ប្រើ keyboard របស់​កុំព្យូទ័រ​ដើម្បី​បញ្ចូល​ text ឲ្យ Android តាម​រយៈ Wi-Fi ឬ USB

ជា​ធម្មតា​យើង​តែង​តែ​ប្រើ​នូវ keyboard របស់​កុំព្យូទ័រ​​ដើម្បី​ធ្វើ​​​ការ​វាយ​បញ្ចូល​​អក្សរ​សម្រាប់​ការ​ផ្ញើ​សារ និង​​ អ៊ីមែល​​ ​​ឬ​ក៏​​​កត់​ត្រា​នូវ​​ឯកសារ​ផ្សេងៗ​ជា​ច្រើន​​ទៀត ជា​ដើម​ ។ យ៉ាង​ណា​មិញ​ចំពោះ​ឧបករណ៍ Android តើ​យើង​នឹង​វាយ​បញ្ចូល​នូវ​​អក្សរ​ដើម្បី​បំពេញ​ការ​ងារ​ទាំង​ឡាយ​ដោយ​របៀប​ម៉េច ​ដើម្បី​ឲ្យ​មាន​ភាព​រហ័ស​ដូច​ជា ការ​ប្រើ keyboard ​របស់ PC ? ​ថ្វី​បើ​ keybaord ដែល​មាន​​នៅ​លើ​ឧបករណ៍ Android ហាក់​ពិបាក​​ប្រើ​បន្តិច​មែន​ តែ​គេ​ក៏​​​មាន​នូវ​ keyboard Bluetooth មួយ​ចំនួន​ដែល​អាច​ប្រើ​ជា​​មួយ​នឹង​ឧបករណ៍​ទាំង​នោះ​ផង​ដែរ ។

ជា​ការ​ពិត keyboard Bluetooth ពិត​ជា​អាច​ជួយ​ក្នុង​ការ​វាយ​បញ្ចូល​ text សម្រាប់​ឧបករណ៍ Android ​តែ​យើង​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​ទិញ​វា ។ ​ដោយ​ឡែក​ពេល​នេះ​យើង​សូម​នាំ​យក​នូវ​​វិធី​សាស្ត្រ​មួយ​ដែល​អាច​ជួយ​សន្សំ​ប្រាក់​របស់​អ្នក​បាន​ ក្នុង​ការ​ប្រើ keyboard ​​ដើម្បី​​វាយ​បញ្ចូល​ text ​ទៅ​ឲ្យ​ឧបករណ៍ Android ។  ​ជា​មួយ​នឹង​កម្មវិធី Android ដែល​មាន​ឈ្មោះ Remote Keyboard គឺ​​ត្រូវ​បាន​ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​ ​​ដើម្បី​ភ្ជាប់​​រវាង​ keyboard របស់​កុំព្យូទ័រ​ជំនួស​ឲ្យ​​ការ​វាយ text ផ្សេងៗ​នៅ​ក្នុង​ឧបករណ៍ Android ។
របៀប​ដំឡើង​ និង​ការ​ប្រើ​ប្រាស់៖
ជំហាន​ទី១ ៖
  • ​ ​ទាំង​ឧបករណ៍​ Android និង កុំព្យូទ័រ​ត្រូវ​តែ​ភ្ជាប់​​ទៅ​កាន់​បណ្ដាញ​ Wi-Fi តែ​មួយ​
  • ទាញ​យក​កម្មវិធី Remote Keyboard សម្រាប់​ឧបករណ៍ Android ពី Google Store រួច​ធ្វើ​ការ​ដំឡើង​
  • ​ធ្វើ​ការ enable និង​ជ្រើស​យក Remote Keyboard ជា​វិធី​ក្នុង​ការ​បញ្ចូល​នូវ​ភាសា​ណា​មួយ និង keyboard setting នៅ​ពេល​មាន​ការ​ចោទ​សួរ​ពី​កម្មវិធី (មើល​រូប​)
  • ចុច​លើ SELECK KEYBOARD យក​ ‘Remote Keyboard’
  • បន្ទាប់​ពី​ការ​ enable Remote Keyboard ​ជា​​វិធី​សម្រាប់​បញ្ចូល​រួម​​កម្មវិធី​នឹង​ប្រាប់​ពី port  និង IP  ​របស់​ទូរស័ព្ទ​​ដែល​​​មុខ​ងារ​ទាំង​ពីរ​នេះ​គឺ​ ចំ​បាច់​ដើម្បី​ភ្ជាប់​​ទៅ​កាន់​កុំព្យូទ័រ​តាម​រយៈ Wi-Fi ​ដើម្បី​​ផ្ដល់​​ឲ្យ​ការ​ប្រើ​នូវ Telnet client នៅ​លើ PC របស់​អ្នក (សូម​កុំ​​​បារម្ភ​ !.. ​​​តាម​ដាន​បន្ត​)
ជំហាន​ទី​២ ៖
​ជា​មួយ​នឹង​កម្មវិធី PuTTy ​គឺ​ជា​ប្រភេទ open-source និង​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្កើត Telnet និង SSH ជា​មួយ​នឹង​ការ click ។ លើស​ពី​នេះ​យើង​មិន​ចាំ​បាច់​ដំឡើង​នោះ​ទេ គ្រាន់​តែ​​ចុច​ទៅ​លើ EXE file នោះ​កម្មវិធី​នឹង​ដំណើរការ ។
  • ទាញ​យក PuTTy សម្រាប់​ PC ឬ​តាម​រយៈ (PuTTy.exe)
  • run EXE file
  • បន្ទាប់​មក​​វាយ​បញ្ចូល IP address និង Port ដែល​ជា​​​ព័ត៌មាន​​ទទួល​បាន​ពី Remote Keyboard (លើ​ Adnroid)
  • ជ្រើស​យក ‘Telnet’ ដែល​នៅ​ពី​ក្រោម ‘Connection Type:’
  • ដូច​រូប​ខាង​​ក្រោម​​នៅ​ពេល​បំពេញ​ព័ត៌មាន​​រួច​រាល់​​ហើយ សូម​ចុច​​យក button ‘Open’ ដើម្បី​ដំណើរការ​
  • បន្ទាប់​មក​​អ្នក​នឹង​ទទួល​បាន​នូវ​ display របស់ Telnet connection ដែល​មាន​លក្ខណៈ​ជា Comand Prompt ផ្ទាំង​ខ្មៅ​
  • ការ​ភ្ជាប់​ទៅ​កាន់​ឧបករណ៍ Android ត្រូវ​បាន​សម្រេច​តាម​រយៈ Wi-Fi
  • ​នៅ​ក្នុង windows ​ដែល​មាន​លោត focus ​គឺ​ជា​កន្លែង​ដែល​អ្នក​ត្រូវ​វាយ​នូវ​អ្វី​ដែល​អ្នក​ចង់​វាយ​បញ្ចូល​​នៅ​ក្នុង​ឧបករណ៍​ Android
  • ត្រលប់​ទៅ​កាន់​​​ឧបករណ៍ Android រួច​បើក​ដំណើរការ​នូវ​កម្មវិធី​ណា​មួយ​ដែល​អ្នក​ចង់​វាយ​អក្សរ​បញ្ចូល​ ​​ដោយ​រក្សា focus លើ​ផ្ទាំង​ខ្មៅ​​ហើយ​ typing ធម្មតា​​នោះ​គ្រប់​ការ​វាយ​អក្សរ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ឧបករណ៍ Android

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top