បង្កើត បទ​បង្ហាញ (presentation) ដ៏​ទាក់​ទាញ​តាម​​អន​ឡាញ ជា​មួយ​នឹង Prezi

ជា​ធម្មតា​យើង​តែង​តែ​បង្កើត បទ​បង្ហាញ​ជាមួយ​នឹង កម្មវិធី Microsoft Power Point ឬ​កម្ម​វិធី​ផ្សេង​ទៀត​។
តែ​ពេល​នេះ គឺ​យើង​អាច​បង្កើត បទ​បង្ហាញ បាន​យ៉ាង​ងាយ​ស្រួល​ជា​មួយ​នឹង Prezi។ តើ Prezi មាន​លក្ខណៈ​ពិសេស​អ្វី​ទៅ?​​
រាល់​បទ​បង្ហាញ​របស់​យើង​ គឺ​យើង​អាច​យក​មក​ប្រើ​គ្រប់​ទី​កន្លែង​ដែល​មាន internet ដោយ​យើង​មិន​ចាំបាច់​ដាក់​ជាប់​នឹង​ខ្លួន​នោះ​ទេ។​​ មួយ​វិញ​ទៀត​នោះ បទ​បង្ហាញ​ដែល​យើង បង្កើត​ជា​មួយ​នឹង Prezi ពិត​ជា​មាន​ភាព​ទាក់​ទាញ ព្រោះ​វាមាន animation ប្លែកៗ និង រស់​រវើក​។
ដំណាក់​កាល​ដើម្បី​បង្កើត បទបង្ហាញ
១. ចុចទីនេះ ដើម្បី​ចូល​ទៅ ចុះ​ឈ្មោះ
២. បន្ទាប់​ពី​ចុះ​ឈ្មោះ​រួច​ហើយ យើង​ចុច​ប៊ូតុង New Prezi ដើម្បី​បង្កើត បទបង្ហាញ ថ្មី
បង្កើត បទ​បង្ហាញ (presentation) ដ៏​ទាក់​ទាញ​តាម​​អន​ឡាញ ជា​មួយ​នឹង Prezi
៣. បន្ទាប់​មក​វា​នឹង​បង្ហាញ គំរូ ជា​ច្រើន​ឲ្យ​យើង​ជ្រើស​រើស បន្ទាប់​ពី​ជ្រើស​រើស​ហើយ យើង​ចុច​លើ ប៊ូតុង Use Template
បង្កើត បទ​បង្ហាញ (presentation) ដ៏​ទាក់​ទាញ​តាម​​អន​ឡាញ ជា​មួយ​នឹង Prezi
៤. ដំណាក់​កាល​នេះ គឺ​យើង​អាច​ធ្វើ​ការ​បង្កើត បទ​បង្ហាញ​របស់​យើង​បាន​ហើយ ឧបករណ៍​របស់ វាគឺ​ស្រដៀង​នឹង កម្មវិធី​ផ្សេង​ៗ​ដែរ ប៉ុន្ថែម​ប្រ​ហែល​ជា​មាន​ការ​លំបាក​បន្តិច ព្រោះវា​មាន​មុខ​ងារ​ច្រើន​។
ដូចនេះ សូម​សាក​ល្បងប្រើ និង អនុវត្តិ​ទាំង​អស់​គ្នា​។
បង្កើត បទ​បង្ហាញ (presentation) ដ៏​ទាក់​ទាញ​តាម​​អន​ឡាញ ជា​មួយ​នឹង Prezi
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top