1. Free Download Manager
ដែលហៅកាត់ថា FDM គឺជាកម្មវិធីជំនួយការទាញយកដែលល្អជាងគេ ក្នុងការបន្ថែមល្បឿននៅពេលទាយយក។ ងាយស្រួលប្រើ មិនចាញ់កម្មវិធីគិតលុយប៉ុន្មាននោះទេ :D ផ្ទាំងគ្រប់គ្រងងាយយល់ មានមុខងារ Upload ថែមទៀតផងដែលស្គាល់ HTTP/HTTPs/Bit-torrent downloads via ដោយប្រើ Bit-torrent protocols។
មុខងារពិសេសៗមួយចំនួន៖
- ស្គាល់ BitTorrent- អាចទាញយកនិងបម្លែងវីដេអូ Flash (FLV) ចេញពី YouTube, Google Video...
- អាចលេងសាកល្បង Audio/Video មុនពេលនិងកំពុងទាញយក
- សុវត្ថិភាព 100% មិនមានបង្កប់ពិសពុស
- ទាញយកអោយអស់ល្បឿនដែលអ្នកមាន
- បញ្ឈប់និងបន្តទាញយកនៅពេលក្រោយបាន
- HTML Spider ទាញយកតែឯកសារណាមួយចេញពី Site ដែលអ្នកត្រូវការ
2. GetGO Download Manager
GetGo គឺជាកម្មវិធីជំនួយការទាញយកដែលមានមុខងារគួរអោយចាប់អារម្មណ៍ជា ច្រើន តភ្ជាប់ជាមួយកម្មវិធីបើកអ៊ីនធឺណិត (Browser) ងាយស្រួលទាញយក។
មុខងារពិសេសៗមួយចំនួន៖
- ដាក់បញ្ចូល (Integrates) ជាមួយ IE, Firefox- ទាញយកជាសំណុំ (Batch)
- កំណត់អោយទាញយកនៅពេលណាមួយ (កាលវិភាគទាញយក)
- ទាញយកអោយអស់ល្បឿនដែលអ្នកមាន
- បញ្ឈប់និងបន្តទាញយកនៅពេលក្រោយបាន
- ងាយស្រួលទាញយកឯកសារពី Facebook និងដទៃទៀត
ចំណាំ៖ ពេលដំឡើងកម្មវិធីកុំចុចដំឡើង Ask Toolbar ដែលមានស្រាប់ជាមួយ GetGo។
3. Flash Get Download Manager
FlashGet អាចទាញយកពីប្រភពផ្សេងៗបានច្រើន ដំណើរការរបស់ FlashGet មិនខុសពី IDM ទេ ដោយអាចបំបែកឯកសារជាផ្នែកដុំៗ ជួយអោយការទាញយកបានលឿន។ វាស្គាល់ HTTP, BT, FTP, eMule និង protocols ដទៃផ្សេងទៀត។
មុខងារពិសេសៗមួយចំនួន៖
- ដំណើរការកម្មវិធីលឿន ងាយស្រួលប្រើ- មានស្បែក (skin) រូបរាងច្រើនស្អាតៗ
- ទាញយកអោយអស់ល្បឿនដែលអ្នកមាន
- ស្គាល់ប្រភពច្រើន ដូចជា eMule
4. Orbit Downloader
Orbit ជាកម្មវិធីទាញយកដែលមានមុខងារល្អៗ ដែលកម្មវិធីទាញយកត្រូវតែមាន ងាយស្រួលទាញយកដោយផ្ទាល់ពីគេហទំព័រផ្សេងៗ។ ប៉ុន្តែមុននឹងអ្នកទាញយក Video ឬ Audio ពីគេហទំព័រផ្សេងៗ សូមអានការណែនាំរបស់កម្មវិធី។
មុខងារពិសេសៗមួយចំនួន៖
- ស្គាល់ផ្លាក Tags- ស្គាល់ការទាញយកតាមបណ្ដាញ
- ទាញយកអោយអស់ល្បឿនដែលអ្នកមាន
- រូបរាងងាយស្រួលប្រើ
- ស្គាល់កម្មវិធីបើកអ៊ីនធឺណិត (Browser) បានច្រើន
- ស្គាល់ប្រភពច្រើន
- អាចកំនត់ Proxy ជួយអោយការទាញយកបានលឿន
5. uGet Download Manager
ជាកម្មវិធីពិសេស ដែលអ្នកស្រឡាញ់កូដចំហត្រូវមាន uGet គឺជាកម្មវិធីជំនួយការទាញយកប្រភេទកូដចំហ ដែលមានមុខងារល្អៗជាច្រើន។ ដោយសារតែវាជាកម្មវិធីកូដចំហ ដូច្នេះអ្នកអាចកែប្រែតាមតែចិត្តអ្នកចង់បាន បើអ្នកចេះសរសេរកម្មវិធី។ uGet ងាយស្រួលប្រើនិងសាមញ្ញ អ្នកអាចប្រើតាមពាក្យបញ្ជាបាន (Command-line) អ្នកសរសេរកម្មវិធីអាចវាធ្វើជាស្នូលបាន។
មុខងារពិសេសៗមួយចំនួន៖
- ជាកម្មវិធី Open Source- ស្រាល ទំហំតូច លឿនក្នុងការប្រើប្រាស់
- ទាញយកដាក់ ទៅតាមផ្នែកៗដូច IDM ដែរ
- អាចនាំចូលការទាញយកតាម HTML files
- អាចទាញយកជាសំណុំ (Batch)
- អាចប្រើតាមពាក្យបញ្ជាបាន (Command-line)
ចំណាំ៖ ទាមទារ GTK+ Runtime Environment
ប្រភព:akbathom
0 comments