អ្នកលេខFacebook ភាគច្រើនតែងតែជួបនៅបញ្ហាដែលមិត្តភក្រក្នុង Facebook បានTag រូបភាព ឬក៏ដាក់ Status ជាមួយ មកក្នុងមកProfile Timeline របស់យើង។ ជួនកាលរូបភាព ឬក៏Status ទាំងនោះមានអត្ថន័យល្អ មិនប៉ះពាល់ដល់កិត្តិយស នណារមួយឡើយ ផ្ទុយទៅវិញរូបភាពមួយចំនួនត្រូវបានបង្ហាញក្នុងន័យមិនល្អ ដូចជា រូបភាពអាសអាភាស ឬក៏រូបភាពដែលមានការបង្ហាញប៉ះពាល់ដល់កិត្តិយសនណារមួយនោះ វាជារឿងមិនល្អ ដែលរួបភាពទាំងនោះត្រូវបង្ហាញលើ Timeline របស់យើងដោយមិនដឹងខ្លួន។
ក្នុងអត្ថបទនេះ ដើម្បីអ្នក សូមលើកយកនូវគន្លឹះខ្លីមួយ បង្ហាញពីរបៀបបិតកុំអោយមិត្តភក្រក្នុង Facebook ធ្វើការ Tag រួបភាពចូលអ្នកដោយមិនដឹងខ្លួន ប៉ុន្តែលោកអ្នកក៏អាចបង្ហាញរូបភាពទាំងនោះលើ Timeline បានដែរ ដោយលោកអ្នកធ្វើការអនុញ្ញាតិជាមុនសិន មុនពេលដែលមិត្តភក្រដ៏ទៃទៀតបានឃើញ។ ចាប់ផ្តើមធ្វើដូចខាងក្រោម
១. ចុចលើសញ្ញា Setting នៅផ្នែកខាងស្តាំ ខាងលើ នៃFacebook អ្នក បន្ទាប់មក ជ្រើសរើសយក Privacy Settings
២. ចុចលើ Timeline and Tagging នៅផ្នែកខាងឆ្វេង
៣. ចុចលើ Edit ដូចរួបខាងក្រោម (ចុចតែមួយសិនទេ)
៤. ប្តូរពី Disabled ទៅជា Enabled បន្ទាប់មកចុច Close
បន្ទាប់ពីប្តូររួច អ្នកនឹងឃើញដូចខាងក្រោម
៥. នៅពេលដែលនណារមួយ Tag រូបភាពចូលអ្នក លោកអ្នកចុចលើ Hide ដើម្បីមិនបង្ហាញរួបទាំងនោះលើ Timeline របស់អ្នក
0 comments