Facebook មានចំនួនអ្នកប្រើជាច្រើនក្នុងពេលបច្ចុប្បន្ន។ យ៉ាងណាមិញសម្រាប់ការប្រើនូវបណ្ដាញសង្គម Facebook គឺមានអ្នកខ្លះប្រើជាប្រចាំថ្ងៃ និងអ្នកខ្លះទៀតយូរៗទើបចូលប្រើម្ដង ដោយហេតុនេះហើយទើបពេលខ្លះអ្នកទាំងនោះនឹងមានការភ្លេចនូវ Password ដែលបានប្រើនៅក្នុង Facebook ដែលយើងអាចនិយាយថា បាត់ Password ទាំងស្រុង ។
តែយ៉ាងណាមិញដើម្បីបញ្ចៀសនូវបញ្ហាខាងលើ Facebook ក៏បង្កើតនូវមុខងារពិសេសមួយផងដែរ ដែលជួយដល់ការសំគាល់ឈ្មោះគណនី Facebook បានយ៉ាងច្បាស់លាស់ និងងាយស្រួលសង្គ្រោះពេលបាត់ Password ឬបាត់ទាំង Email ទី ១ និង ទី ២ មុខងារនោះមានឈ្មោះថា “Trusted Contacts” ។ នៅក្នុង “Trusted Contacts” លោកអ្នកអាចធ្វើការបញ្ចូលនូវមិត្ត Facebook ដែលជិតដិតនឹងអ្នកចាប់ពី ៣ ទៅ ៥ ឈ្មោះគណនី ហើយគណនីទាំងនេះហើយដែលជាអ្នកជួយសង្គ្រោះអ្នក នៅដែលបាត់ Password ឬ ទាំង Email ។
ដំណើរការរបស់ “Trusted Contacts” គឺធ្វើការផ្ញើលេខសំងាត់ទៅកាន់មិត្តរបស់អ្នកដែលបានបញ្ចូលទៅក្នុង Contacts នៅពេលដែលអ្នកមិនអាចចូលប្រើគណនី Facebook បានដោយសារបាត់ Password ឬ Email ពេលនោះអ្នកត្រូវទំនាក់ទំនងទៅមិត្តរបស់អ្នកជាបន្ទាន់ដើម្បីសូមលេខសំងាត់ដែល Facebook បានផ្ញើឲ្យ រួចបញ្ចូលនូវលេខទាំងនោះតាមការណែនាំរបស់ Facebook នោះអ្នកនឹងទទួលបានគណនី Facebook ប្រើវិញធម្មតា ។
បញ្ជាក់មុននឹងធ្វើការបញ្ចូលនូវឈ្មោះមិត្តទាំងនោះអ្នកត្រូវមានការច្បាស់លាស់ក្នុងការទំនាក់ទំនងជាមួយនឹងមិត្តទាំងនោះផង ដើម្បីការពារក្លាចមានការបន្លំណាមួយកើតឡើងនៅពេលក្រោយ ។
របៀបបញ្ចូលឈ្មោះមិត្ត Facebook ទៅក្នុងមុខងារ “Trusted Contacts ” ៖
- បើកគណនី Facebook របស់អ្នក
- ចុចលើតំណភ្ជាប់នេះដើម្បីចូលទៅកាន់ Security Settings
- ជ្រើសយកពាក្យ “Trusted Contacts”
- រួចយកពាក្យ “Choose Trusted Contacts” រួចវាយបញ្ចូលឈ្មោះមិត្តទាំង ៣ ឬ ៥ ដែលអ្នកចង់ដាក់
- បន្ទាប់មកចុចលើពាក្យ “Confirm” ( Facebook អាចនឹងទាមទារឲ្យមានការបញ្ចូលនូវ Password សារជាថ្មី)
ដោយឡែកបន្ទាប់ពីបញ្ចូលនូវឈ្មោះមិត្តទាំងនោះរួចហើយ នោះមិត្តរបស់អ្នកនឹងទទួលបានការជូនដំណឹងដូចរូបខាងក្រោម ។
ការប្រើមុខងារ “Trusted Contacts” ៖
នៅពេលអ្នកបាត់ Password រួចធ្វើការស្នើសុំជំនួយពី Facebook តាមរយៈមុខងារ “Trusted Contacts’ នោះ Facebook នឹងតម្រូវឲ្យអ្នកធ្វើការបញ្ចូលនូវលេខសំងាត់ទាំងឡាយដែលទទួលបានពីមិត្តរបស់អ្នកទាំងនោះ ។
ចំណែកមិត្តរបស់អ្នកនឹងទទួលបានការជូនដំណឹងដែលជាការបញ្ជាក់ពីគណនីរបស់អ្នកដូចរូបខាងក្រោម :
ហើយពួកគេនឹងទទួលបាននូវលេខសំងាត់ដូចខាងក្រោម :
សូមបញ្ជាក់បន្ថែមថា លេខសំងាត់ខាងលើនេះហើយដែលអ្នកត្រូវធ្វើការសូមពីមិត្តអ្នកគ្រប់ចំនួនតាមការទាមទាររបស់ Facebook ៕
0 comments