គន្លឹះ៧យ៉ាង​ក្នុង​ការ​ភ្ជាប់ប្រព័ន្ធ Wi-Fi


ការ​ប្រើ​ប្រាស់​អ៊ីនធឺណេត​តាមរយៈ​ការ​ភ្ជាប់​តាម Wi-Fi មាន​លក្ខណៈ​ងាយស្រួល​ជា​ពិសេស​សម្រាប់​ការ​ភ្ជាប់​ពី Laptop និង​ទូរសព្ទ​ដៃ ។ តែនាពេល​ខ្លះ​លោកអ្នក​មិនអាច​ភ្ជាប់​បាន ដែល​អាចបណ្ដាល​មកពី​បញ្ហា​មួយចំនួន ។ ខាងក្រោម​នេះជា​ដំណោះ​ស្រាយ​ខ្លះ​ៗ​៖
១. ធ្វើការ​ត្រួត​ពិនិត្យ​កុងតាក់ Wireless លើ​កុំព្យូទ័រ​
តើអ្នក ​ធ្លាប់​ភ្ជាប់​អ៊ីនធឺណេត​តាម Wi-Fi នៅតាមហាងកាហ្វេ ឬ​កន្លែងអង្គុយលេងនានាដែរ ឬ​ទេ​? ប្រសិនបើ​លោកអ្នក​មិនអាច​ភ្ជាប់​ទៅ Wi-Fi បានទេ លោកអ្នក​អាចសាកមើលកុងតាក់ Wireless លើ Laptop របស់​លោកអ្នក​បើកហើយ ឬ​នៅ? ឬ​ចុច keyboard Fn + key wireless ។
២. ធ្វើការ Restart កុំព្យូទ័រ ឬ​ក៍ Wireless Router 
​ ប្រសិនបើ​លោកអ្នក​នៅតែ​មិនអាច​ភ្ជាប់​នូវ wireless បានទៀតសូម​ធ្វើការ restart កុំព្យូទ័រ​របស់​លោកអ្នក ហើយបើនៅតែ​មិនអាច​ឃើញ wireless list ទៀត
aនោះវាអាច ​មកពី​ឧបករណ៍ wireless router ផងដែរ ។ ដូចនេះ​លោកអ្នក​អាចសាកល្បង restart វាដោយ​គ្រាន់តែ​ដក​ខ្សែ adaptor ចេញពី router ហើយទុក្ខចោល​រយៈពេល​ប្រហែល ៥នាទីទៅ១០នាទី រួចដោតចូលវិញនោះ wireless router របស់​លោកអ្នក​នឹង​ដំណើរ​ការ​ស្រួលដូចធម្មតាវិញ ។
៣. ការប្ដួរ Channel Wi-Fi នៅលើ Router
ជាធម្មតា wireless routers តែងតែ​ប្រើ​ល្បឿន ២.៤GHz ជាមួយនឹង​ការ​ប្រើ channels ។ មានតែ៣ channel ដែល​អាច​ដំណើរ​ការ​យ៉ាង​រលូនដោយ​គ្មាន​ការស្ទួន​គ្នា​ជាមួយនឹង channels ដទៃ​ទៀតគឺ channels ១, ៦ និង ១១ ។ ដើម្បី​ប្ដូរ channels នៅលើ router សូម login ចូល​ទៅកាន់ router ដោយបើក browser Firefox ឬ Chrome រួចវាយ IP ទូទៅ​របស់ router គឺ 192.168.1.1 ឬ 192.168.0.1 រួច​បញ្ចូល username និង password របស់ Router ។
aប្រសិនបើ IP ​ខាងលើ​មិនត្រឹមត្រូវ លោកអ្នក​អាចដឹង IP router ដោយចុច Start => Run រួចវាយពាក្យ cmd ពេល​ផ្ទាំង command prompt បើកឡើងវាយពាក្យ ipconfig នោះអ្នកនឹងឃើញ IP របស់ router ​ត្រង់កន្លែង default gateway ។
aហើយ​ប្រសិនបើ​លោកអ្នក​ភ្លេច password របស់ router សូមចូល​ទៅកាន់​វេបសាយ RouterPasswords.com
aបន្ទាប់ពី​វាយ username និង password ចូល​ទៅកាន់ router រួចហើយ នោះអ្នកនឹងឃើញ Wireless Channel ​ដែល​លោកអ្នក​អាចប្ដូរបាន ។
a
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top