ព្រះរាជ​ប្រវត្តិ​ពិស្ដារ​និង​កាព្យ​លោក​ធម៌ របស់​សម្ដេច​ព្រះ​សង្ឃរាជ (ជ.ណ ជោតញ្ញាណោ) ដោយ​បណ្ឌិត ឈឹម ស៊ុម, រៀបរៀង​ឡើងវិញ​ដោយ​ប្លក​ស្រុកស្រែ (2013)


    នេះ​ជា​សៀវភៅ​ "ព្រះរាជ​ប្រវត្តិ​ពិស្ដារ និង​កាព្យ​លោកធម៌ ​​របស់​សម្ដេច​ព្រះសង្ឃ​រាជ (ជ.ណ ជោតញ្ញាណោ)" និពន្ធ​ដោយ​លោក​សាស្ត្រាចារ្យ ឈឹម ស៊ុម ​ដែល​ប្លក​ស្រុក​ស្រែ ​បាន​ចងក្រង​ជាថ្មី​ឡើង​វិញ​មាន 88 ទំព័រ ជា​ឯកសារ .pdf size 18.3MB…។ សៀវភៅ​ដែល​លោក​អ្នក​ Download យក​ទៅ​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណូមពរ​​របស់​មិត្ត​អ្នកអាន​ជាទី​គោរព​របស់​ប្លក ​ស្រុក​ស្រែ ​ ដែល​បាន​ស្នើ​ឲ្យ​ធ្វើ​នូវ​កិច្ចការ​នេះ គឺ​បន្ទាប់​ពី​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់ នូវ​អត្ថបទ​ដកស្រង់​ទាំងស្រុង​ពី​ក្នុង​សៀវភៅ ព្រះរាជ​ប្រវត្តិ​ពិស្ដារ និង​កាព្យ​លោកធម៌ ​​របស់​សម្ដេច​ព្រះសង្ឃ​រាជ (ជ.ណ ជោតញ្ញាណោ) ​និពន្ធ​ដោយ​លោក​សាស្ត្រាចារ្យ ឈឹម ស៊ុម នៅ​​ប្លក​ស្រុក​ស្រែ​​រួច​មក។

   កិច្ចការ​ដែល​លោក​អ្នក​តម្រូវ​ឲ្យ​​ប្លក​ស្រុក​ស្រែ​​ធ្វើ​​នេះ ​ហាក់​ដូចជា​អូស​បន្លាយ​ពេល​បន្តិច ដោយសារ​ប្លក​ស្រុក​ស្រែ បាន​គិត​​ទៅ​ដល់​ច្បាប់​ស្ដីពី​កម្មសិទ្ធិបញ្ញា ទើប​ធ្វើ​ឲ្យ​​ប្លក​ស្រុក​ស្រែ ​​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត ព្រោះ​​មិន​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​សៀវភៅ​ដើម​ ដើម្បី​មាន​សិទ្ធិ​យក​មក​ចុះផ្សាយ​ផង​ទេ។ ពេល​គិត​ដល់​ចំណុច​នេះ ក៏​ជួប​នូវ​ការ​លំបាក​ផង​ដែរ​ថា : តើ​​គួរ​ទាក់ទង​ម្ចាស់​សៀវភៅ​ដើម ដែល​ជា​ព្រះ​ញាតិ​របស់​សម្ដេច​ព្រះ​សង្ឃរាជ​ជា​អម្ចាស់ តាមមធ្យោបាយ​ណា?… តើ​គួរតែ​​ចងក្រង​ជា​សៀវភៅ​នេះ​ឡើង​វិញ (Updated) សម្រាប់​ផ្សព្វផ្សាយ​បន្ត​ទៀត នៅ​ទី​នេះ ឬ​ក៏​អត់?…

   តែ​មាន​ចំណុច​មួយ​ដែល​ជំរុញ​ចិត្ត​​ប្លក​ស្រុក​ស្រែ ​ឲ្យ​ធ្វើ​រឿង​នេះ នោះ​គឺ​កិច្ចការ​​​ជួយ​ផ្សព្វផ្សាយ​បន្ត​​ដើម្បី​ចែក​ជូន​ជា «ធម្មទាន» តាម​រយៈ​គេហទំព័រ​សម័យ​ទំនើប ​ដើម្បី​ធ្វើ​ឲ្យ​ដូច​ទៅ​នឹង​​​អ្វី​ដែល​សៀវភៅ​នេះ​បាន​ចាប់​កំណើត​ឡើង​ពី​ ដំបូង​ៗ​ផង​ដែរ នោះ​​គឺ​ការ​បោះពុម្ព​​សៀវភៅ​នេះ​កាល​ពី 43 ឆ្នាំ​មុន ដើម្បី​ចែក​ជូន​​ជា​ធម្មទាន​ក្នុង​ព្រះរាជ​ពិធី​​ថ្វាយព្រះភ្លើង​ព្រះ​ បរម​សព​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ជា​អម្ចាស់ ដោយ​មិន​មាន​ការ​លក់​ដូរ​យក​កម្រៃ​អ្វី​ឡើយ។

   ដោយហេតុ​នេះ, គឺ​នៅ​ក្រោយ​ពេល​ដែល​ប្លក​ស្រុក​ស្រែ ​​រៀបចំ​ដាក់​​សៀវភៅ​នេះ​ នៅ​ទីនេះ, ខ្ញុំ​សង្ឃឹម​ថា មិត្ត​អ្នក​អាន​ជាទី​គោរព​​ នឹង​ធ្វើការ​ផ្សព្វ​ផ្សាយ​បន្ត​ទៀត​ដោយ​មិន​គិត​ថ្លៃ​ឡើយ…។

៙ព័ត៌មាន​ទាញ​យក​ ៖

- ឈ្មោះ​សៀវភៅ : ព្រះរាជ​ប្រវត្តិ​ពិស្ដារ​និង​កាព្យ​លោក​ធម៌ របស់​សម្ដេច​ព្រះ​សង្ឃរាជ (ជ.ណ ជោតញ្ញាណោ)
- អ្នក​និពន្ធ : បណ្ឌិត ឈឹម ស៊ុម (1970)
- អ្នក​រៀបរៀង​ឡើង​វិញ : ​ប្លក​ស្រុកស្រែ (2013)
- ទំហំ​ឯកសារ : 18.3 MB , ប្រភេទ PDF
- ទីតាំង​ទាញ​យក : GoogleDrive របស់​អាក្បាលធំ
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top