ការណែនាំកុំព្យូទ័រ ផ្នែករឹង


តើកុំព្យូទ័រគឺជាអ្វី?
​កុំព្យូទ័រគឺជាម៉ាស៊ីនគិត (គណិតម៉ាស៊ីន) និងជាម៉ាស៊ីនសម្រាប់បញ្ជូនព័ត៌មានក្នុងការអនុវត្តន៍ អ្វីមួយ។ ដំណើរការគិតរបស់វារហ័សជាងការគិតរបស់មនុស្ស តែវាគ្មានប្រាជ្ញា សម្រាប់គិតទេ គឺជាមនុស្ស ទេដែលជាអ្នកបង្កើតនិងធ្វើអោយវាចេះគិត។ និយាយអោយចំគឺ ជាដំណឹងសាស្រ្ត (ឬព័ត៌មានវិទ្យា) ដែលពាក្សភាសាបារាំងហៅថា Informatique មានន័យថា Information+ Automatique មានន័យថាព័ត៌មានដោយស្វ័យប្រវត្តិ។ ដូច្នេះ កុំព្យូទ័រវាជាឧបករណ៍មួយជំនួសក្នុងការគណនា ធ្វើប្លង់ Design គ្រប់គ្រងវិភាគ ព្យាករណ៍ និងរក្សាទិន្នន័យជាពិសេសជួយធ្វើការងារអោយបានលឿន។
pc1ប្រវត្តិកុំព្យូទ័រសម័យដើម
ការណែនាំកុំព្យូទ័រសម័យបច្ចុប្បន្ន
សមាសភាពរបស់កុំព្យូទ័រ
PC
ក្នុងសៀវភៅនេះបង្រៀនអំពីរបៀបដំឡើងកុំព្យូទ័រ PC របស់លោកអ្នក ដែលមានគំរូដំឡើង ក្នុងរូបភាព លោកអ្នកអាចរៀនពីក្នុងសៀវភៅនេះក្លាយទៅជា អ្នកជំនាញខាងដំឡើងកុំព្យូទ័រ PC នៅ តាមក្រុមហ៊ុនឬនៅតាមកន្លែងធ្វើការ។ លោកអ្នកអាចទិញគ្រឿងកុំព្យូទ័រ រួចហើយសាកល្បង ដំឡើង កុំព្យូទ័រដោយខ្លួនឯង ផ្ទាល់តែម្តងគឺចំណាយរយ:ពេលប្រហែល ជាពីរទៅបីម៉ោងលោកអ្នក អាចសំរេច តាមបំណងដែលចង់បាន នៅពេលដែលយើងដំឡើងកុំព្យូទ័រដោយខ្លួនគឺអាច ជ្រើសរើស ពីទំហំ ល្បឿន និងគុណភាពដែលលោកអ្នកគិតថាវាល្អប្រសើរ។ យើងជ្រើសរើសសមាសភាព ប្រសើរ សំរាប់កុំព្យូទ័រ PC system។ មេរៀនខាងក្រោមនេះពណ៌នាពន្យល់អំពីសមាសភាព ដែលយើងត្រូវជ្រើសរើស ដើម្បីដំឡើងកុំព្យូទ័រ PC។
Case និង Power Supply
ប្រភេទធុង Case ក្រុមហ៊ុន Intel បានណែនាំទំរង់ ATX ដែលប្រើក្នុងទសវត្ស៍គន្លងមក នេះ ជាមួយ Mini-ATX និង microATX ដែលណែនាំអោយប្រើនាពេលថ្មីៗនេះ ទោះបីជាប្រភេទ Mini-ATX មានភាពខុសគ្នាពី ATX និង microATX ដែលគេ កំពុងពេញនិយម។ ប្រព័ន្ធប្រើប្រាស់ ATX ឬ microATX case និង motherboards គឺមានប្រើប្រាស់នៅសព្វថ្ងៃនេះ។
pc2Motherboard
ប្រភេទ Intel D945GCZLR
ប្រភេទ Intel motherboard បង្កើតឡើងតាមស្តង់ដាដែលខុសពី ប្រភេទ motherboard ផ្សេងទៀតនិងមានគុណភាពខ្ពស់ រឹងមាំធំនិងការប្រើ ប្រាស់។ យើងជ្រើសរើសប្រភេទ Intel D945GCZLR ដែលបង្ហាញដូចក្នុង រូបភាព 2 ដែលផ្គត់ផ្គង់ជាមួយ socket 775 Intel Pentium 4 ជាមួយ Pentium D ឬជាមួយ Celeron D processor។
pc3
​​​  Processor
ប្រភេទ Intel Pentium 4 និង D 940
យើងនឹងជ្រើសរើស ប្រើប្រាស់ Intel Core Duo ដែលមានសារ:សំខាន់ សំរាប់ប្រើជា មួយ desktop និងសំរាប់ Intel mobile processor ហើយត្រូវ បានជ្រើសរើសសំរាប់ប្រើជាមួយ Apple ដែលជាមូលដ្ឋានប្រព័ន្ធ Mac system។ មានហេតុផលពីរយ៉ាងក្នុងការជ្រើសរើស Core Duo គឺទី មួយ Core Duo processors មានល្បឿនលឿនវាមានតម្លៃថោកសមរម្យធៀបជាមួយ dual-core processor ផ្សេងទៀត ហើយទីពីរការជញរើសរើសប្រភេទ motherboard សំរាប់ Core Duo ពិបាក កំណត់លេខម៉ូដែល និងលក្ខណ: ពិសេស ដែលផ្គត់ផ្គង់សំរាប់ motherboard។ សព្វថ្ងៃនេះក្រុមហ៊ុន Intel បាន ផលិត Core 2 desktop CPU ចេញនៅចុងឆ្នាំ 2006 និងដើមឆ្នាំ 2007។
pc4ដែកត្រជាក់ CPU Cooler
ដែកត្រជាក់ប្រអប់ប្រភេទ Intel Pentium D 940
ដែកត្រជាក់ CPU cooler មានតួនាទីសំរាប់ប្រើធ្វើអោយ CPU បន្ថយ កំដៅសីតុណ្ហភាព។ នៅលើ ទីផ្សាតម្លៃដែកត្រជាក់ CPU cooler ប្រហែល $10 ឬ $15 អាចទិញបាន។ យើងមិនអាចដំឡើង CPU ដោយគ្មានដែកត្រជាក់បាន ឡើយ ដូចបង្ហាញក្នុងរូបភាព 5 $។
pc5
Memory
ប្រភេទ Kingston 2GB PC2-5300 DDR2 (1 GB x 2)
អ្នករចនា Designer ត្រូវការ RAM ទំហំធំដើម្បីដំណើរការ កម្មវិធី Photoshop និងមានកម្មវិធី ច្រើនទៀត។ តម្រូវការ RAM ចាប់ពី 512MB រហូតដល់ 2GB RAM។
pc6កាត Video Adapter
កុំព្យូទ័រ PC ត្រូវការ 2D video ដែលមានគុណភាពខ្ពស់ ប្រសិនបើវាប្រើ សំរាប់រត់ជាមួយ game ឬរត់ដំណើរការជាមួយ Windows Vista ផ្គត់ផ្គង់សំរាប់ DirectX 9 ប្រើជាមួយក្រាហ្វិច 3D graphic។ ចំពោះប្រភេទ Intel GMA 950 video ងាយស្រួលប្រើប្រាស់អាចរត់ដំណើរការជាមួយ game និងរត់ដំណើរការ ជាមួយ Vista បាន។
pc7កាត Video Capture Adapter
ប្រភេទកាត Hauppauge WinTV-PVR-150
កាត Video Capture Adapter ប្រើសំរាប់ចាប់ទូរទស្សន៍ បានជាច្រើន ប៉ុស គេច្រើនដំឡើង វានៅជាប់ជាមួយ motherboard នៅក្នុងកុំព្យូទ័រ Case។ ប្រភេទ Hauppauge WinTV-PVR-150 អាចផ្គត់ផ្គង់បំណែន MPEG បានលក្ខណ:ពិសេសរបស់កាតនេះ អាចប្រើ បានជាមួយប្រព័ន្ធ Windows និង ជាមួយ Linux PVR។
pc8

កាត Sound Adapter
ប្រភេទសំលេងនៅជាប់ជាមួយ motherboard Integrated Intel High Definition Audio: ប្រភេទសំលេងនៅជាប់ជាមួយ motherboardIntegrated Intel High Definition Audio:

ប្រភេទនេះមាននៅលើ motherboard ជាស្រេចដោយមិនចាំបាច់ទិញ កាតដំឡើងបន្ថែម ទៀតឡើយ តែគុណភាពរបស់វាមិនសូវប្រសើរឡើយ សំលេង មិនសូវពិរោះព្រោះវាមិនមែនជា ប្រើ ភេទកាតសំលេង 3D វាផ្គត់ផ្គង់បានជាមួយ Game ចំពោះប្រភេទម៉ូដែល Intel D945GCZ ផ្គត់ផ្គង់ ជាមួយ 7.1 audio ប៉ុន្តែ ម៉ូដែលផ្សេងទៀតគ្រាន់តែផ្គត់ផ្គង់ជាមួយ 5.1 audioកាតសំលេងលើ ជាប់ motherboard និងដាច់ចេញ។
pc9
កាត Network Adapter
ប្រភេទ Intel D945GCZ motherboard បានផលិតផ្គត់ផ្គង់មានជាមួយ 10/100 ឬ 10/100/1000BaseT network adapter ជាមួយស្រេច ដែល លោកអ្នកអាចប្រើវាបាន ល្អ   ប្រសើរ ងាយស្រួលមិនចាំបាច់ដំឡើងបន្ថែមទៀត។ ប៉ុន្តែមានប្រភេទ motherboard មួយចំនួន ដែល មិនផ្គត់ផ្គង់ network adapter ដែលតម្រូវអោយ ដំឡើងបន្ថែមកាត network card បន្ថែមដែល បង្ហាញដូច ខាងក្រោមនេះ:
pc11ថាសរឹង Hard Disk Drive
កុំព្យូទ័រ PC ត្រូវការថាសរឹងជាចាំបាច់ hard drive ដូចជាប្រភេទ Seagate Barracuda 7200.9 SATA drive។ ប្រភេទ Barracuda 7200.9 គឺ មានតម្លៃថ្លៃ មានល្បឿន លឿន ដំណើរការ ស្ងាប់ស្ងាត់ និងមានទំហំពី 80 GB ទៅ 500 GB។ យើងជ្រើសរើសម៉ូដែល 80 GB ព្រោះមានទំហំធំ ល្មមសំរាប់ ប្រើប្រាស់ជាលក្ខណ:គ្រួសារ ឬនៅតាមក្រុមហ៊ុន ការិយាល័យ។ ចំពោះម៉ាស៊ីន Server យើងត្រូវការប្រើជាមួយ ថារឹងដែលមានទំហំធំចាប់ពី 120GB ព្រោះវា ត្រូវការផ្ទុកទិន្នន័យ ឯកសារជា ច្រើននៅក្នុងថារឹង។
pc12ថាស Optical Drive
ថាស DVD មានតួនាទីសំរាប់អាន Disk CD និង DVD ប្រភេទ DVD writer សព្វថ្ងៃនេះ គេពេញនិយមប្រើ DVD ជាងគេ CD-ROM មានគុណភាពអន់ជាង DVD ទាំងផ្នែកសំលេងនិងផ្នែក រូបភាព។
pc13Keyboard
គេប្រើ keyboard សំរាប់វាយបញ្ចូលកូដ ASCII ចូលទៅក្នុងកុំព្យូទ័រ មានមានតូរអក្សរពី A ដល់ Z សំរាប់អោយលោកអ្នកវាយសរសេរអត្ថបទ។ keyboard មានប្រភេទភ្ជាប់ជាមួយនឹង PS/2 port និង USB port ដែល keyboard នីមួយៗមានលក្ខណ:ពិសេសផ្សេងៗគ្នា។
pc14
កណ្តុរ Mouse
កណ្តុរ mouse មានតួនាទីសំរាប់ប្រើចង្អុលនៅលើ Screen របស់ កុំព្យូទ័រគេអាចប្រើ mouse សំរាប់បញ្ហាលើ Windows បានលឿនជាង keyboard។ កណ្តុរ mouse មានពីរប្រភេទគឺ PS/2 និង USB Laser ប្រភេទ ខាងក្រោមនេះជាប្រភេទ កណ្តុរ USB Laser។
pc15អេក្រង់កុំព្យូទ័រ
អេក្រង់ monitor មានតួនាទីសំរាប់បង្ហាញ Screen ដែលបញ្ចេញពី Video Adapter អេក្រង់ គ្មានតួនាទីសំខាន់ដូច Unit របស់កុំព្យូទ័រឡើយ។ អេក្រង់កុំព្យូទ័រមានពីរប្រភេទគឺអេក្រង់ CRT ដែលប្រើ ថាមពលចរន្តឆ្លាស់ AC   វាត្រូវការអនុភាពខ្ពស់ 220វ៉ុល និងអេក្រង់ LCD ប្រើជា មួយចរន្តជាប់ DC  9 វ៉ុល ចំពោះតម្លៃ LCD មានតម្លៃថ្លៃជាង CRT តែសព្វថ្ងៃនេះគេនិយមប្រើ LCD វាមាន គុណភាពខ្ពស់ ភ្លឺច្បាស់។
pc16
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top