របៀបប្តូរ Password Rule ​សំរាប់ Windows 2008 Server


windows_server_2008_password-policyនៅក្នុង Windows 2008 Server ​នៅពេលដែលយើងតំឡើងរួចវាទាមទាឲ្យយើងដាក់ Password ​ឲ្យវាដែលរួមមាន ​អក្សរធំ, ​អក្សរតូ​ច,​ និមិត្តសញ្ញា,​ លេខ… ហើយធ្វើយ៉ាងណាអោយបាន៧​តួរអក្សរឡើងទៅ វាជាប្រការដ៏ល្អមួយសម្រាប់ផ្ដល់នូវសុវត្ថិភាពទៅលើប្រព័ន្ធកុំព្យូទ័ររបស់អ្នក ប៉ុន្តែប្រសិនបើលោកអ្នកគ្រាន់តែតម្លើង Windows 2008 Server ដើម្បីសាកល្បងនិងសិក្សាដោយខ្លួនឯង នោះលោកអ្នកប្រហែលជាមិនចង់បញ្ចូល Password ដែលពិបាកស៊ាំញ៉ាំនោះឡើយ។ ដូច្នេះប្រសិនបើលោកអ្នកមិនចង់បញ្ចូល Password ដែលពិបាកពេកនោះទេ លោកអ្នកអាចអនុវត្តតាមវិធីដូចខាងក្រោម៖
  • របៀបបិទ Strong Password on User ​មុនពេលបង្កើត Domain Controller
ចុច​ Start => All Programs => Administrative Tools => Local Security Policy => Account Policies => Password Policy => Disabled on Password must meet complexity requirements ​។ សូមមើលរូបខាងក្រោម
web1
  • របៀបបិទ Strong Password on User ​ក្រោយពេលបង្កើត Domain Controller  ​ចុច​ Start => All Programs => Administrative Tools => Group Policy Management => Domains => Domains name Ex: expert.edu.kh => Right click on Default Domain Policy => Edit => Computer Configuration => Policies => Windows Settings => Security Settings => Account Policies => Password Policy ​។​ ​សូមមើលរូបខាងក្រោម
web2
បន្ទាប់មកចុច Start => Run រួចវាយពាក្យ gpupdate /force ​រួចរង់ចាំដល់វា​ Update ចប់ជាការស្រេច។
សូមអរគុណដែលបានចំណាយពេលអានអត្ថបទនេះ ។
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top