កាលពីមុន គឺយើងអាចទាញយយកវីដេអូ ដោយងាយតាមរយៈ IDM (Internet Download Manager) តែកន្លងនេះ Facebook បានបិទមិនអ្នកប្រើប្រាស់អាចទាញយកបានទេ។ ប៉ុន្តែទោះជា Facebook បិទមិនឲ្យ IDM ចាប់យក Link ដើម្បីទាញយកក៏ដោយ ក៏យើងនៅតែមានវិធីសាស្រ្តដើម្បី ទាញយកវីដេអូ ដែលយើងចង់បាន។
ដើម្បីទាញយកវីដេអូ ពីហ្វេសប៊ុក យើងមិនចាំបាច់ប្រើកម្មវិធីជំនួយអ្វីទេ គ្រាន់តែធ្វើតាមជំហ៊ាននិមួយៗ ដូចខាងក្រោម៖
ដើម្បីទាញយកវីដេអូ ពីហ្វេសប៊ុក យើងមិនចាំបាច់ប្រើកម្មវិធីជំនួយអ្វីទេ គ្រាន់តែធ្វើតាមជំហ៊ាននិមួយៗ ដូចខាងក្រោម៖
១. ស្វែងរកវីដេអូ ដែលយើងចង់ទាញយក បន្ទាប់មក Share វីដេអូនោះនៅលើ Timeline របស់យើង ដោយកំណត់ policy Only Me

២. បន្ទាប់ Share រួចហើយ យើងបើក Tab ថ្មីរបស់ Firefox រួចវាយអាស័យដ្ឋាន www.m.facebook.com ដើម្បីចូលទៅកាន់គេហទំព័រហ្វេសប៊ុក សម្រាប់ទូរស័ព្ទ បន្ទាប់មកវានឹង បង្ហាញ Home page ដូចរូបខាងក្រោម

៣. បន្ទាប់មក ចុចលើ Profile ដើម្បីទៅកាន់វីដេអូដែលយើងបាន Share រួចចុច Mouse ស្តាំលើវីដេអូនោះ រួចចុចលើ Save Link As

៤. បន្ទាប់មកទៀត វានឹងឲ្យយើង Save file វីដេអូ ដោយរកកន្លែងរក្សាទុក រួចចុចលើ ប៊ូតុង Save ដើម្បី Download វីដេអូនោះ ជាការស្រេច។

0 comments