១២កម្មវិធី មានប្រសិទ្ធភាពក្នុងការ​បំលែង​វីដេអូ



ការចាក់តន្ត្រីនៅលើកុំព្យូទ័រមិនមានការពិបាកឡើយ  ទោះជា  ប្រភេទ​ឯកសារ​អ្វីក៏​យើង​ងាយ​រកកម្មវិធី​សម្រាប់ចាក់ផងដែរ។  ក៏ ប៉ុន្តែ​សម្រាប់​ឧបករណ៍ផ្សេងៗ ដូចជា ទូរស័ព្ទ, iPod, MP4, MP3 វាមិន​អាច​ចាក់​បាន​គ្រប់​ប្រភេទ ​File ​នោះ​ទេ សូមបីតែទូរស័ព្ទ ក៏ត្រូវ​ការ​ប្រភេទ​ File ខុសៗគ្នាដែរ វា​អាស្រ័យ​ទៅ​តាមស៊េរី ឬ ប្រព័ន្ធប្រតិបត្តិការរបស់វា  (IOS, Symbian OS, ​Andoid) ​ជាដើម។ នៅក្នុង អត្ថបទនេះ ខ្ញុំសូមបង្ហាញនូវកម្មវិធី ចំនួន ១២ ដែល​មាន​ប្រសិទ្ធភាពក្នុងការបំលែង ឯកសារវីដេអូ (គ្រប់ប្រភេទ) ទៅជា ប្រភេទឯកសារផ្សេងៗ សម្រាប់​ចាក់​លើកទូរស័ព្ទ  ឬ ឧបករណ៍ដ៏ទៃទៀត។

១. Allok 3GP PSP MP4 ipod Video Converter 6.2.06 កម្មវិធីនេះអាចអោយ  យើងធ្វើការជ្រើសឧបករណ៍សម្រាប់ចាក់ដែលមានប្រភេទ
២. FLV to AVI MPEG WMV 3GP MP4 iPod Converter 5.3.4 កម្មវិធីនេះ ប្រើ​សម្រាប់​បំលែង​ឯកសារ​ប្រភេទ FLV (ឯកសារទាញចេញពីអុីនធើណែត) ទៅជា ប្រភេទផ្សេងៗ (ដូចកម្មវិធីទី ១)

៣. Freemake Video Converter កម្មវិធីនេះអាចបំលែងទៅតាមប្រភេទប្រព័ន្ធ ប្រតិបត្តិការរបស់ឧបករណ៍ ហើយថែមទាំងអាចបង្កើត Slide Show ជាមួយរូបភាព  និង សម្លេងទៀតផង

៤. Joboshare FLV Converter កម្មវិធីងាយស្រួលបំលែង និង អាចចាក់វិដេអូ លើវាក៏បាន

៥. Media Converter Master កម្មវិធីអាចបំលែងបានទៅ ១៧ ប្រភេទឯកសារ វីដេអូ ដែលប្រភេទនីមួយៗ មានការកំណត់នូវទំហំ និង សម្លេងផ្សេងៗទៀត

៦. Total Video Converter កម្មវិធីនេះអាចបំលែងបានច្រើនប្រភេទ ហើយអ្វី ដែលពិសេសនោះ កម្មវិធីនេះ អាចយករូបភាពធ្វើជាវីដេអូបានទៀតផង

៧. Ultra Movile 3GP Video Converter កម្មវិធីនេះងាយស្រួលបំលែងឯកសារ វីដេអូផ្សេងៗទៅជាប្រភេទ 3GP ដែលអាចអោយយើងកំណត់នូវ Setting ជាច្រើន

៨. Ultra MP4 Video Converter កម្មវិធីនេះសម្រាប់បំលែងវីដេអូផ្សេងៗទៅជា ប្រភេទឯកសារ MP4

៩. Video Convert Premier កម្មវិធីនេះអាចបំលែងវិដេអូទៅជាឯកសារ វីដេអូផ្សេងៗបាន ១៦ ប្រភេទ ដែលក្នុងប្រភេទនីមួយៗមានការកំណត់ផ្សេងៗទៀត

១០. VLC media player កម្មវិធីនេះមិនត្រឹមតែអាច់វីដេអូបានច្រើនប្រភេទនោះ ទេ ថែមទាំងអាចបំលែងវីដេអូបានទៀតផង

១១. Xilisoft Online Video Converter កម្មវិធីនេះមានសមត្ថិភាពច្រើនជាងគេ បន្តិច គឺអាចទាញយកវីដេអូ ពីវែបសាយណា ដែលមានវីដេអូទៀតផង

១២. Any Video Converter Ultimate 4.5.8 កម្មវិធីនេះ​ អាច​ធ្វើការ​បំលែង​គ្រប់ប្រភេទ​​វីដេអូ​​សំរាប់​ដាក់​ទូរស័ព្ទ​គ្រប់ប្រភេទ

បញ្ជាក់៖ យើងខ្ញុំមិនអាចធ្វើជា​ឯកសារ​​បង្ហាញពីរបៀប​ប្រើប្រាស់​កម្មវិធីខាង​នេះ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​លោកអ្នក​​មាន​បញ្ហាក្នុងតម្លើង​កម្មវិធី ក៏ដូចជាការប្រើប្រាស់​កម្មវិធីនីមួយៗនេះ លោកអ្នក​អាច​​ធ្វើ​ការ​ទំនាក់​ទំនង​យើង​ខ្ញុំ​ដោយផ្ទាល់ តាមរយៈទូស័ព្ទ។

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top