nRelate Related Posts |
ជំហានទីមួយ : អ្នកត្រូវកត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នកអោយហើយមុនសិន។
ជំហានទីពីរ : ចូលទៅកាន់គេហទំព័រ nRelate រួចចុចលើ create an account ដើម្បីចុះឈ្មោះ ។
- នោះលោកអ្នកនឹងចូលដល់ទំព័រចុះឈ្មោះ ដូចខាងក្រោម៖
Account Details:
- Usermane : ដាក់ឈ្មោះអ្នកប្រើ (ត្រូវដាក់ជាភាសាអង់គ្លេសជាអក្សរតូចសុទ្ធ)
- Email Address : អាសយដ្ឋាន Email របស់អ្នក (ត្រូវដាក់)
- Choose និង Confire Password : ដាក់លេងសម្ងាត់
- CAPTCHA Code : កូដបន្សំសូមមើលរូបខាងលើ (ត្រូវដាក់)
Profile Details:
- Name : ត្រូវដាក់អោយដូច Username ដើម្បីងាយស្រួលចំណាំ
- Domain : ដាក់អាសយដ្ឋានប្លករបស់លោកអ្នក
រួចរាល់អស់ហើយសូមចុច Complete Sign Up ->
- សូមមើលទៅមើលក្នុងគណនី Email ដែលអ្នកប្រើពេលចុះឈ្មោះ រួចចុចលើតំណដែល nRelate បានផ្ញើមកដើម្បីបញ្ជាក់ទទួលស្គាល់។ សូមមើលរូបខាងក្រោម
- បញ្ជាក់រួចសូមកត់ត្រាចូល (Log In) គណនី nRelate។
- ចុចលើម៉ឺនុយ Install ជ្រើសយក Blogger បើអ្នកប្រើ Blogger។ សូមមើលរូបខាងក្រោម
- ចូលដល់កន្លែងជ្រើសរើសអោយបង្ហាញនៅទីតាំងណាមួយដូចជា៖
- Posts Only : បង្ហាញតែខាងក្រោមអត្ថបទ។
- Posts and Homepage : អោយបង្ហាញនៅខាងក្រោមអត្ថបទ និង នៅទំព័រមុខថែមទៀត។
- All Blog sections : គ្រប់ទីកន្លែងទាំងអស់ ដូចជា ទំព័រមុខ, ប្រកាស, ស្វែងរក, ប័ណ្ណសារ ជាដើម។
**ខ្ញុំសូមអោយអ្នកជ្រើស Posts Only រួចចុច Continue ដើម្បីបង្ហាញត្រឹមពេលបើកមើលប្រកាសពេញបានឃើញ។
- ចុច Add to Blogger ដើម្បីដាក់ Gadget។
-ចូលដល់ផ្ទាំង Add Page Element របស់ Blogger ត្រូវចុច Add Widget ដើម្បីដាក់ចូលប្លក។
- ចូលដល់ផ្ទាំងគ្រប់គ្រង Layout អ្នកត្រូវចាប់ទាញយកទៅដាក់នៅក្រោម Blog Posts។ សូមមើលរូបខាងក្រោម
ចប់ដំណើរការចុះឈ្មោះ និងដាក់ Gadget។
ជំហានទីបី : អ្នកត្រូវចូលទៅ nRelate ដើម្បីរៀបចំការកំណត់បង្ហាញរបស់ Related Posts ដោយចុចលើ Manage Setting >> Blogger។
- នោះលើកអ្នកនឹងចូលដល់ផ្ទាំងកំណត់ផ្សេងៗ៖
Main settings
- Would you like to display thumbnails with text, or text only: មានពីរជម្រើស អោយបង្ហាញតែអក្សរសុទ្ធ ឬមានរូបមកជាមួយ។- Please choose a thumbnail size : បើសិនអ្នកជ្រើសយកជំរើសមានរូប នោះអ្នកនឹងអាចកំណត់ទំហំរូបបាន ដូចជា : 80px ទៅដល់ 150px.
- Please provide a link to your default image : បើ សិនអត្ថបទក្នុងប្លកអ្នកណាមួយអត់មានរូបទេអ្នកអាចកំណត់រូបអោយ អត្ថបទដែលគ្មានរូបបានដោយប្រើ URL ។ (មិនបាច់កំណត់ទេ)
- Styles : ជ្រើសរើសម៉ូដសម្រាប់បង្ហាញ មានដូចជា សូមចុចទៅនេះ។
- Please enter a title for the related content box : ដាក់ចំណងជើង gadget ឧទាហរណ៍ "អត្ថបទដទៃទៀត ៖"។
- Maximum number of related posts to display from this site : ចំនួនបង្ហាញចំណងជើងប្រកាស។
- How relevant do you want the results to be? : មិនបាច់ខ្វល់ ទុកនៅដដែល។
- How deep into your archive would you like to go for related posts? : កំណត់ប័ណ្ណសារអោយ Related Posts ។ ទុកនៅដដែល
- Show post title? : បើអ្នកកំណត់អោយបង្ហាញរូប ដូចនេះតើអ្នកកំណត់អោយបង្ហាញចំណងជើងដែរទេ។ (ត្រូវតែបង្ហាញ)
- Maximum number of characters for title? : កំណត់ចំនួនតួអក្សរចំណងជើង
- Show post excerpt? : បង្ហាញសេចក្ដីដកស្រង់។ (មិនបាច់ទេ)
- Maximum number of words for post excerpt? : បើបង្ហាញសេចក្ដីដកស្រង់ តើចង់អោយបង្ហាញចំនួនប៉ុន្មានតួអក្សរ។
Layout Settings
- Would you like to display ads? : ត្រង់នេះគឺទាក់ទងអំពីការផ្សាយពាណិជ្ជកម្ម សូមដោះធីកចេញ។- How many ad spaces do you wish to show?: ទុកនៅដដែល
- Where would you like to place the ads? ទុកនៅដដែល
- Please enter your paypal email : ទុកនៅដដែល
Reset Setting to Defauft
- Would you like to restore to defaults upon reactivation? : បើចង់វិញទៅលំនាំដើមដូចមុនដំបូងវិញសូមធីក។ចុច Save ដើម្បីបញ្ជាក់ការកំណត់។ សូមអ្នកកុំទាន់អាលបិទផ្ទាំងកំណត់ nRelate អី!! សូមចូលទៅ Refresh អត្ថបទណាមួយក្នុងប្លករបស់លោកអ្នកដើម្បីមើលលទ្ធផលសិន។ បើលទ្ធផលសមដូចបំណងហើយ សឹមចាកចេញពីគេហទំព័រ nRelate។
សង្ខេបអំពី nRelate :
- Log In ចូល Blogger របស់អ្នក- ចុះឈ្មោះ និងដាក់ gadget ក្នុងប្លក
- កំណត់រូបរាង Related Posts ក្នុងគេហទំព័រ nRelate។ ដោយរាល់ពេលកែប្រែអ្នកត្រូវ Refresh ប្លកទើបអាចមើលលទ្ធផលដែលបានកែ។
សរុបមកការដាក់ Related Posts ដោយប្រើសេវាកម្មរបស់ nRelate គឺងាយស្រួលកែប្រែនៅពេលក្រោម និងអាលុបចេញវិញយ៉ាងងាយ។ សង្ឃឹមថាការរៀបរាប់របស់ខ្ញុំ អាចធ្វើអោយអ្នកយល់ និងធ្វើតាមបាន។ បើមានចម្ងល់ត្រង់ណាសូមសួរមកចុះ៕
0 comments