របៀប​ទាញ​យក​រូប​ភាព​ពី Facebook ដោយ Android App

ដោយ​សារ​តែ​ទូរស័ព្ទ​ទំនើប Android ​មាន​ច្រើន​ជម្រើស និង​មាន​តម្លៃ​ច្រើន​ប្រភេទ​ ទើប​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​​ថា ទូរស័ព្ទ​ប្រភេទ​នេះ​កំពុង​ពេញ​និយម​ប្រើ​យ៉ាង​ច្រើន​ពី​​​អ្នក​ដែល​ប្រើ​ ទូរស័ព្ទ​ទំនើប ​។ យ៉ាង​​ណា​មិញ​​តាម​រយៈ​ទូរស័ព្ទ​ទាំង​នោះ​​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​បណ្ដាញ ​សង្គម​ Facebook នៅ​លើ ទូរស័ព្ទ Android ក៏​មាន​ច្រើន​ផង​ដែរ ។ ដូច្នេះ​​ថ្ងៃ​នេះ​ពពក​សូម​នាំ​យក​នូវ​​វិធី​សាស្ត្រ​មួយ​ចំនួន​ដែល​អាច​ឲ្យ ​លោក​អ្នក​​ធ្វើ​ការ​ទាញ​យក​នូវ​រូប​ភាព​ពី Facebook តាម​រយៈ​ទូរស័ព្ទ Android។
កម្មវិធី Facebook នៅ​លើ​ទូរស័ព្ទ Android មិន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​ទាញ​យក​នៅ​រូប​ភាព​បាន​​នោះ​ទេ ។ ដូច្នេះ​ដើម្បី​អាច​ទាញ​យក​​រូប​ភាព​​ចេញ​ពី Facebook បាន​​តាម​រយៈ​​ទូរស័ព្ទ Android យើង​ត្រូវ​ធ្វើ​ការ​ដំឡើង​នូវ​កម្មវិធី​មួយ​ឈ្មោះថា Facebook Photo Downloader ហើយ​កម្មវិធី​នេះ​នឹង​ផ្ដល់​ភាព​​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ទាញ​យក​រូប​ភាព​ពី Facebook ។
បន្ទាប់​ពី​​បាន​ដំឡើង​​កម្មវិធី​ខាង​លើ​រួច​ នោះ​លោក​អ្នក​នឹង​អាច​ធ្វើ​ការ​ទាញ​យក​នូវ​រូប​ភាព​ទាំង​ឡាយ​ចេញ​ពី Facebook ដែល​​ត្រូវ​បាន​កំណត់​សិទ្ធិ​ត្រឹម​ត្រូវ​​សម្រាប់​អ្នក ចេញ​ពី profile នរណា​ម្នាក់​​​ដោយ​មិន​មាន​ការ​រំខាន នឹង​ថែម​ទាំង​មិន​បាត់​ទំហំ file ផង​ដែរ ។

ជំហាន​​ទាញ​យក​៖
  1. បើក​កម្មវិធី Facebook ​ដែល​ចេញ​ដោយ​ក្រុមហ៊ុន​ Facebook
  2. ស្វែង​រក​រូប​ដែល​អ្នក​ពេញ​ចិត្ត​
  3. ចុច​យក button ‘Share’
  4. ជ្រើស​យក ’1Click Save’ នោះ​រូប​ភាព​នឹង​ត្រូវ​​​ទាយ​យក​​ ​និង​រក្សា​ទុក​នៅ​ក្នុង internal storage នៃ​ទូរស័ព្ទ​​ដែល​មាន​ឈ្មោះ folder ថា “ Facebook Pics”
សរុប​សេចក្ដី​មក​កម្មវិធី​ខាង​លើ ពិត​ជា​ផ្ដល់​ភាព​ងាយ​ស្រួល​​​ដល់​ការ​ទាញ​​យក​រូប​ភាព​ពី Facebook ហើយ​ម្យ៉ាង​វិញ​ទៀត​​កម្មវិធី​នេះ ថែម​ទាំង​ត្រូវ​បាន​​​ផ្ដល់​ជូន​​ឲ្យ​ទាញ​យក​ និង​ប្រើ​ប្រាស់​ដោយ​​មិន​គិត​ថ្លៃ​​ផង​ដែរ ។
សាក​ល្បង​ប្រើ​នូវ​កម្មវិធី Facebook Photo Downloader ពី Google Play Store នៅ​ថ្ងៃ​នេះ !

វិធី​សាស្ត្រ​ម្យ៉ាង​ទៀត​ប្រសិន​ បើ​អ្នក​​មាន​នូវ​កម្មវិធី​មួយ​ចំនួន​ដែល​ជា​កម្មវិធី Edit រូប​ភាព​នោះ​អ្នក​ក៏​អាច​​ទាញ​យក​នូវ​រូប​ភាព​ពី Facebook តាម​រយៈ​កម្មវិធី​ទាំង​នោះ​ផង​ដែរ ។
វិធី​ទាញ​យក​៖
  1. បើ​កម្មវិធី Facebook
  2. ជ្រើស​រូប​ពេញ​​ចិត្ត​​រួច​ ជ្រើស​យក button ‘Share’
  3. បន្ទាប់​មក​​ចុច​លើ​កម្មវិធី Edit រូប​នោះ​(ដូច​ជា Photo Editor ឬ​ Picasa ជា​ដើម​)
  4. ធ្វើ​ការ Save ​រូប​នោះ​តាម​រយៈ​កម្មវិធី​ដែល​កំពុង​​​បើក​
បញ្ជាក់​ ចំពោះ​​វិធី​ខាង​លើ ​យើង​មិន​ប្រាកដ​ថា អាច​រក្សា​ទំហំ​ file នៃ​​រូប​ទាំង​នោះ​ឲ្យ​នៅ​ដូច​ដើម ឬ​​យ៉ាង​ណា​​ទេ តែ​អ្នក​គឺ​ ពិត​​ជា​អាច​ទាញ​យក​រូប​ពី Facebook បាន​យ៉ាង​ពិត​ប្រាកដ​ ៕
ប្រភព៖  porpok
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top