របៀប​ដាក់​បង្ហាញ​ឯកសារ PDF ឬ Documents ក្នុង​អត្ថបទ​ប្លក

របៀប​ដាក់​បង្ហាញ​ឯកសារ PDF ឬ Documents ក្នុង​អត្ថបទ​ប្លក

Logo Google Drive
     សួស្ដី​អ្នក​អាន​ជា​ពិសេស​អ្នក​ដែល​កំពុង​ប្រើ Blogspot ទាំងអស់​គ្នា​ជា​ទី​បាត្រី តើ​អ្នក​មាន​ដែល​​គិត​ចង់​ដាក់​បង្ហាញ​ឯកសារ PDF ឬក៏ ឯកសារ​ការិយាល័យ ចូល​ក្នុង​អត្ថបទ​របស់​លោក​អ្នក ​ដើម្បី​​ងាយស្រួល​មើល ដោយ​មិន​ចាំ​បាច់​ត្រូវ​ទាញ​យក​ទៅ​ដាក់​​ក្នុង​កុំព្យូទ័រ ​រួច​សឹម​បើក​មើល​ជាមួយ​កម្មវិធី​​បើក PDF ឬ Document ឡើយ។ ដែល​ពាក្យ​បច្ចេកទេស​កុំព្យូទ័រ​ហៅថា Embed បក​មក​​ភាសា​ខ្មែរ​ថា "បង្កប់" តែ​នៅ​កាលៈទេសៈ​នេះ​ខ្ញុំ​សូម​ហៅថា "ដាក់​បង្ហាញ" វិញ​វា​ត្រូវ​ន័យ​ជាង :D។
     ដើម្បី​អាច​អោយ​យើង​ធ្វើ​ការ​ដាក់​បង្ហាញ​ឯកសារ PDF ឬ​ឯកសារ​កម្មវិធី​ការិយាល័យ​​បាន​លោក​អ្នក​ត្រូវ​ប្រើ​សេវាកម្ម​ទុក​ឯកសារ​ របស់ Google ដែល​មាន​ឈ្មោះ​ថា Google Drive ​ជា​សេវា​កម្ម​ Free ដែល​ផ្ដល់​ទំហំ 5GB សម្រាប់​ស្តុក​ទុក​ឯកសារ​គ្រប់​ប្រភេទ​បាន​យ៉ាង​ងាយ។
- Log in (កំណត់ត្រា​ចូល) ទៅ​កាន់ Google Drive តាម https://docs.google.com/
ចំណាំ៖ Google Drive និង Google Docs គឺ​ដូច​គ្នា​
-លោក​អ្នក​អាច​បង្កើត Folder មួយ​សម្រាប់​ដាក់ ឯកសារ PDF ឬ Document​ ដើម្បី​ងាយ​ស្រួល​​កុំ​អោយ​ច្រឡំ​នៅ​ពេល​ក្រោយ។ ការ​បង្កើត Folder គឺ​ងាយស្រួល​ដូច​ធ្វើ​ក្នុង​ Windows Explorer ដែរ។

សម្រាប់​បង្កើត Folder។
ចូល​ទៅ​រក​ឯកសារ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ដើម្បី​ផ្ទុក​ក្នុង Google Drive។
សម្រាប់​បង្កើត​ឯកសារ ការិយាល័យ​ ជាមួយ​កម្មវិធី Google នៅ​លើ Online។

- ចុច​លើ​ប៊ូតុង ដើម្បី​ចូល​ទៅ​រក​ឯកសារ (សូម​មើល​រូប​ខាង​ក្រោម)
- ចូល​ទៅ​រក​ក្នុង​កុំព្យូទ័រ​របស់​អ្នក រួច​ហើយ​ចុច Open (សូម​មើល​រូប​ខាង​ក្រោម)
- លោកអ្នក​ប្រហែល​ជា​​​ឃើញ ​"ប្រអប់​បញ្ជាក់" ដូច​រូប​ខាង​ក្រោម សូម​ចុច Start Upload

- ផ្ទាំង​ដំណើរ​ការ ផ្ទុក​ឡើង (Upload) នឹង​បង្ហាញ​ឡើង (សូម​មើល​រូប​ខាង​ក្រោម)

- ពេល​ផ្ទុក​ឡើង (Upload) ចប់​ហើយ សូម​ចុច​លើ​ឯកសារ នោះ​វា​នឹង​បើក​ឯកសារ​​ក្នុង Google Doc ឬ Drive screen។ ឥឡូវ​សូម​ចុចប៊ូតុង Share ដើម្បី​​កំណត់ ​"ការ​​ចែក​រំលែក" (សូម​មើល​រូប​ខាង​ក្រោម)

-លោក​អ្នក​នឹង​ឃើញ​ផ្ទាំង កំណត់​ការ​ចែក​រំលែក សូម​ចុចលើតំណ Change (សូម​មើល​រូប​ខាង​ក្រោម)

- រួច​ចុច​រើស​យក "Public on the web" ដើម្បី​អាច​មើល​បាន​ជា​សាធារណៈ រួច​ចុច Done (សូម​មើល​រូប​ខាង​ក្រោម)

- មក​ដល់​ត្រង់​នេះ​គឺ​ចំណុច​សំខាន់ ដើម្បី​បាន​កូដ​បោះ​ឯកសារ​ចូល​អត្ថបទ​របស់​ប្លក​លោក​អ្នក​ត្រូវ​ចុច File >> Embed option (សូម​មើល​រូប​ខាង​ក្រោម)

- ប្រអប់​បង្ហាញ​កូដ​បាន​ចេញ​មក អ្នក​ត្រូវ​​ចម្លង​កូដ​ទុក​សិន (សូម​មើល​រូប​ខាង​ក្រោម)

- ចូល​ទៅកាន់​ប្លក​របស់​លោក​អ្នក ចុច​​សរសេរ​ប្រកាស ដោយ​ឈរ​លើ​តាប HTML បិទ​ភ្ជាប់ (Paste) embed ដែល​អ្នក​បាន​ចម្លង​ទុក​ខាង​លើ ដាក់​ចូល (វា​គួរ​តែ​ដូច​រូបភាព​ខាង​ក្រោម​នេះ)

ចំណាំ៖ អ្នក​អាច​កែទំហំ​ក្នុង​ការ​ង្ហាញ ដោយ​ដែល​ត្រង់ width="640" height="480" ៖
- width="640" ដូរ​ពី 640 ទៅ​ទំហំ​ទទឹង​អត្ថបទ​របស់​ប្លក​លោកអ្នក (ខ្ញុំ​ដាក់ 570)
- height="480" ដូរ​ពី 480 ទៅ​​ប្រវែង​​កំពស់​អត្ថបទ​របស់​ប្លក​លោកអ្នក (ខ្ញុំ​ដាក់ 650)

- ចុច​ប៊ូតុង Preview ដើម្បី​មើល​សាកល្បង​សិន ថា​តើ​ការ​បង្ហាញ​ បាន​ស្អាត​​ត្រឹមត្រូវ​តាម​ចិត្ត​លោក​អ្នក​ហើយ​ឬ​នៅ!!!

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top