របៀបបង្កើត Portable Software ដែលអាចដំនើរការ ដោយមិនបាច់ Setup

នៅក្នុងអត្ថបទនេះអាយធីកូនខ្មែរយើងខ្ញុំសូមបង្ហាញពីរបៀបបង្កើត Portable Software ដើម្បីឲ្យយើងអាចបើកវាបាននៅក្នុង USB Drive រឺកន្លែងផ្សេងៗដោយមិនចាំបាច់ធ្វើការ Setup កម្មវិធីនោះឡើយ។
ជំហានទី ១៖
 - ទាញយកកម្មវិធី Universal Extractor ចុចត្រង់នេះ
 - កម្មវិធី WinRar
បន្ទាប់ពីទាញយកហើយធ្វើការតំឡើងកម្មវិថីទាំង២នេះ។
ជំហានទី ២៖
Browse ទៅរក File Setup កម្មវិធីដែលអ្នកចង់ធ្វើឲ្យវាក្លាយជា Portable បន្ទាប់មក Right Click លើវារួចរើសយក UniExtract to subdir

ជំហានទី ៣៖
ស្វែងរកនូវ .exe File សំរាប់ដំនើរការកម្មវិធី ដែលជាទូទៅវាមានឈ្មោះដូចគ្នានឹងកម្មវិធីដែលយើងចង់តំឡើង។ បន្ទាប់មកសាកល្បងបើកប្រើ ដើម្បីឲ្យដឹងថាវាប្រើប្រាស់កើតរឺទេ។
ជំហានទី ៤៖
ចុច Ctrl + A បន្ទាប់មកចុច Right Click រួចជ្រើសរើសយក Add to archive

ជំហានទី ៥៖
នៅត្រង់ប្រអប់ Archieve Name បំពេញនូវឈ្មោះដែលអ្នកពេញចិត្ត។
នៅត្រង់ Compression Method ជ្រើសរើសយក Best
នៅត្រង់ Archiving Options ធីកនូវជំរើស Create SFX archive

ជំហានទី ៦៖
ចុចទៅលើ Advanced tab បន្ទាប់មកចុច SFX Options។ ចុចលើ Setup Tab ហើយនៅត្រង់ប្រអប់ Run after extraction វាយនូវឈ្មោះ .exe file សំរាប់ដំនើរការកម្មវិធី (ក្នុងឧទាហរណ៍នេះកម្មវិធីខ្ញុំឈ្មោះ videoconverter.exe)។

ជំហានទី ៧៖
ចុចទៅលើ Modes Tab បន្ទាប់មកធីកលើជំរើស Unpack to temporary folder និង Hide all

ជំហានទី ៨៖
ជាចុងក្រោយចុចលើ Update tab ហើយជ្រើសរើសយក Overwrite all files រួចចុច OK ជាការស្រេច។

លទ្ធផល៖

ចំណាំ៖
 - រយៈពេលនៃការបើកកម្មវិធីគឺវាអាស្រ័យទៅលើទំហំនៃកម្មវិធី ព្រោះវាត្រូវការ Extract នូវ File សំរាប់ដំនើរការកម្មវិធី។
 - កម្មវិធីខ្ល៖គឺវាទាក់ទងជាមួយនឹង Registry ដូច្នេះគឺយើងមិនអាចធ្វើវាឲ្យក្លាយជា Portable បាននោះទេ។

ប្រភព:itkonkhmer
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top