​Google.com។​ករណី​ដែល​Packet មិន​បាន​ចេញ​​​ផុត​ពី​Network របស់​អ្នក​ទេ​​​បញ្ហា​យើង​អាច​សន្មត​ថា​មក​ពី បញ្ហា​Network ខាង​ក្នុង​របស់​យើង។​ហើយ​ម៉្យាង​ទៀត​ប្រសិន​បើ​វា​មិន​បាន​ឆ្លង​ផុត​ISP នោះ​ទេ​​មានន័យ​ថា​ISP របស់​អ្នក​ដាច់​ឬ​អាច​ជា​បញ្ហា​គ្រឿង​Hardware ជួប​បញ្ហា។​
សរុប​មក​សម្រាប់​គន្លឹះ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​អាច​ប្រើ​សម្រាប់​ជា​មធ្យោបាយ​មួយ​សម្រាប់​ដោះស្រាយ​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​Windows 7 ទាំងឡាយ​ជួប​បញ្ហា​​Network
អត្តបទដើម: KH4IT
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top