Favicon គឺជា icon របស់គេហទំព័រ ដែលបង្ហាញនៅ title bar នៃកម្មវិធីរុករក (Browser)។
មានកម្មវិធីជាច្រើនដែលអាចបំលែង តែពេលនេះ អាយធីកូនខ្មែរ សូមបង្ហាញនូវគេហទំព័រមួយ គឺ www.favicon.cc ដែលអាចឲ្យយើងបំលែងទៅជា favicon បានយ៉ាងងាយ។ មុនដំបូង យើងចូលទៅកាន់គេហទំព័រ ដូចដែលបានបង្ហាញខាងលើ គឺ www.favicon.cc បន្ទាប់មក យើងចុចលើ Import Image
បន្ទាប់មកចុចលើ ប៊ូតុង Brows ដើម្បីទៅរក រូបភាពនៅក្នុង កុំព្យូទ័ររបស់យើង ដែលយើងចង់បំលែង រួចចុចលើប៊ូតុង Upload
ជាចុងក្រោយ គឺជាយើងទាញយក favicon របស់យើងដែលបានបំលែងរួច។
សំគាល់: គេហទំព័រនេះផងដែរ មានលទ្ធភាពអាចធ្វើអ្វីបានជាច្រើនទៀត ដូចជា បង្កើត favicon មានចលនាជាដើម។
0 comments