លោកអ្នកប្រហែលជាធ្លាប់ស្គាល់ Cloud Storage ហើយ វាគឺជា Storage ដែលអាចឱ្យយើងរក្សាទិន្នន័យលើ Online បានយ៉ាងងាយស្រួល។ ជាមួយនឹងការរក្សាទិន្នន័យលើ Online នេះមានក្រុមហ៊ុនជាច្រើនដែលបានផ្ដល់សេវាកម្មនេះ។ ដូច្នេះ KH4IT យើងនឹងបង្ហាញការរក្សាទិន្នន័យលើ Online ជាមួយ Jumpshare វិញម្ដង។ Jumpshare គឺវាមានភាពងាយស្រួលជាច្រើន ហើយអាចឱ្យលោកអ្នកធ្វើការរក្សាទិន្នន័យទុកបានដល់ទៅ 2GB ។ លោកអ្នកអាចអនុវត្តជាមួយយើងដូចខាងក្រោម ដើម្បីប្រើប្រាស់សេវាកម្មមួយនេះ។
១. ដំបូងលោកអ្នកត្រូវចូលទៅកាន់គេហទំព័រ www.jumpshare.com បន្ទាប់មកអ្នកនឹងឃើញផ្ទាំងមួយដូចខាងក្រោម។
២. សូមចុចលើ Sign up ដើម្បីអាចប្រើប្រាស់សេវាកម្មនេះ។ លោកអ្នកត្រូវវាយបញ្ចូលឈ្មោះ អាសយដ្ឋានអ៊ីមែល និងលេខសម្ងាត់ នៅក្នុងប្រអប់ Create an account បន្ទាប់មកសូមចុចលើ Sign Up ដើម្បីចុះឈ្មោះ។
៣. ក្រោយពីអ្នកបានចុះឈ្មោះរួចមក លោកអ្នកនឹងឃើញផ្ទាំងមួយចេញមកដូចខាងក្រោម។
៤. ដើម្បីអាច Upload ទិន្នន័យរបស់លោកអ្នក នោះអ្នកត្រូវចុចលើ Drag & Drop to Upload ឬ ចុចលើ Select files ដើម្បី Upload ទិន្នន័យរបស់អ្នកលើ Jumpshare ។
៥. សូមចុច Browse ដើម្បីចូលទៅរកទិន្នន័យដែលលោកអ្នកចង់ដាក់ ដែលមានដូចជា រូបភាព តន្ត្រី វីដេអូ ឬទិន្នន័យផ្សេងៗជាដើម រួចចុច Open ដើម្បី Upload ។
៧. នៅទីបញ្ចប់លោកអ្នកនឹងអាចរក្សាទិន្នន័យរបស់លោកអ្នកយ៉ាងមានសុវត្ថិភាពនៅលើ Online បានយ៉ាងងាយស្រួលជាមួយ Jumpshare នេះ។ ហើយលោកអ្នកក៏អាចចម្លង Link ចែករំលែកនិងទាញយកវាមកវិញបានយ៉ាងងាយស្រួល៕
From:kh4it
0 comments