យល់​ដឹង​ពី​របៀប​ស្វែង​រក iPhone មុន​ពេល​បាត់​

iPhone ពិត​ថា​ មាន​តម្លៃ​ថ្លៃ​បន្តិច​តែ​​ក៏​មាន​អ្នក​និយម​គាំ​ទ្រ​ នឹង​ប្រើ​នូវ​ទូរស័ព្ទ​​នេះ​ច្រើន​ផង​ដែរ​នៅ​ប្រទេស​កម្ពុជា​យើង​នេះ ។ យ៉ាង​ណា​មិញ​នៅ​ពេល​បាត់​ទូរស័ព្ទ iPhone ​គឺ​វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​ស្វែង​រក​យក​មក​វិញ​ ព្រោះ​អ្នក​ដែល​គេ​រើស​បាន​របស់​យើង​គេ​នឹង​មិន​ស៊ើបរក​ម្ចាស់​ដើម​វិញ​ដោយ​ ងាយៗ​នោះ​ទេ ហើយ​មាន​ករណី​ខ្លះ​អាច​នឹង​ដក​ SIM មិន​ឲ្យ​ទាក់​ទង​ចូល​ផង​ក៏​ថា​បាន​​​ ។
ដោយ​សារ​តែ​ iPhone មាន​តម្លៃ​ថ្លៃ​ដូច្នេះ​ការ​បាត់​នឹង​មិន​មែន​ជា​ការ​ប្រឈម​តែ​មួយ​មុខ​នោះ​ ទេ តែ​យើង​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ទៀត​ផង​ដែរ ​គឺ​ពេល​ចោរ​លួច​យក​ទៅ ​តើ​យើង​នឹង​ត្រូវ​​តាម​រក​វិញ​ដោយ​របៀប​ណា ?​ ​​យោង​ទៅ​តាម​ហេតុ​ទាំង​នេះ​ហើយ​ទើប ក្រុមហ៊ុន Apple បាន​ធ្វើ​ការ​​បង្កើត​នៅ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា FindMyiPhone ដែល​កម្មវិធី​នេះ​ត្រូវ​បាន​ផ្ដល់​សម្រាប់​ iPhone និង iPad ឲ្យ​ធ្វើ​ការ​ទាញ​យក​ដោយ​មិន​គិត​ថ្លៃ​ ។
ចំពោះ​សារប្រយោជន៍​នៃ​កម្មវិធី FindMyiPhone គឺ​មិន​ត្រឹម​តែ​អាច​ប្រើ​សម្រាប់​​រក iPhone ពេល​បាត់​ប៉ុណ្ណោះ​ទេ តែ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​ ​កម្មវិធី​នេះ​​នឹង​ផ្ដល់​ភាព​កាន់​តែ​ងាយ​ស្រួល​​ដល់​​លោក​អ្នក​ដែល​​ជា​ មាតា​បិតា ​​ក្នុង​ការ​​​តាម​ដាន​ការសិក្សា​របស់​កូន​ៗ​របស់​អ្នក​ថា តើ​ពួក​គេ​បាន​ចូល​រៀន​ឬ​ទេ ឬ​ក៏​ទៅ​កន្លែង​ណា​មួយ​នោះ​អ្នក​នឹង​បាន​ដឹង​ដោយ​ងាយៗ​តាម​រយៈ​កម្មវិធី​នេះ បុន្តែ​​តម្រូវ​ឲ្យ​កូនៗ​របស់​អ្នក​មាន​ប្រើ​​នូវ iPhone ផង​ដែរ​ទើប​អ្នក​អាច​តាម​ដាន​ដឹង​(សូម​ប្រើ​វិធី​នេះ​​សម្រាប់​​កូន​ដែល​មាន ​អាយុ​ក្រោម​ ១៨ ឆ្នាំ​​ជា​ការ​ប្រសើរ​) ។ សម្រាប់ iPhone 5 គឺ​ប្រហែល​ជា​នឹង​អាច​ត្រូវ​បាន​ភ្ជាប់​ជា​មួយ​នឹង​កម្មវិធី FindMyiPhone ជាប់​មក​ជា​មួយ​នឹង​ទូរស័ព្ទ​តែ​ម្ដង ប៉ុន្តែ​សម្រាប់ iPhone ម៉ូដែល​ផ្សេងៗ​ទៀត សូម​​ចុច​ទៅ​លើ​​តំណរភ្ជាប់​ខាង​ក្រោម​ដើម្បី​ធ្វើ​ការ​ដំឡើង​នូវ​កម្មវិធី​ នេះ ។ បន្ទាប់​ពី​បាន​ដំឡើង​រួច​សូម​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​ ។

របៀប​ប្រើ​កម្មវិធី FindMyiPhone ៖
  1. ចុះ​ឈ្មោះ​ប្រើ​កម្មវិធី ចូល​ទៅ​កាន់ Settings. ​ចុច​លើ Mail, Contacts, Calendar > Add Account, ​និង​ចុច​យក iCloud

  2. ​ពេល​នោះ​​អ្នក​នឹង​​ត្រូវ​​តម្រូវ​ឲ្យ​​បញ្ចូល​នូវ Apple ID របស់​អ្នក​​ ហើយ​នឹង​បញ្ជាក់​បន្ថែម​
  3. ក្រោយ​មក​នឹង​​​មាន​សំនួរ​សួរ​បញ្ជាក់​ពី​ការ​ប្រើ Location Services  សូម​យក​ពាក្យ switched on ដើម្បី​ប្រើ​សេវា​កម្ម​នេះ​(បង្ហាញ​ទីតាំង​)
  4. រំកិល​ចុះ​ក្រោម​​នៃ iCloud list អ្នក​នឹង​ឃើញ FindMyiPhone នៅ​ផ្នែក​ខាង​ក្រោម​, ចុច​យក switched on (ក្នុង​ករណី​នេះ​អ្នក​អាច​ turned on និង turned off តាម​ការ​ចង់​បាន​របស់​អ្នក​)
  5. ដើម្បី​​រក​ទីតាំង​ដែល​ iPhone របស់​អ្នក​កំពុង​ស្ថិត​នៅ​សូម​ចូល​ទៅ​កាន់​គេហទំព័រ​ iCloud.com តាម​រយៈ​កម្មវិធី Browser ណា​មួយ​ដែល​អ្នក​ចង់​ប្រើ ​(អាច​នៅ​លើ​ឧបករណ៍​ណា​មួយ​ក៏​បាន PC ឬ tablet ឬ​ក៏ smartphone )
  6. បញ្ចូល​នូវ Apple ID និង​ password ​របស់​អ្នក ​រួច​ជ្រើស​យក​ FindMyiPhone ពី​​តារាង​ដែល​មាន​
  7. សូម​បញ្ចូល​នូវ password របស់​អ្នក​ម្ដង​ទៀត នោះ iCloud នឹង​ធ្វើ​ការ​ចាប់​យក​នូវ​ទីតាំង​ដែល iPhone របស់​អ្នក​កំពុង​ស្ថិត​នៅ​​​យក​មក​បង្ហាញ​
  8. ក្នុង​ករណី​ពិសេស​​ជា​មួយ​នឹង​ជម្រើស​បី​យ៉ាង​ ដែល​​អ្នក​អាច​​ធ្វើ​គឺ ទី១ ​ផ្ញើ​សារ​ទៅ​កាន់​ឧបករណ៍ ទី២ ​​ធ្វើ​ឲ្យ​មាន​សំឡេង​​រោទិ៍​ ​នៅ​ក្នុង​ឧបករណ៍ និង​ទី៣ ចាក់​សោរ​​ឧបករណ៍​ ឬ​លុប​​ទិន្នន័យ​នៅ​ក្នុង​ឧបករណ៍​នោះ​
ដើម្បី​​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ពី​ការ​ប្រើ​កម្មវិធី​ FindMyiPhone សូម​ទស្សនា​វីឌីអូ​​​ខាង​ក្រោម​ ៖

បញ្ជាក់​កម្មវិធី​នេះ​​ពិត​ថា​មាន​សារប្រយោជន៍​ តែ​ក៏​​​មាន​គុណ​វិបត្តិ​ផង​ដែរ​ ដូច្នេះ​សូម​​​កុំ​ព្យាយាម​ប្រើ​វា​នៅ​ក្នុង​ផ្លូវ​មិន​ល្អ ​ហើយ​ក៏​សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ផង​ដែរ​សម្រាប់​​អ្នក​ ដែល​ជា​ម្ចាស់​ iPhone ​ពី​ព្រោះ​បើ​គេ​យក​ iPhone របស់​អ្នក​ទៅ​​ចុះ​ឈ្មោះ​ប្រើ​នូវ​កម្មវិធី​នេះ ​នោះ​គេ​នឹង​អាច​តាម​ដាន​អ្នក​គ្រប់​ទីកន្លែង​ (បំណង​ល្អ​ពី​ Porpok.com)៕
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top