តើ WordPress អ្វីទៅ? WordPress ជា ប្រព័ន្ធគ្រប់គ្រងមាតិកាវែបសាយមួយ ដែលហៅកាត់ CMS (Content Management System) ក្នុងចំណោម CMS ជាច្រើន ដូចជា Typo3, Joomla និង Drupal ជាដើម។ បើនិយាយអោយសាមញ្ញនោះ យើងអាចថា WordPress ជាកម្មវិធីសម្រាប់បង្កើតគេហទំព័រក៏បាន ដោយមិនចាំបាច់អោយលោកអ្នកប្រើចេះនូវភាសារកូដផ្សេងៗ ដូចជា PHP, Java, CSS ជាដើម។
ខាងក្រោមនេះ ជារបៀបតម្លើង WordPress នៅក្នុងម៉ាស៊ីន គឺលោកអ្នកអាចប្រើប្រាស់វាដោយមិនចាំបាច់មានអុីធើណែតឡើយ
១. លោកអ្នកត្រូវតម្លើងកម្មវិធី Wamp Sever មួយសិន ដើម្បីអោយ WordPress ដំណើរការនៅលើកម្មវិធីនេះ ចុចទីនេះដើម្បីទាញយក Wamp Sever
២. ក្រោយពេលតម្លើង Wamp Sever ចប់ សូមដំណើរការកម្មវិធីនេះ (បិទកម្មវិធី Skype ជាមុនសិន) រង់ចាំរហូតដល់វាបង្ហាញដូចខាងក្រោមដំណើរការ
៣. បើក វែបប្រាវសើ វាយអាស័យដ្ឋាន localhost ឬក៏ 127.0.0.1
៤. រំកិល Scroll ចុះមកក្រោមបន្តិច ចុចលើ phpmyadmin
៥. ធ្វើការបង្កើត Databases មួយ ដោយចុចលើ Databases Tab ធ្វើការបំពេញឈ្មោះ រួចចុច Create
៦. ចុចទីនេះទាញយក wordpress 3.5 បន្ទាប់មកធ្វើការពន្លា(Extrac) File ទៅដាក់ក្នុងទីតាំង C:\wamp\www
៧. ចុចបើក វែបប្រាវសឺម្តង ហើយវាយអាស័យដ្ឋាន localhost/wordpress ឬក៏ 127.0.0.1/wordpress
៨. ចុចលើ Create a Configuration File
១០. ចុចលើ Let’s go
១១. ធ្វើការបំពេញDatabases Name (ឈ្មោះDatabases នៅចំនុចទី ៥) និង User Name (ត្រូវតែដាក់ root)
១២. ចុចលើ Run the intall
១៣. ធ្វើការបំពេញពត៌មានដូចខាងក្រោម រួចហើយចុចលើ Install WordPress
១៤. មកដល់ចំនុចនេះ បង្ហាញថាលោកធ្វើបានជោគជ័យហើយ
លោកអ្នកតម្លើង WordPress ក្នុងម៉ាស៊ីនលោកអ្នកបានជោគជ័យហើយ។ សម្រាប់ការប្រើប្រាស់អំពីWordpress នេះ យើងខ្ញុំនឹងធ្វើការបង្ហាញនូវអត្ថបទក្រោយៗទៀត។
0 comments