៙ ប្រៀបធៀប Flag counter ជាមួយ Supercounters៖
Flag counter
|
Supercounters
|
- ត្រូវចុះឈ្មោះទើបអាចប្រើបាន
- បង្ហាញចំនួនអ្នកមើលបានតែតាមប្រទេស
|
- គ្មានការទាមទារឲ្យចុះឈ្មោះ
- បង្ហាញចំនួនអ្នកមើលតាមប្រទេស
- បង្ហាញអ្នកមើលប្រចាំថ្ងៃ ខែ និងសរុប
|
៙ ការកំណត់ Supercounters ៖
- ចូលទៅកាន់ គេហទំព័រ Supercounters ។ Supercounters មានសេវាកម្មជាច្រើន ដែលលោកអ្នកគួរប្រើ តែខ្ញុំសូមមើលយកតែ Flag Count របស់ Supercounters យកមកបង្ហាញជូនមួយតែប៉ុណ្ណោះ ចំពោះ Widget ផ្សេងៗទៀតខ្ញុំជឿថា លោកអ្នកអាចអនុវត្តន៍បានដោយខ្លួនឯង។- ចុចយក Flag Counter ដើម្បីកំណត់ (សូមមើលរូបខាងក្រោម)
- នៅក្នុង Flag counter Widget របស់ Supercounters មានការកំណត់ដូចជា ៖
- Maximum Flags to Show : ចំនួនបង្ហាញរូបទង់ជាតិរបស់ប្រទេសនានា។
- Columns of Flags : ចំនួនជួរ ដែលត្រូវបង្ហាញរូបទង់ជាតិ។
- Show Country Codes : បង្ហាញកូដអក្សរដំណាងប្រទេស (គួរតែជ្រើស)។
- Show Statistics : បង្ហាញចំនួនអ្នកមើលប្លក គិតជា today, month និង total (នេះជាចំណុចពិសេសដែល Supercounters មាន ដូចនេះត្រូវតែជ្រើសយក)។
- Text color : ពណ៌របស់អក្សរ (គិតជាតម្លៃ 6 ខ្ទង់)។
- Background color : ពណ៌ផ្ទៃរបស់ Widget (គិតជាតម្លៃ 6 ខ្ទង់)។
- Border color : ពណ៌ស៊ុមរបស់ Widget (គិតជាតម្លៃ 6 ខ្ទង់)។
- ប៊ូតុង Reset : ជាប៊ូតុងសម្រាប់មើលសាកល្បង និង ត្រឡប់មកលំនាំដើមវិញ។
- ប៊ូតុង Submit : ចុចដើម្បីយកកូដ ដែលលោកអ្នកកំណត់រួច។
ចម្លងកូដទុកសិន |
៙ របៀបដាក់ Supercounters ចូលប្លក ៖
- កត់ត្រាចូល (Log In) គណនី Blogger របស់លោកអ្នក។- ចូលទៅ Layout >> ចុច Add s Gadget ។
- រមូលចុះ (Scroll) រកមើល gadget ដែលមានឈ្មោះថា HTML/JavaScript រួចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
- បិទភ្ជាប់កូដ Supercounters Widget ដែលអ្នកចម្លងទុកខាងលើរួចនោះ យកមកដាក់ រួចចុច Save ជាការស្រេច។
- ចូលដល់ផ្ទាំង Layout វិញ លោកអ្នកអាចចាប់ទាញ Supercounters Widget យកទៅដាក់នៅទីតាំងណាដែលលោកអ្នកពេញចិត្ត។
0 comments