វិធីដោះ Write-protect របស់ USB Flash

បិទ​បើក Write-protect របស់ USB Flash
របៀប​បិទ​បើក Write-protect របស់ USB Flash នេះ​គឺ​មាន​បំណង​ចង់​មិន​អោយ​មាន​ការ​ចរាចរណ៍​ឯកសារចេញ​ពី​កុំព្យូទ័រ​តាម​ រយៈ​រន្ធ USB ឬ បើក​ដំណើរការ​វិញ​ នៅ​ពេល​មាន​មេរោគ​វា​ធ្វើ​អោយ USB លែង​អាច​ចរាចរណ៍​ឯកសារ ដោយ​នៅ​ពេល Copy នោះ Windows ចេញ​សារ​មក​ថា មិន​អាច​ Copy បាន​ដោយ​សារ​កុំព្យូទ័រ​បាន​ជាប់ Write-protect ។ មាន​កម្មវិធី​ជា​ច្រើន​ដែល​មាន​តួនាទី​អាច​បិទ Write-protect នេះ​បាន​​ តែ​ខ្ញុំ​សូម​លើក​យក​ការ​កំណត់​ដោយ​ដៃ​របស់​លោក​អ្នក​ផ្ទាល់ ដើម្បី​អោយ​បាន​ដឹង​ថា ដំណើរ​ការ​របស់ Write-protect វា​យ៉ាង​ម៉េច! សូម​ស្វែង​យល់​ដូច​ខាង​ក្រោម៖
- ចូល​ទៅ​បើក regedit តាម Run ដោយ​ចុច Key Windows+R វាយ​ពាក្យ​ក្នុង​ប្រលោះ រួច​ចុច OK។
aវាយ​ពាក្យ regedit ឬ regedit.exe
- ចូល​ទៅ​តាម​ទីតាំង HKEY_LOCAL_MACHINE/SYSTEM/CurrentControlSet/Control
- បង្កើត Key ថ្មី​មួយ​ដោយ​ដាក់​ឈ្មោះថា StorageDevicePolicies ។ សូម​មើល​រូប​ខាង​ក្រោម
a
- សូម​ឈរ​លើ​ទីតាំង StorageDevicePolicies ហើយ​ម៉ៅ​ស្ដាំ​លើ​ផ្ទៃ​ទំនេរ​ដើម្បី​បង្កើតតម្លៃ DWORD ដោយ​ដាក់​ឈ្មោះ​ថា writeprotect ។ សូម​មើល​រូប​ខាង​ក្រោម
a
- នៅ​កន្លែង Value data ​បើ​អ្នក​ដាក់​លេខ 1 នោះ​មាន​ន័យ​ថា បិទ​មិន​អោយ​មាន​ចរាចរណ៍​ឯកសារ​តាម​រន្ធ USB តែ​បើ​អ្នក​ដាក់លេខ 0 (សូន្យ) មាន​ន័យថា បើក​អោយ​​ចរាចរណ៍​ឯកសារ​តាម​រន្ធ USB បាន​។ សូម​មើល​រូប​ខាង​ក្រោម
a
ចំណាំ៖ ដើម្បី​ដំណើរ​ការ​បិទ​បើក​ម្ដងៗ អ្នក​ត្រូវ​​តែ Logoff-in ឬ Restart ម៉ាស៊ីន​ទើប Windows ទទួល​ស្គាល់​ការ​កំណត់​របស់​អ្នក។
សំនួរ៖ មូល​ហេតុ​អី​បាន​ជា​ខ្ញុំ​មិន​អាច​ Copy, Cut, Paste នៅ​ក្នុង Flash USB របស់​ខ្ញុំ​បាន? សំនួរ​នេះ​ឧស្សាហ៍​ឮ​ខ្លាំង​ណាស់​ ហើយ​ជា​ពិសេស​អ្នក​ប្រើ​ក៏​មិន​សូវ​ដឹង​ប្រភព​​មូល​ហេតុ​ដែរ?
ចម្លើយ៖ មាន​មូល​ហេតុ​ដូច​​ខាងក្រោម​ដែល​ទាក់​ទង Write-protect ៖
-  មក​ពី​មិត្តភ័ក្ដិ​ចង់​ធ្វើ​អោយ​លោក​អ្នក​បែកញើស​ដោយ​កំណត់​បើក Write-protect ។បណ្ដាល​មក​ពី​
- មេរោគ​ដែល​ឆ្លង​ចូល​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បើក​ Write-protect ។
ឬ​ក៏​ឧបករណ៍ USB របស់​អ្នក​មាន​មុខងារ Write-protect មក​ជាមួយ​ សូម​ពិនិត្យ​មើល​ប៊ូតុង​បិទ​បើក Write-protect នៅ​លើ​ឧបករណ៍ USB។ (ករណី​នេះ​មិន​សូវ​មាន​ទេ​មក​ពី​ឧបករណ៍​សម័យ​ឥឡូវ​មិន​សូវ​មាន​ប៊ូតុង Write-protect ទៀត​ទេ។

a

from:ITcamboa
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top