វិធី​ដំឡើង Mac OS X នៅ​លើ​​ម៉ាស៊ីន​កុំព្យូទ័រ​ធម្មតា


លោក​អ្នក​ធ្លាប់​បាន​ដឹង​ហើយ​ថា ប្រព័ន្ធ​ប្រតិបត្តិការ​ Mac OS X គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​មាន​ភាព​ពេញ​និយម​ជា​ខ្លាំង​ របស់​ក្រុមហ៊ុន Apple ។ ហើយ​ជា​ធម្មតា​ប្រសិន​បើ​យើង​ចង់​ប្រើ Mac លុះត្រាតែ​យើង​ត្រូវ​ទិញ​ផលិតផល​របស់ Apple ទាំងអស់​តែ​ម្ដង។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ នៅ​ក្នុង​គន្លឹះ​នេះ​ KH4IT នឹង​លើក​យក​វិធី​ដំឡើង Mac OS X មក ​ដំឡើង​ជាមួយ​ម៉ាស៊ីន​កុំព្យូទ័រ​ធម្មតា​របស់​យើង។ នៅ​ក្នុង​នោះ​ដែរ ខ្ញុំ​បាន​សាក​ល្បង​ការ​ដំឡើង​នេះ​ជាមួយ​ម៉ាស៊ីន​លើ​តុ​របស់​ខ្ញុំ​ ម៉ាក Samsung ដែល​មាន​ CPU : 2.53 GHz Intel Core 2 Duo មាន​ Ram : 3GB និង​ទំហំ Hard disk 250 GB ។ ខ្ញុំ​បាន​សាកល្បង​ចំនួន ២ថ្ងៃ ដែល​ផ្ដុំ​ដោយ​វិធីសាស្ត្រ​ខ្លួន​ឯង និង​ការ​ស្រាវជ្រាវ​លើ Internet ឃើញ ​ថា​ខ្ញុំ​អាច​យល់​អំពី​វិធី​ដំណើរ​ការ​របស់​វា និង​អាច​ប្រើ​វិធីសាស្ត្រ​នេះ​ដំឡើង​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ផ្សេង​បាន ដូច​នេះ​ខ្ញុំ​ក៏​បាន​សរសេរ​ជា​អត្ថបទ​ដើម្បី​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន ​ទាំង​អស់​គ្នា។ ដូចនេះ​ប្រសិន​បើ​អ្នក​ចង់​សាក​ល្បង​ដំឡើង​វា​លើ កុំព្យូទ័រ​ផ្ទាល់​របស់​អ្នក​ នោះ​លោក​អ្នក​អាច​សាកល្បង​ដំឡើង​ជាមួយ​យើង​ដូច​ខាងក្រោម៖
តម្រូវ​ការ​សម្រាប់​ដំឡើង​៖
ប្រភេទ​កុំព្យូទ័រ​ដែល​អាច​ដំឡើង​បាន​គឺ​មាន​លក្ខណៈ​ដូច​ជា
  • CPU : Intel Core 2 Duo, Core i3, Core i5, Core i7 …
  • Ram: 2 GB ឡើង
  • Hard Disk ត្រូវ​ការ​សម្រាប់​ដំឡើង​យ៉ាង​តិច 8 GB
  1. ការ​កំណត់​មុន​ដំឡើង
. ដំបូង​លោក​អ្នក​ត្រូវ​ Write DVD ជាមួយ​ ប្រព័ន្ធ​ប្រតិបត្តិការ Mac ​OS X ។ លោក​អ្នក​អាច​ស្វែង​រក​ file ISO របស់​វា​បាន​ ដោយ​ចូល​ទៅ​ក្នុង​គេហទំព័រ www.kat.ph រួច​ធ្វើ​ការ​ស្វែង​រក និង​ទាញ​យក​ជា​ការ​ស្រេច។
. បន្ទាប់​មក​លោក​អ្នក​ត្រូវ​កំណត់ BIOS របស់​កុំព្យូទ័រ​ ដោយ​កំណត់​ឱ្យ​វា Boot ចេញ​ CD/DVD មុន។ ហើយ​ត្រូវ​កំណត់ SATA ​Control Mode​ ទៅ ជា​ ACHI
. លោក​អ្នក​អាច​ធ្វើ​ការ Backup ទិន្នន័យ​ សំខាន់ៗ​ចេញ​ពី​កុំព្យូទ័រ​ ជៀស​វាង​អាច​បាត់បង់។
. Driver មួយ​ចំនួន​អាច​នឹង​មិន​ស្គាល់​ឡើយ ក្រោយ​ពេល​ដំឡើង។
  1. ការ​ដំឡើង Mac OS X ចូល​ទៅ​ក្នុង PC
. ដំបូង​លោក​អ្នក​ត្រូវ​បញ្ចូល DVD Mac OS នេះ​ចូល​ទៅ​ក្នុង​​កុំព្យូទ័រ​ របស់​អ្នក​រួច​ត្រូវ​កំណត់​ឱ្យ​កុំព្យូទ័រ Boot ចេញ​ពី DVD របស់​អ្នក។
. បន្ទាប់​មក​វា​នឹង​លោត​ចេញ Command ចេញ​មក អ្នក​ត្រូវ​រង់​ចាំ​វា​ ប្រហែល​ ៨ ទៅ ៩ វិនាទី រួច​បន្ទាប់​មក​ វា​នឹង​លោត​ចូល​ផ្ទាំង​ដំឡើង​របស់ Mac OS ។ នៅ​ក្នុង​ផ្ទាំង​នេះ​ វា​នឹង​បង្ហាញ​ផ្ទាំង​ដំណើរការ​ដំឡើង ដូចនេះ​លោក​អ្នក​អាច​រង់ចាំ​វា​ដំណើរ​ការ​ចប់ ដើម្បី​អនុវត្ត​ជំហាន​បន្ទាប់។
ម្យ៉ាងវិញទៀត​ប្រសិន​បើ​វិធីសាស្ត្រ​ខាង​លើ​មិន​ដំណើរ​ការ​ លោក​អ្នក​អាច​ប្រើ​កម្មវិធី iBoot ដោយ Burn វា​ដាក់​ចូល CD រួច​កំណត់​វា​ឱ្យ Boot ចេញ​មក បន្ទាប់​មក​ទៀត​ទើប​ដាក់​ឌីស Mac OS ចូល​រួច​ចុច​ F5 នៅ​ពេល​នោះ​អ្នក​នឹង​ឃើញ​មាន​អាយ​ខុន​ Mac OS ចេញ​មក អ្នក​អាច​ចុច​ Enter ដើម្បី​ដំណើរ​ការ។​
. នៅ ​ក្នុង​ជំហាន​នេះ​វា នឹង​បង្ហាញ​ផ្ទាំង​មួយ​ដើម្បី​ឱ្យ​លោក​អ្នក​ជ្រើសរើស​ភាសា​ដើម្បី​ដំឡើង។ លោក​អ្នក​អាច​ជ្រើសរើស​ភាសា​ដែល​អ្នក​ពេញ​ចិត្ត​ រួច​ចុច​សញ្ញា​ព្រួញ​បន្ទាប់។​
. បន្ទាប់​មក​ វា​នឹង​ចេញ​ផ្ទាំង Install Mac OS X នៅ​លើ Screen កុំព្យូទ័រ​ អ្នក​ត្រូវ​ចុច​លើ Continue ដើម្បី​បន្ត​ដំឡើង។
. ក្រោយ​មក​ អ្នក​ត្រូវ​ចែក Partition ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​រៀប​ចំ​ដំឡើង​។ ដូចនេះ​លោក​អ្នក​ត្រូវ​ចុច​ទៅ​លើ Utilities បន្ទាប់​មក​ចុច​លើ Disk Utility…
. រួច​បន្ទាប់​មក​ លោក​អ្នក​ត្រូវ​ចុច​ជ្រើសរើស​យក​ Drive ដែល​អ្នក​ចង់​ដំឡើង។ ហើយ​ត្រូវ​ចុច​លើ​ពាក្យ Erase ហើយ​ត្រូវ​កំណត់ Format របស់​វា​ជា Mac OS Extended (Journaled) រួច​ចុច​លើ Erase ។ នៅ​ពេល​នោះ​វា​នឹង​ចាប់​ផ្ដើម​លុប​ទិន្នន័យ​ចេញ​ពី​ Drive របស់​អ្នក​ជា​មិន​ខាន។ នៅ​ពេល​ចប់​អ្នក​ត្រូវ​ចុច​បិទ​ផ្ទាំង​នេះ ហើយ​ចុច​លើ Continue បន្ទាប់​មក​ចុច​លើ I Agree ដើម្បី​យល់​ព្រម​ប្រើប្រាស់​លក្ខខណ្ឌ​និង​អាជ្ញាប័ណ្ណ​របស់​វា។
. ក្រោយ​ពី​នោះ​មក​ លោក​អ្នក​ចាំបាច់​ត្រូវ​ចុច​លើ Drive ដែល​ចង់​ដំឡើង​ ។ ពេល​នោះ​វា​នឹង​ចេញ​រូប​សញ្ញា​ព្រួញ​ពណ៌​បៃតង ហើយ​លោក​អ្នក​ត្រូវ​ចុច​លើ Install ដើម្បី​ដំឡើង។
. បន្ទាប់​មក​ទៀត​ វា​នឹង​ចេញ​ផ្ទាំង​មួយ​ ដែល​បង្ហាញ​ពី​ដំណើរ​ការ​ដំឡើង។ សូម​រង់ចាំ​រហូត​ វា​ដំណើរ​ការ​ចប់។
. នៅ​ពេល​ដំឡើង​ចប់​ វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ទៀត​ចេញ​មក គឺ​ផ្ទាំង Transfer Information to This Mac ។ អ្នក​អាច​ជ្រើសរើស​យក​ជម្រើស​ណា ដែល​អ្នក​ពេញ​ចិត្ត​ក្រោយ​មក​ សូម​ចុច​លើ Continue
១០. បន្ទាប់​មក​អ្នក​ត្រូវ​ជ្រើសរើស​ភាសា​សម្រាប់​ដំឡើង និង​ភាសា​នៅ​ពេល​ដំណើរការ​ OS ក្រោយ​ពី​ជ្រើសរើស​រួច​សូម​ចុច​លើ Continue
១១. ក្រោយ​មក​ជ្រើសរើស​យក​ប្រភេទ Keyboard ដែល​អ្នក​ចង់​បាន រួច​ចុច​ Continue
១២.​ អ្នក​ត្រូវ​វាយ​បញ្ចូល Apple ID របស់​អ្នក ចូល​ទៅ​ក្នុង​ប្រអប់ Apple ID និង Password ។ ប្រសិន​បើ​អ្នក​មិន​មាន​ទេ អ្នក​អាច​ចុច​ Continue ដើម្បី​រំលង​ជំហាន​នេះ។ ​
១៣. បន្ទាប់​មក​ទៀត​ លោក​អ្នក​ត្រូវ​វាយ​បញ្ចូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ចូល ដែល​មាន​ដូចជា ឈ្មោះ ត្រកូល អាសយដ្ឋាន Email Address ជា​ដើម។ បន្ទាប់​មក​សូម​ចុច​ Continue ដើម្បី​បញ្ចប់​ការ​បំពេញ​ព័ត៌មាន​លម្អិត។
១៤. នៅ​ក្នុង​ផ្ទាំង Create Your Computer Account លោក​អ្នក​អាច​បញ្ចូល​ឈ្មោះ​កុំព្យូទ័រ និង​លេខ​សម្ងាត់ ដើម្បី​ការពារ​សុវត្ថិភាព​​កុំព្យូទ័រ​។ រួច​ចុច​លើ Continue ដើម្បី​បញ្ជាក់​ការ​កំណត់​នេះ។
១៥. សូម​ជ្រើសរើស​យក Time Zone ដែល​អ្នក​រស់​នៅ ។ ឧទាហរណ៍ Time Zone : Indochina Time Closest City : Phnom Penh – Cambodia ជា​ដើម។
១៦. ក្រោយ​ពេល​ដែល​អ្នក​បាន​ជ្រើសរើស​ Time Zone រួច នោះ​លោក​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​លោត​ចេញ​មក​បន្ទាប់​គឺ Don't Forget to Register ។ សូម​ចុច​លើ Start Using Lion ដើម្បី​រំលង​ជំហាន​នេះ​។
១៧. នៅ​ពេល​នេះ​លោក​អ្នក​ប្រាកដ​ជា​អាច​ប្រើប្រាស់ Mac OS X បាន​ហើយ។ សូម​វាយ​បញ្ចូល​លេខ​សម្ងាត់ របស់​អ្នក​ចូល​រួច​ចុច​ Enter
១៨. នៅ​ទី​បញ្ចប់​ មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា ប្រាកដ​ជា​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Mac OS X នេះ​ បាន​យ៉ាង​ងាយ​ស្រួល​បំផុត។ អ្នក​អាច​ប្រើ​ប្រាស់​វា​ តាម​អ្វី​ដែល​អ្នក​ចង់​បាន​ រួច​រាល់​ហើយ។
  1. ការ​កំណត់​ Boot ជាមួយ​កម្មវិធី MultiBeast
ក្រោយ​ពេល​អ្នក​បាន​ដំឡើង​ Mac OS X លើ PC បាន​ហើយ សូម​អ្នក​កុំ​ភ្លេច​ថា OS នេះ​នឹង​មិន​អាច​ Boot បាន​ដោយ​ផ្ទាល់​នៅ​ពេល Start Up កុំព្យូទ័រ​បាន​នោះ​ឡើយ។ លុះត្រាតែ​អ្នក​ប្រើ​កម្មវិធី​ជំនួយ​គឺ​កម្មវិធី MultiBeast ដើម្បី​បង្ហាញ​ Drive សម្រាប់​ Boot ចូល​ទៅ​ក្នុង Mac OS X ក្នុង​កុំព្យូទ័រ​របស់​អ្នក​។ សូម​ធ្វើ​ការ​ទាញ​យក​តាម​តំណ​ភ្ជាប់​នេះ https://dl.dropbox.com/u/85893184/Soft/Multibeast%203.8.0.rar ។​
ចំណាំ៖ ខ្ញុំ​មិន​អាច​ប្រាកដ​ថា​ គ្រប់​កុំព្យូទ័រ​​ទាំងអស់​អាច​ដំឡើង​បាន​ជោគជ័យ​ទាំងអស់​នោះ​ទេ ពេល​ខ្លះ​វា​ក៏​អាស្រ័យ​ទៅ​លើ​ប្រភេទ Board និង​ Requirements ខាង​លើ​ផង​ដែរ៕
សូម​មើល​វីដេអូ​របស់​យើង​ខាង​ក្រោម 

 


 



Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top