លុប​​តំណ "Subscribe to: Post (Atom)" ដែល​នៅ​ខាង​ក្រោម​អត្ថបទ

លុប​​តំណ "Subscribe to: Post (Atom)" ដែល​នៅ​ខាង​ក្រោម​អត្ថបទ

បើសិន​អ្នក​កំពុង​ប្រើ Template ដែល Blogger ផ្ដល់​ឲ្យ​ស្រាប់​នោះ​ប្រាកដ​ជា​មាន​តំណ​មួយ​ឃ្លា​មក​ថា "Subscribe to: Post (Atom)" ដែល ​ជា​តំណ​ទុក​អោយ​អ្នក​ទស្សនា​ប្លក​អាច​ចុច​ទុក​ចំណាំ​ប្លក​របស់​យើង ដើម្បី​​ទុក​អាន​ជា​លក្ខណៈ Feed នៅ​ពេល​ក្រោយ​បាន តែ​បើសិន​ប្លក​របស់​លោក​អ្នក​មាន ដាក់​ប៊ូតុង Feed រួច​ហើយមិន​ចាំបាច់​ទុក​ពាក្យ​ថា "Subscribe to: Post (Atom)" នេះ​ធ្វើ​អ្វី​ទេ នាំ​តែ​មើល​ទៅ​ប្លក​លោក​អ្នក​មិន​សូវ​សម។ ដើម្បី​លុប​ពាក្យ​​ខាង​លើ​ចេញ​ពី​ប្លក​របស់​យើង សូម​មើល​ពី​របៀប​លុប​ខាង​ក្រោម​នេះ៖


- Log In ចូល​គណនី Blogger របស់​លោក​អ្នក
- ចូល​ទៅ​កាន់ Template >> Edit HTML >> Proceed (សូមមើល​រូប​ខាង​ក្រោម)
- អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ចុច​ធីក​លើ expand widget teplates
- ស្វែង​រក​ពាក្យ​ថា :
    <!-- feed links -->
    <b:include name='feedLinks'/>\
(បើ​សិន​ជា​ចង់​លឿន​សូម​ចុច : F3 ឬ Ctrl+F រួច​វាយ​ ពាក្យ​ស្វែង​រក​ខាង​លើ ក្នុង​ប្រអប់​ស្វែង​រក
- ​រក​ឃើញ​ហើយ​លុប​វា​ចោល​ រួច​ចុច Save Template ជា​ការ​ស្រេច (សូម​មើល​រូប​ខាង​ក្រោម)
ស្វែង​រក​ឃើញ​ហើយ​លុប​វា​ចោល (កូដ​ពីរ​ជួ)
សំគាល់ ៖ របៀប​លុប​​តំណ​ "Subscribe to: Post (Atom)" ខាង​លើ​គឺ​គ្រាន់តែ​ដក​ពាក្យ​នោះ​ចេញ​ពី Tamplate មិន​មែន​បិទ​មុខងារ Feed របស់​ប្លក​លោក​អ្នក​ទេ៕


ប្រភព:អាក្បាលធំ
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top