DHCP Server នៅលើ Cisco Router

DHCP Server នៅលើ Cisco Router
 DHCP (Dynamic Host Configuration Protocol) គឺជា​ច្បាប់​ដែល​បាន​ប្រើ​ប្រាស់​ក្នុង​ប្រព័ន្ធ​បណ្តាញ​សម្រាប់  ត​ភ្ជាប់​ឧបករណ៍​ដូចជា​៖ កុំព្យូទ័រ ឬ Network printer ។ ល ។ ដែល​ប្រើ​សម្រាប់​ផ្ដល់ IP, Default Gateway, Domain Name និង DNS Servers ដោយស្វ័យ​ប្រវត្តិ​ទៅ​ឲ្យ​ឧបករណ៍​នោះ ។
ការដាក់​បង្ហាញ​
គោល​បំណង​នៃការដាក់​បង្ហាញ​នេះ យើង​ខ្ញុំ​នឹង​ណែនាំ​ពី diagram ដូច​ខាងក្រោម ដែល​យើងនឹងបើក DHCP service នៅលើ Cisco router ។ Router នឹងដើរតួរជា DHCP Server សម្រាប់ network 192.168.1.0/24 ។ IP Addresses ដែល​បាន​ផ្ដល់​រួចរាល់ហើយគឺ​ទៅលើ Switch (192.168.1.2) និង File Server (192.168.1.5) ដែល​IP ទាំងនេះគឺមិនត្រូវរាប់​បញ្ចូល​ក្នុង DHCP poolទេ ។
a
ការអនុវត្ត
1. បើក DHCP service នៅលើ Cisco router ដោយ​ប្រើ​ប្រាស់​នូវ Command line ដូច​ខាងក្រោម​៖
R1>enable
R1#configure terminal
2. ​បង្កើត DHCP pool ប្រើ​សម្រាប់​កំណត់ IP Address ដើម្បី​ប្រើ​ប្រាស់​ក្នុង​ប្រព័ន្ធ network
និង​សម្រាប់​ផ្ដល់​ទៅ​ឲ្យ Client ដោយ​ប្រើ​ប្រាស់​នូវ Command line ដូច​ខាងក្រោម​៖
R1 (config) #ipdhcp pool NET-POOL
R1 (dhcp-config) #network 192.168.1.0 255.255.255.0
Command line ខាងលើ​នេះនឹងប្រាប់ Router ឲ្យ​បើក​នូវ DHCP service ដែល​មានrange ពី 192.168.1.1ទៅ 192.168.1.254 ។
សម្គាល់៖ ពាក្យថា NET-POOL គឺជា​ឈ្មោះ​របស់ DHCP pool ដែល​យើងដាក់​សម្រាប់​ប្រើ​
3. ​ កំណត់ DHCP parameters ដែល​នឹងត្រូវ​ផ្ដល់​ឲ្យ Client នីមួយៗ ដែល​រាប់​បញ្ចូល​ទាំង Default Gateway (Default-router) , DNS Servers មានទាំង primary DNS ហើយនឹង secondary DNS, Domain Name និង Lease period (days) ដោយ​ប្រើ​ប្រាស់​នូវ Command line ដូច​ខាងក្រោម​៖
R1 (dhcp-config) # default-router 192.168.1.1
R1 (dhcp-config) # dns-server 192.168.1.5 195.170.0.1
R1 (dhcp-config) # domain-name antkh.com
R1 (dhcp-config) # lease 9
4. ​ដកចេញ​នូវ IP Addresses ណា​ដែល​មិនចង់រាប់​បញ្ចូល​ក្នុង DHCP pool ដោយ​ប្រើ​ប្រាស់​នូវ Command line ដូច​ខាងក្រោម​៖
R1 (dhcp-config) #ipdhcp excluded-address 192.168.1.1  192.168.1.5
R1 (dhcp-config) #ipdhcp excluded-address 192.168.1.10
5. របៀបឆែកមើល Clients ដែល​ត្រូវបាន​ទទួលIP Addresses ពី DHCP Serverដោយ​ប្រើ​ប្រាស់​នូវ Command line ដូច​ខាងក្រោម​៖
R1# show ipdhcp binding
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top