Windows 8 : របៀប​ដាក់ Sleep, Restart, Shutdown ក្នុង​ម៉ឺនុយ​​ Right Click

   តើ​លោកអ្នក​កំពុង​ប្រើ Windows 8 មែន​ដែរ​ទេ? Windows 8 ដំណើរការ​ល្អ​ជាង Windows 7 ក៏​ពិត​មែន,​ នៅ​តែ​មាន​អ្នក​យល់​ថា Windows 7 ល្អ​ប្រើ​ជាង​ មិន​ទាន់​ដាច់​អាល័យ​នៅ​ឡើយ​ទេ។ ជា​ទូទៅ​​លោកអ្នក​អាច​ចុច Sleep, Restart, Shutdown ក្នុង Windows 8 តាម​រយៈ​របា Charms ឬ​ប្រើ​គ្រាប់​ចុច​ផ្លូវ​កាត់ Alt+F4 ឬ Win+I។ ក្នុង​អត្ថបទ​នេះ​ដែរ យើង​អាច​យក Sleep, Restart, Shutdown ដាក់​នៅ​ក្នុង​ម៉ឺនុយ​ពេល​ចុច​ម៉ៅ​ខាង​ស្ដាំ​នៃ​ផ្ទៃ​តុ (dekstop) ដោយ​អនុវត្តន៍​ដូច​ខាង​ក្រោម​នេះ ៖

ចំណាំ : គន្លឹះ​ដាក់​នេះ មិន​ទាន់​មាន​របៀប​ដក​វិញ​បាន​ទេ សូម​គិត​ឲ្យ​ច្បាស់​មុន​នឹងធ្វើ។

៙ ​ដាក់ Sleep, Restart, Shutdown ក្នុង​ម៉ឺនុយ​​ Right Click នៃ Windows 8 ៚

- បើ​ប្រអប់​បញ្ចា Run ដោយ​ចុច Win+R រួច​វាយ​ពាក្យ​ថា notepad ហើយ​ចុច Enter ។

- ចម្លង​កូដ​ខាង​ក្រោម​នេះ បិទភ្ជាប់​ក្នុង notepad
Windows Registry Editor Version 5.00

[HKEY_CLASSES_ROOT\DesktopBackground\Shell\Lock Computer]
"icon"="shell32.dll,-325"
"Position"="Bottom"

[HKEY_CLASSES_ROOT\DesktopBackground\Shell\Sleep Computer]
"icon"="shell32.dll,-331"
"Position"="Bottom"

[HKEY_CLASSES_ROOT\DesktopBackground\Shell\Restart Computer]
"icon"="shell32.dll,-221"
"Position"="Bottom"

[HKEY_CLASSES_ROOT\DesktopBackground\Shell\Shutdown Computer]
"icon"="shell32.dll,-329"
"Position"="Bottom"

[HKEY_CLASSES_ROOT\DesktopBackground\Shell\Lock Computer\command]
@="Rundll32 User32.dll,LockWorkStation"

[HKEY_CLASSES_ROOT\DesktopBackground\Shell\Sleep Computer\command]
@="rundll32.exe powrprof.dll,SetSuspendState 0,1,0"

[HKEY_CLASSES_ROOT\DesktopBackground\Shell\Restart Computer\command]
@="shutdown.exe -r -t 00 -f"

[HKEY_CLASSES_ROOT\DesktopBackground\Shell\Shutdown Computer\command]
@="shutdown.exe -s -t 00 -f"

- Save ដោយ​ដាក់​ឈ្មោះ​អ្វី​ក៏​បាន​តែ​ត្រូវ​ដាក់ extension កន្ទុយ​ឯកសារ​ជា " .reg " (ឧទាហរណ៍ : windows8power.reg) , ទុក​ឯកសារ​នៅ​ក្នុង​ទីតាំង​ណាមួយ​ក្នុង​កុំព្យូទ័រ​របស់​អ្នក។
- ឥឡូវ សូម​ចុច​ផ្ទួន​គ្នា​ពីរ​ដង​លើ​ឯកសារ windows8power.reg , នោះ​នឹង​ចេញ​ផ្ទាំង​សួរ​នាំ​របស់ Registry Editor , អ្នក​ត្រូវ​ចុច OK ដើម្បី​យល់​ព្រម។
- ចូល​ទៅ​ផ្ទៃ​តុ (desktop) អ្នក​សាក​ចុច​ម៉ៅ​ស្ដាំ​លើ​ផ្ទៃ​ទំនេរ នោះ​នឹង​បាន​ឃើញ​ពាក្យ​ថា Sleep, Restart, Shutdown ជា​មិន​ខាន! ។
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top