ពុម្ពអក្សរ​​យូនីកូដ​ខ្មែរចេញ​ថ្មីឆ្នាំ 2013 : Kh SomborPreyKok និង AKbalthom KhmerLer

   បាទ​ជម្រាប​សួរ​អ្នក​ដែល​បាន​ចូល​មក​ដល់​ទី​នេះ​ ថ្ងៃ​នេះ​ប្លក​អាក្បាល​ធំ​មាន​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​មួយ​ដែល​ទើប​ តម្រៀប​ហើយ និង​ពុម្ព​អក្សរ​ថ្មី​ស្នាដៃ​ របស់​កំពូល​អ្នក​អាយធី​ស៊ី​អំបិល ។ ថ្វី​ត្បិត​ខ្ញុំ​ទាំងពីរ​​គ្រឿង​នេះ​អត់​ចេះ​ និង​មិន​សូវ​ដឹង​អំពី​ការ​បង្កើត​ពុម្ពអក្សរ​យូនីកូដ​ខ្មែរ តែ​មាន​ទឹក​ចិត្ត​ចង់​រួម​ចំណែក​អភិវឌ្ឍន៍​នឹង​គេ​ដែរ ដូច្នេះ​ក៏​ខំ​ប្រឹង​ស្រាវជ្រាវ ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន បើ​មាន​កន្លែង​ណា​ខុស​ឆ្គង​ សូម​រាយការណ៍​ឲ្យ​បាន​ដឹង​ផង។


៙ អំពី​ពុម្ព​អក្សរ Kh SomborPreyKok (សំបូរព្រៃគុក) ៖

   បន្ទាប់ពី​មាន​បទពិសោធន៍​ជាមួយ​ពុម្ពអក្សរ Kh KompongThom ដំបូង​របស់​ខ្ញុំ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រឹង​ដៃ រឹង​ជើង ខ្ញុំ​ក៏​ចាប់ផ្តើម​រក​គំនិត​បង្កើត​ពុម្ពអក្សរ​មួយទៀត​ពេល​នេះ​លេច​ចេញ​ជា​ រូបរាង​ និង​អាច​ទាញ​យក​ទៅ​ប្រើប្រាស់​ដោយ​សេរី។ សូម​អគុណ​មិត្ត​របស់​ខ្ញុំ "ដឺលុច" ក្នុង​ការ​ជួយ​គូរ​ឆ្លាក់​ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​បង្កើត​ពុម្ពអក្សរ​មួយ​នេះ។
  • Kh SomborPreyKok (ខ្មែរ សំបូរព្រៃគុក) តាម​ពិត​ពុម្ពអក្សរ​នេះ​មិនមែន​ជា​រចនាបថ ឫ​ដកស្រង់​ពី​ប្រាសាទ​បុរាណ​មួយ​នេះ​ទេ។ ដោយសារតែ​ប្រាសាទ​នេះ​ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ធំ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​យក​ឈ្មោះ​នេះ មក​ប្រើ។
  • ពុម្ពអក្សរ​នេះ​វា​មាន​សភាព​មិន​រលោង និង​ជា​លក្ខណៈ​សរសេរ​ដោយ​ដៃ ខ្ញុំ​នឹង​ចេញ​ជំនាន់​ក្រោយ​មួយ​ទៀត​ដោយ​ធ្វើ​ឲ្យ​វា​រលោង​ជាង​នេះ​នៅ​ពេល​ ខាងមុខ។ ប្រសិន​ជា​មាន​បញ្ហា ឫ មាន​កំហុស​ឆ្គង​ត្រង់​ណា​នោះ​សូម​រាយការណ៍​មក​កាន់​ខ្ញុំ​ដើម្បី​កែប្រែ។
  • ខ្ញុំ​ពិត​ជា​មាន​សេចក្តី​រីករាយ​ណាស់​ជាមួយ​ការងារ​របស់ខ្ញុំ ទោះ​បី​ជា​មិន​ទទួល​បានកំរៃ​មួយ​កាក់​មួយ​សេន​ក៏​ដោយ ខ្ញុំ​នឹង​ព្យាយាម​តាម​លទ្ធភាព​របស់​ខ្ញុំ​ក្នុង​ការ​បង្កើត​ពុម្ពអក្សរ​ ខ្មែរ ថ្មីៗ​បន្ថែម​ទៀត។

៙ អំពី​ពុម្ព​អក្សរ AKbalthom KhmerLer (ខ្មែរលើ) ៖

   សួស្ដី​ប្លក​អាក្បាលធំ​បាន​យក​ពុម្ព​អក្សរ​ខ្មែរ​មួយ យក​មក​តម្រៀប​ឲ្យ​ទៅ​ជា​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ដែល​អាច​ដើរ​បាន​ជាមួយ Adobe និង MS Office បាន​យ៉ាង​ល្អ។ ពុម្ព​អក្សរ​នោះ​កាល​ដើម​ឡើង​ជាមួយ​អក្សរ​ដែល​អ្នក​រចនា​គាត់​បាន​បង្កើត​វា ​ដែល​ដើរ​លើ​ក្ដារចុច​របស់​ថៃ បើ​តាម​ខ្ញុំ​ស្មាន​ប្រហែល​ជា​អ្នក​បង្កើត​នេះ​ជា​ជនជាតិ​ថៃ ឬ​ក៏​ខ្មែរ​នៅ​ថៃ។ ដោយសារ​ពុម្ព​អក្សរ​នេះ​ដើរ​លើ​ក្ដារចុច​ថៃ ធ្វើ​ឲ្យ​ខ្មែរ​យើង​គ្មាន​អ្នក​ណា​បាន​ប្រើ​វា​ទេ ហើយ​ប្រហែល​ជា​មិន​ដឹង​ផង តែ​ចៃដន្យ​អី​ថ្ងៃ​មួយ​ខ្ញុំ​បាន​ចូល​មើល​គេហទំព័រ​ដែល​ប្រមូលផ្ដុំ​ពុម្ព​ អក្សរ​ខ្មែរ​គ្រប់​ប្រភេទ ក៏​ប្រទះ​ឃើញ​ថា​ស្អាត​គ្រាន់បើ ហើយ​ណាមួយ​វា​ប្រើ​អត់​កើត ក៏​យក​វា​មក​ធ្វើ​ឲ្យ​ដើរ​ជា​យូនីកូដ​ខ្មែរ​ទៅ ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​ដើម​ទេ ព្រោះ​មិន​ដឹង​នៅ​ទី​ណា ហើយ​បើ​ទោះ​ជា​ដឹង​ក៏​មិន​ទាក់ទង​ដែរ :D។

   ខ្ញុំ​គិត​ថា​ការ​យក​ពុម្ព​អក្សរ​ខ្មែរ​ចាស់ៗ​មក​តម្រៀប​ឲ្យ​ចេញ​ជា​យូនីកូដ ​ខ្មែរ គឺ​ជា​កិច្ច​មួយ​ល្អ ​ព្រោះ​ពុម្ព​អក្សរ​ចាស់ៗ​សឹងតែ​ទាំងអស់​ឈប់​លក់​អស់​ហើយ ហើយ​ក៏​ដល់​ពេល​ដែល​ត្រូវ​យក​វា​មក​​តម្រៀប​ជា​យូនីកូដ​ខ្មែរ​ហើយ​ដែរ។ ខ្ញុំ​បាន​ដូរ​ឈ្មោះ​ពុម្ព​អក្សរ​នេះ​ដោយ​ដាក់​ថ្មី​ថា Akbalthom KhmerLer (ខ្មែរលើ) រំលឹក​ដល់​អ្នក​បង្កើត​នេះ​ដែល​នៅ​ថៃ។

អំពី​ការ​ដូរ​តួ​អក្សរ​ខ្លះ ៖
  • ពុម្ព​ដើម​គេ​បាន​ប្រើ​លេខ​របស់​ថៃ ដូច្នេះ​ខ្ញុំ​ដូរ​ឲ្យ​ទៅ​ជា​លេខ​ខ្មែរ​ដោយ​រចនា​ថ្មី។
  • ព្យញ្ជនៈ​និង​ស្រះ​មិន​ជាប់​គ្នា​ទេ ដូច្នេះ​ខ្ញុំ​បាន​ភ្ជាប់​សក់​ឲ្យ​ជាប់​គ្នា​ទើប​សាក​សម​ជា​ពុម្ព​យូនីកូដ​ខ្មែរ។
  • ពុម្ព​ដើម​មាន​កម្ពស់​ប្រហែល 400 ទៅ 500 , ខ្ញុំ​បាន​ពង្រីក​កម្ពស់​ព្យញ្ជនៈ​ឡើង​ដល់ 1350។

ទាញ​យក ៖

- Kh SomborPreykok (សំបូរព្រៃគុក) ជំនាន់​ទី 1 - ទាញ​យក
- Akbalthom KhmerLer (ខ្មែរលើ) ជំនាន់​ទី 1 - ទាញ​យក
ប្រភព:akbalthom
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top