៙ មាតិកា ៖
- វត្តថ្មគោល
- វត្តបឹងកុក
៙ ប្រវត្តិសង្ខេបលោក ជ្ជិត ខ្យៃ (ខ្មែរអានថា ជុត ខៃ) ៖
លោក ជ្ជិត ខ្យៃ |
នៅឆ្នាំ ១៩៦៦ លោកបានចេញពីវិទ្យាស្ថានគរុកោសល្យហើយបានទៅធ្វើជាសាស្ត្រាចារ្យនៅ អនុវិទ្យាល័យឈូក ក្នុងខែត្រកំពត ។ ទន្ទឹមនឹងមុខងារជាសាស្ត្រាចារ្យ លោកបានបន្តការសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រ រហូតដល់ទទួលបរិញ្ញាបត្រនៅឆ្នាំ ១៩៦៨ ។ ក្នុងឆ្នាំដដែលនេះ លោកបានផ្លាស់ទៅវិទ្យាល័យសន្តិភាព ក្នុងខែត្រកំពង់ស្ពឺ ។ លោកក៏ជាគ្រូបង្រៀនភាសាបារាំង និង ច្បាប់ ហើយក៏ជាអ្នកសរសេរអត្ថបទកាសែតផងដែរ ។
ក្រោយស្ថានការណ៍ ១៨ មិនា ១៩៧០ លោកបានជាប់កំណែនក្នុងកងទ័ពផ្នែកកងអាវុធហត្ថមានងារជាអនុសេនីយ៍ ឯក ហើយនៅឆ្នាំ ១៩៧១ លោកមានតួនាទីជាប្រធានក្រសួងរដ្ឋបាលនៃតុលាការសឹក ។
លោកបានទទួលការតែងតាំងជាព្រឹទ្ធបុរសស្ដីទីមហាវិទ្យាល័យនីតិសាស្ត្រ និង សេដ្ឋកិច្ច នៅក្នុងឆ្នាំសិក្សា ១៩៧៣ ទៅ ១៩៧៤ ។ លោករស់នៅយ៉ាងវេទនាក្នុងរបបខ្មែរក្រហម (អាចស្វែងរកអានបន្ថែមពីសៀវភៅ កូនក្របីមនោសញ្ចេតនា) ហើយបានភៀសខ្លួនជាមួយគ្រួសារមកដល់ ជំរំខៅអ៊ីដាង ប្រទេសថៃ នៅឆ្នាំ ១៩៧៩ ។ លោកបានទទួលសិទ្ធិជ្រកកោននយោបាយ នៅប្រទេសបារាំង ក្នុងឆ្នាំ ១៩៨០ ហើយសព្វថ្ងៃរស់នៅជាយក្រុងប៉ារីស៍ ។
លោកជាអតីតអ្នកនិពន្ធកាសែត «នគរធំ» ហើយលោកបានទុកស្នាដៃនានាជាប្រលោមលោកផ្ទាល់ខ្លួន និង ប្រលោមលោកបកប្រែ ។
- ខ្មោចព្រាយអសុរកាយ (ប្រលោមលោក, ភ្នំពេញ, ១៩៧៣) ជាបណ្ដុំរឿងខ្លីៗ អំពីជំនឿលើខ្មោចព្រាយបិសាចរបស់អ្នកនិពន្ធផ្ទាល់ ដែលសព្វថ្ងៃខ្ញុំបានប្រទះឃើញត្រូវបានបោះពុម្ពជាផ្នែកតូចហើយ ដាក់លក់ជារឿងសម្រាប់កុមារទៅវិញ ដោយអ្នកបោះពុម្ពខ្លះមិនបានដាក់ឈ្មោះអ្នកនិពន្ធ (លោក ជុត ខៃ) ទាល់តែសោះ ។
- មេម៉ាយប្ដី ៥ (ប្រលោមលោក, ភ្នំពេញ, ១៩៧៣)
- អស្ដង្គតនៃប្រជាជាតិ (ជីវប្រវត្តិផ្ទាល់ខ្លួន, បម្រុងបោះពុម្ព)
- បុត្រឆ្នើមនៃសង្គ្រាម (Les Centurions de Jean Lartéguy) (ប្រលោមលោកបកប្រែ, ភ្នំពេញ, ១៩៧១)
- ជញ្ជាំង (Le Mur de Jean-Paul Sartre) (ប្រលោមលោកបកប្រែ, ភ្នំពេញ, ១៩៧១)
- លោកឯកអគ្គរដ្ឋទូត (L’Ambassadeur de Morris West) (ប្រលោមលោកបកប្រែ, ភ្នំពេញ, ១៩៧១)
រឿង ២ ខ្ញុំមិនទាន់ស្គាល់ការបរិច្ឆេទ ៖ រឿង ក្រុមបេរេបៃតង (បកប្រែ, គ្រឹះស្ថានបោះពុម្ពផ្សាយនគរធំ) និង រឿង ខ្មោចកណ្ដាលក្រុងភ្នំពេញ ជាភាសាបារាំង (Un Fantome au Coeur de Phnom Penh, Edition Serpent a Plumes) ។
«លោក ជុត ខៃ ជាអ្នកនិពន្ធខ្មែរដ៏មានទេពកោសល្យមួយរូបដែលចេះបញ្ចេញគំនិត ដោយបញ្ចូលកេរមរតកខ្មែរ និង ឥទ្ធិពលពីបស្ចិមប្រទេស» [SIPAR]។ ប្រភពដើម
៙ ព័ត៌មានទាញយក ៖
- ឈ្មោះសៀវភៅ : ក្មេងវត្តនិងក្មេងសាលាបារាំង- និពន្ធដោយ : លោក ជ្ជិត ខ្យៃ (ខ្មែរអានថា ជុត ខៃ)
- ទំហំឯកសារ : 371 KB ជាប្រភេទ : PDF
- ទីតាំងទាញយក : Google Drive របស់អាក្បាលធំ
- ព័ត៌មានបន្ថែមសូមចូល http://bible.aku.free.fr/
* អរគុណ ប្លកអាតាម៉ាប់ យាយម៉ាប់
* សៀវភៅនេះក៏មានបោះពុម្ពផ្សាយដោយអង្គការស៊ីប៉ា (Sipar) ដែរ។
0 comments