កូន​ក្របី​មនោសញ្ចេតនា និពន្ធ​ដោយ​លោក ជ្ជិត ខ្យៃ​ខ្មែរ (អាន​ថា ជុត ខៃ)

កូន​ក្របី​មនោសញ្ចេតនា និពន្ធ​ដោយ​លោក ជ្ជិត ខ្យៃ​ខ្មែរ (អាន​ថា ជុត ខៃ)

   សៀវភៅ "កូន​ក្របី​មនោសញ្ចេតនា" និពន្ធ​ដោយ​លោក ជ្ជិត ខ្យៃ​ខ្មែរ (អាន​ថា ជុត ខៃ) នេះ​ជា​ការ​រៀបរាប់​ជីវិត​ពិត​របស់​គាត់​ដែល​បាន​ឆ្លងកាត់​ជំនាន់​ ពល់ ពត ។ នេះ​ជា​ការ​កកាយ​ឲ្យ​ឃើញ​​មួយ​ជ្រុង​ពី​​ទិដ្ឋភាព​ជាក់​ស្ដែង​​ក្នុង​សម័យ​​ ខ្មែរក្រហម ដែល​ឪពុកម្ដាយ​យើង​ចាំ​មិន​ភ្លេច និង​ធ្លាប់​ឆ្លងកាត់​ដែរ។ អ្វី​ដែល​សរសេរ​នៅ​ក្នុង​សៀវភៅ​នេះ​មាន​ភាព​ពិត 99%។


៙ មាតិកា ៖

  • ប្រពន្ធ​ក៏​ទូល ប្ដី​ក៏​រែក
  • ភូមិ​ចុង​សម្រាស់
  • អាញ៉ិ និង អាលោ

៙ ប្រវត្តិ​សង្ខេប​​លោក  ជ្ជិត ខ្យៃ (ខ្មែរ​អាន​ថា ជុត ខៃ) ៖

​លោក ជ្ជិត ខ្យៃ
​   លោក ផ្ជិត ខៃ្យ (អាន​សព្វ​ថ្ងៃ​ថា​ ជុត ខៃ) កើត​នៅ​ថ្ងៃ​ ៣០ តុលា ១៩៤០ នៅ កោះ​សំរោង ​ក្នុង​ខែត្រ​កំពង់ចាម ។ លោក​បាន​រៀន​សូត្រ​នៅ​សាលា​បឋម​សិក្សា​ និង មធ្យម​សិក្សា​នៅ​ទី​រួម​ខែត្រ​កំណើត (អាច​​ស្វែងរក​អាន​បន្ថែម​ពី​​សៀវភៅ​ ក្មេង​វត្ត​សម័យ​បារាំង​ និង ក្មេង​សាលា​បារាំង) ។

នៅ​​ឆ្នាំ ១៩៦៦ លោក​បាន​ចេញ​ពី​វិទ្យាស្ថាន​គរុកោសល្យ​ហើយ​បាន​ទៅ​ធ្វើជា​សាស្ត្រាចារ្យ​​នៅ ​អនុវិទ្យាល័យ​ឈូក ក្នុង​ខែត្រ​កំពត ។ ទន្ទឹម​នឹង​មុខងារ​ជា​សាស្ត្រាចារ្យ​ លោក​បាន​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​នីតិសាស្ត្រ រហូត​ដល់​ទទួល​បរិញ្ញាបត្រ​​នៅ​ឆ្នាំ​ ១៩៦៨ ។​ ក្នុង​ឆ្នាំ​ដដែល​នេះ លោក​បាន​​ផ្លាស់​ទៅ​វិទ្យាល័យ​សន្តិភាព​ ក្នុង​ខែត្រ​កំពង់​ស្ពឺ ។ លោក​ក៏​ជា​គ្រូ​បង្រៀន​ភាសា​បារាំង និង ច្បាប់ ហើយ​ក៏​ជា​អ្នក​សរសេរ​អត្ថបទ​​កាសែត​ផង​ដែរ ។

   ក្រោយ​ស្ថានការណ៍​ ១៨ មិនា ១៩៧០ លោក​បាន​ជាប់​កំណែន​ក្នុង​កងទ័ព​ផ្នែក​កង​អាវុធហត្ថ​មាន​ងារ​ជា​អនុសេនីយ៍​ ឯក​ ហើយ​នៅ​ឆ្នាំ ១៩៧១ លោក​មាន​តួនាទី​ជា​ប្រធាន​ក្រសួង​រដ្ឋបាល​នៃ​តុលាការ​សឹក ។

   លោក​បាន​ទទួល​ការ​តែងតាំង​ជា​ព្រឹទ្ធបុរស​ស្ដីទី​មហាវិទ្យាល័យ​នីតិសាស្ត្រ​ និង សេដ្ឋកិច្ច ​នៅ​​ក្នុង​ឆ្នាំ​សិក្សា ១៩៧៣ ទៅ ១៩៧៤ ។ លោក​រស់នៅ​យ៉ាង​វេទនា​ក្នុង​របប​ខ្មែរក្រហម​ (អាច​​ស្វែង​រក​អាន​បន្ថែម​ពី​​សៀវភៅ​ កូន​ក្របី​មនោសញ្ចេតនា) ហើយ​បាន​ភៀស​ខ្លួន​ជា​មួយ​គ្រួសារ​មក​ដល់ ​ជំរំខៅអ៊ីដាង​ ប្រទេស​ថៃ​ នៅ​ឆ្នាំ ១៩៧៩ ។ លោក​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​នយោបាយ​ នៅ​ប្រទេស​បារាំង​ ក្នុង​ឆ្នាំ ១៩៨០ ហើយ​សព្វ​ថ្ងៃ​រស់​នៅ​ជាយ​ក្រុង​ប៉ារីស៍ ។

   លោក​ជា​អតីត​អ្នក​និពន្ធ​កាសែត «​នគរ​ធំ» ហើយ​លោក​បាន​ទុក​ស្នាដៃ​នានា​ជា​ប្រលោម​លោក​ផ្ទាល់ខ្លួន​ និង​ ប្រលោម​លោក​បកប្រែ ។
  • ខ្មោច​ព្រាយ​អសុរកាយ (ប្រលោម​លោក, ភ្នំពេញ, ១៩៧៣) ជា​បណ្ដុំ​រឿង​ខ្លី​ៗ អំពី​ជំនឿ​លើ​ខ្មោច​ព្រាយ​បិសាច​របស់​អ្នក​និពន្ធ​ផ្ទាល់ ដែល​សព្វ​ថ្ងៃ​ខ្ញុំ​បាន​ប្រទះ​ឃើញត្រូវ​បាន​បោះពុម្ព​ជា​ផ្នែក​តូច​ហើយ​ ដាក់​លក់​ជា​រឿង​​សម្រាប់​កុមារ​ទៅ​វិញ​ ដោយ​អ្នក​បោះ​ពុម្ព​ខ្លះ​មិន​បាន​ដាក់​ឈ្មោះ​អ្នក​និពន្ធ​ (លោក ជុត​ ខៃ) ទាល់​តែ​សោះ ។
  • មេម៉ាយ​​ប្ដី ៥ (ប្រលោម​លោក​, ភ្នំពេញ​, ១៩៧៣)
  • អស្ដង្គត​​នៃ​ប្រជាជាតិ (ជីវប្រវត្តិ​ផ្ទាល់​ខ្លួន, បម្រុង​បោះពុម្ព)
  • បុត្រ​ឆ្នើម​នៃ​សង្គ្រាម​ (Les Centurions de Jean Lartéguy) (ប្រលោមលោក​បកប្រែ, ភ្នំពេញ​, ១៩៧១)
  • ជញ្ជាំង (Le Mur de Jean-Paul Sartre) (ប្រលោមលោក​បកប្រែ, ភ្នំពេញ​, ១៩៧១)
  • លោក​ឯកអគ្គរដ្ឋទូត (L’Ambassadeur de Morris West) (ប្រលោមលោក​បកប្រែ, ភ្នំពេញ​, ១៩៧១)
   ក្រោយ​សតវត្ស​ទី ២០ លោក​បាន​បោះពុម្ព​រឿង​ ក្មេង​វត្ត​សម័យ​បារាំង, សិស្ស​សាលា​បារាំង និង កូន​ក្របី​មនោសញ្ចេតនា (គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ SIPAR) រឿង ​វិប្បដិសារី (គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​អង្គរ) និង រឿង​ តើ​ខ្ញុំ​ភូត​ពួក​ខ្មែរក្រហម​យ៉ាងម៉េច ជា​ភាសា​បារាំង(Comment J’ai Menti au x Khmers Rouges, Paris, Edition de l’Harmattan, 2004, 309p) ។

   រឿង​ ២​ ខ្ញុំ​មិន​ទាន់​ស្គាល់​ការ​បរិច្ឆេទ ៖ រឿង​ ក្រុម​បេរេ​បៃតង (បកប្រែ, គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​នគរធំ) និង រឿង ខ្មោច​កណ្ដាល​ក្រុង​ភ្នំពេញ ជា​ភាសា​បារាំង (Un Fantome au Coeur de Phnom Penh, Edition Serpent a Plumes) ។
«​លោក​ ជុត ខៃ ជា​អ្នក​និពន្ធ​ខ្មែរ​ដ៏​មាន​ទេពកោសល្យ​​មួយ​រូប​ដែល​ចេះ​បញ្ចេញ​គំនិត​ ដោយ​បញ្ចូល​កេរមរតក​ខ្មែរ និង ឥទ្ធិពល​ពី​បស្ចិម​ប្រទេស» [SIPAR]។ ប្រភព​ដើម

៙ ព័ត៌មាន​ទាញ​យក ៖ 

- ឈ្មោះ​សៀវភៅ : កូន​ក្របី​មនោសញ្ចេតនា
- និពន្ធ​ដោយ​ : លោក ជ្ជិត ខ្យៃ (ខ្មែរ​អាន​ថា ជុត ខៃ)
- ទំហំ​ឯកសារ : 696 KB ជា​ប្រភេទ : PDF
- ទីតាំង​ទាញ​យក : Google Drive របស់​អាក្បាលធំ
- ព័ត៌មាន​បន្ថែម​សូម​ចូល http://bible.aku.free.fr/
* អរគុណ​​ ប្លក​អាតាម៉ាប់ យាយម៉ាប់
* សៀវភៅ​នេះ​ក៏​មាន​បោះពុម្ព​ផ្សាយ​ដោយ​អង្គការ​ស៊ីប៉ា (Sipar) ដែរ។
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top