របៀបបកប្រែគេហទំព័រមកជាភាសាខ្មែរនៅលើ Firefox៖
- បើកកម្មវិធី Firefox
- ធ្វើការដំឡើង “Translation Browser Buttons” ជាភាសាខ្មែរនៅលើ toolbar របស់ Firefox ដោយអនុវត្តន៍ដូចខាងក្រោម :
- សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទៅកាន់ “Translation Browser Buttons” នោះអ្នកនឹងឃើញរូបដូចខាងក្រោម
- ដូចរូបខាងលើសូមចុចលើពាក្យថា “Khmer” រួចចាប់អូសទាញទៅដាក់នៅផ្នែកដែលមានគូរក្រឡោណពណ៌ក្រហមខាងលើ (ក្នុងរូបភាព) ដែលហៅថា toolbar
- សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទៅកាន់ “Translation Browser Buttons” នោះអ្នកនឹងឃើញរូបដូចខាងក្រោម
- បន្ទាប់ពីដំឡើងនូវ button សម្រាប់បកប្រែជាភាសាខ្មែរនៅលើ
toolbar របស់ Firefox រួចនោះអ្នកនឹងទទួលបានរូបដូចជាខាងក្រោមគឺ
toolbar របស់កម្មវិធីមាន button ដែលយើងទើបបង្កើតថ្មីៗនេះ
លើសពីនេះប្រិយមិត្តក៏អាចបកប្រែពីភាសាខ្មែរ ឬភាសាផ្សេងៗទៀតទៅជាភាសាណាមួយក្នុងចំណោមភាសាដែល Google បានបញ្ចូលផងដែរដោយគ្រាន់តែ៖
- ចុចទៅលើ button “Khmer”
- រួចនៅលើផ្ទាំងបង្ហាញក្រោម toolbar ជ្រើសយកភាសាណាមួយដែលអ្នកចង់បាន
- ចុចលើពាក្យ Translate ដូចរូបខាងក្រោម ៕
0 comments