របៀប​ដាក់​អក្សរ​លោត​ភ្លឹបភ្លែតៗ​ក្នុង​អត្ថបទ​ប្លក (Blink Text)

   តើ​អ្នក​ចង់​អោយ​អក្សរ​នៅ​ត្រង់​កន្លែង​ណាមួយ​ក្នុង​អត្ថបទ​ប្លក​របស់​លោកអ្នក "​លោត​​ភ្លឹបភ្លែតៗ​"  ដែរ​ឬ​ទេ? ការ​ដាក់អោយ​អក្សរ​អោយ លោត​ភ្លឹបភ្លែតៗ​ ​ គឺ​មាន​គោលបំណង​ចង់​ទាក់ទាញ​អ្នកមើល​អោយ​គេ​ចាប់អារម្មណ៍​ត្រង់​ចំនុច​ដែល​ អក្សរ​​លោត​នោះ ដែល​គេ​តែងតែ​យក​ទៅ​ប្រើ​ជា​ដូចជា : តម្លៃ​ផលិតផល ឬ ការ​បញ្ចុះ​តម្លៃ​នានា ដែល​តម្រូវ​អោយ​មាន​ការ​ចាប់​អារម្មណ៍​​ជាង​ពាក្យ​ធម្មតា។


<Blink> គឺ​ជា​ស្លាក​ HTML ដែល​មាន​នាទី​ធ្វើ​អោយ​​មាន​សកម្មភាព​លោត​ភ្លឹបភ្លែតៗដែល​មាន​ទម្រង់៖

<blink> កន្លែង​​សរសេរ​ពាក្យ </blink>

របៀប​ប្រើ​អក្សរ​លោត (Blink text) ក្នុង​អត្ថបទ៖

- កត់ត្រា​ចូល (Log In) គណនី Blogger របស់​លោក​អ្នក
- ចូល​ទៅ​បង្កើត​​អត្ថបទ​​ថ្មី​មួយ ឬក៏ យក​អត្ថបទ​ចាស់ៗមក​សាក​កែប្រែ​ក៏​បាន។
- លោក​អ្នក​ត្រូវ​ឈរ​លើ HTML mode ដើម្បី​ដាក់​កូដ។ ដាក់​ស្លាក <blink></blink> អម​សង្ខាង​ពាក្យ​ដែល​អ្នក​ចង់​អោយ​វា​លោត ជា​ឧទាហរណ៍

<blink> ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លក​អាក្បាលធំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ </blink>

ឈរ​លើ HTML mode
នោះ​នឹង​ទទួល​បាន​​លទ្ធផលដូច​ខាង​ក្រោម
ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លក​​អាក្បាលធំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ

   ឃើញ​ថា​កូដ blink ពិត​ជា​មាន​សារប្រយោជន៍ និង​ភាព​ទាក់ទាញ​ភ្នែក​មែនៗ សូម​រីករាយ​ជាមួយ​ការ​ដាក់​អក្សរ​លោត​ភ្លឹបភ្លែតៗ​ក្នុង​អត្ថបទ​របស់​លោក​ អ្នក។
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top