ការដំឡើងប្រព័ន្ធការពារ FIREWALL ដោយប្រើ កម្មវិធី IPCOP
1. លក្ខណះពិសេស
- សុវិត្ថិភាព និងមានប្រសិទ្ធិភាពខ្ពស់អាចដំឡើងមូលដ្ឋាន firewall លើ Linux
- ងាយស្រួលក្នុងការគ្រប់គ្រងដោយប្រើ web server
- កម្មវិធី IPCOP ប្រើ DHCP ផ្តល់ទៅអោយ client និងភ្ជាប់អីនធឺណែត IP ពីក្រុមហ៊ុនផ្គត់ផ្គង់ ISP។
- IPCOP បង្កើតជាម៉ាស៊ីន DHCP server ដែលអាចគ្រប់គ្រងម៉ាស៊ីនកូន។
- ប្រើ DNS proxy ដើម្បីជួយបង្កើនល្បឿន Domain Name។
- បង្កើតជា web caching proxy ដើម្បីជួយអោយចូលបើកវិបសាយមាន ល្បឿនលឿនជាងធម្មតា។
- ការពារប្រព័ន្ធ system ដែលវាយប្រហារពីខាងក្រៅចូលក្នុងប្រព័ន្ធ network របស់លោកអ្នក
- មានលទ្ធភាពចូលរួមបង្កើតលើប្រ័ន្ធ network នៅក្នុង GREEN សុវត្ថិភាព ការពារ network ពីក្រៅ Internet និងប្រព័ន្ធ BLUE network សំរាប់ការពារប្រព័ន្ធ wireless LAN ហើយនឹងប្រព័ន្ធ DMZ ឬORANGE អាចភ្ជាប់ប្រព័ន្ធខាងក្នុងតំបន់
- មានលទ្ធភាពបង្កើតជាប្រព័ន្ធ VPN ដែលអនុញ្ញាតអោយភ្ជាប់ជាមួយប្រព័ន្ធខាងក្នុង ដោយឆ្លងកាត់ Internet។ លោកអ្នកអាច boot ដំឡើងតាមវិធី (cdrom, floppy, usb key) ឬតាមប្រព័ន្ធ network PXE boot។ តម្រូវការកុំព្យូទ័រចាប់ពី Pentium II ឡើងទៅអាចដំឡើង បាន។ លោកអ្នក អាចបង្កើត CD boot ពី ISO ដែលមាន file
1.1. ការដំឡើង- ងាយស្រួលក្នុងការគ្រប់គ្រងដោយប្រើ web server
- កម្មវិធី IPCOP ប្រើ DHCP ផ្តល់ទៅអោយ client និងភ្ជាប់អីនធឺណែត IP ពីក្រុមហ៊ុនផ្គត់ផ្គង់ ISP។
- IPCOP បង្កើតជាម៉ាស៊ីន DHCP server ដែលអាចគ្រប់គ្រងម៉ាស៊ីនកូន។
- ប្រើ DNS proxy ដើម្បីជួយបង្កើនល្បឿន Domain Name។
- បង្កើតជា web caching proxy ដើម្បីជួយអោយចូលបើកវិបសាយមាន ល្បឿនលឿនជាងធម្មតា។
- ការពារប្រព័ន្ធ system ដែលវាយប្រហារពីខាងក្រៅចូលក្នុងប្រព័ន្ធ network របស់លោកអ្នក
- មានលទ្ធភាពចូលរួមបង្កើតលើប្រ័ន្ធ network នៅក្នុង GREEN សុវត្ថិភាព ការពារ network ពីក្រៅ Internet និងប្រព័ន្ធ BLUE network សំរាប់ការពារប្រព័ន្ធ wireless LAN ហើយនឹងប្រព័ន្ធ DMZ ឬORANGE អាចភ្ជាប់ប្រព័ន្ធខាងក្នុងតំបន់
- មានលទ្ធភាពបង្កើតជាប្រព័ន្ធ VPN ដែលអនុញ្ញាតអោយភ្ជាប់ជាមួយប្រព័ន្ធខាងក្នុង ដោយឆ្លងកាត់ Internet។ លោកអ្នកអាច boot ដំឡើងតាមវិធី (cdrom, floppy, usb key) ឬតាមប្រព័ន្ធ network PXE boot។ តម្រូវការកុំព្យូទ័រចាប់ពី Pentium II ឡើងទៅអាចដំឡើង បាន។ លោកអ្នក អាចបង្កើត CD boot ពី ISO ដែលមាន file
ipcop-1.4.23-install-cd.i386.iso
ប្រសិនប្រើ USB (ipcop-1.4.23-install-usb-fdd.i386. img.gz
) ឬ hard disk (ipcop-1.4.23-install-usb-hdd.i386.img.gz
) ឬក្នុង Zip disk (ipcop-1.4.23-install-usb-zip.i386.img.gz
)។1.1.1. ដំឡើង Network Interface IPCop តម្រូវការអោយមាន network card យ៉ាងតិចបំផុត ពីរទៅ បួន RED, GREEN, BLUE និង ORANGE។
RED Network Interface
សំរាប់ភ្ជាប់ពី Internet ឬប្រព័ន្ធ network ពីក្រៅ ម៉ាស៊ីន IPCop សំរាប់ការពារ GREEN, BLUE និង ORANGE networks ដែលបណ្តាលកុំព្យូទ័រប្រើប្រាស់អីនធឺណែតដោយឆ្លងកាត់ តាម RED network។
សំរាប់ភ្ជាប់ពី Internet ឬប្រព័ន្ធ network ពីក្រៅ ម៉ាស៊ីន IPCop សំរាប់ការពារ GREEN, BLUE និង ORANGE networks ដែលបណ្តាលកុំព្យូទ័រប្រើប្រាស់អីនធឺណែតដោយឆ្លងកាត់ តាម RED network។
GREEN Network Interface
សំរាប់ភ្ជាប់ជាមួយកុំព្យូទ័រ ហើយ IPCop ការពារ ការធ្វើចររាចរណ៍ដោយឆ្លងកាត់ Ethernet NIC នៅលើកុំព្យូទ័រ IPCop firewall។BLUE Network Interface
ប្រព័ន្ធ network អនុញ្ញាតអោយលោកអ្នកប្រើឧបករណ៍ wireless បណ្តាកុំព្យូទ័រ លើប្រព័ន្ធ នេះ មិនអាចអនុញ្ញាតចូលក្នុងប្រព័ន្ធ GREEN network ឬប្រឆ្លងកាត់ VPN។ORANGE Network Interface
ប្រព័ន្ធ network នេះអនុញ្ញាតអោយ
ប្រព័ន្ធ network ផ្សេងគ្នាចូលបាន បណ្តា កុំព្យូទ័រនៅក្នុង ប្រព័ន្ធ នេះ
មិនអាចចូលក្នុងប្រព័ន្ធ GREEN ឬ BLUE network លើកលែងតែមានការ
ត្រួតពិនិត្យដោយ DMZ វាអាចធ្វើចររាចរណ៍លើ Ethernet NIC។
ម៉ាស៊ីន firewall ត្រូវការយ៉ាងតិចបំផុតមានខ្សែ cable និង network
interface card (NIC) ចាប់ពី 2 ដល់ 4NIC អស្រ័យលើប្រព័ន្ធ network
ដំឡើងភ្ជាប់ជាមួយ Internet ប្រសិនបើ Firewall server
ធម្មតាលោកអ្នកអាចប្រពីរ NIC មួយភ្ជាប់ ជាមួយ IP ពីប្រព័ន្ធ អីនធឺណែតនិងមួយ
ទៀតចែក ចាយទៅអោយម៉ាស៊ីនកូនតាម DHCP លើ IPCOP។2. ប្រភេទនៃការដំឡើងប្រព័ន្ធ Network ចាបពី RED interface អាចភ្ជាប់ប្រើ modem ឬតាម Ethernet ដែលមានប្រាំបី ប្រព័ន្ធ Network ក្នុងការដំឡើង:
- GREEN (RED is modem/ISDN)
- GREEN + RED (RED is Ethernet)
- GREEN + ORANGE + RED (RED is Ethernet)
- GREEN + ORANGE (RED is modem/ISDN)
- GREEN + BLUE + RED (RED is Ethernet)
- GREEN + BLUE (RED is modem/ISDN)
- GREEN + BLUE + ORANGE + RED (RED is Ethernet)
- GREEN + BLUE + ORANGE (RED is modem/ISDN)
2.1 ការភ្ជាប់ទៅប្រព័ន្ធ Internet ឬប្រព័ន្ធ Network ពីខាងក្រៅ
ប្រសិនបើលោកអ្នកបានភ្ជាប់ជាមួយ broadband
modem ឬ router ពីខាងក្រៅ លោកអ្នក អាចមានភ្ជាប់ជាមួយ Ethernet network
interface card ឬ NIC ដែលស្ថិតនៅលើកុំព្យូទ័រ IPCop ។
ប្រសិនបើលោកអ្នកបានភ្ជាប់ឆ្លងកាត់ dial up modem លោកអ្នកនឹងភ្ជាប់ជាមួយ
ម៉ាស៊ីន IPCop។ ខាងក្រោមនេះជាប៉ារ៉ាម្រែត ដែលលោកអ្នកត្រូវដំឡើង
- ត្រូតពិនិត្យមើល IP address: static, DHCP, PPPOE
- ប្រសិនបើ IP obtain របស់លោកអ្នកឆ្លងកាត់ DHCP លោកអ្នកត្រូវ ត្រូតពិនិត្យ មើលលើប្រព័ន្ធឈ្មោះ hostname ដែលបានផ្តល់ដោយ DHCP server ពីក្រុមហ៊ុន អិនធឺណែត ត្រួតពិនិត្យមើលលើឈ្មោះ DHCP Host Name។
- IP Address បានផ្តល់ទៅអោយម៉ាស៊ីនកូនតាម ម៉ាស៊ីនមេ DHCP server នៅលើកម្មវិធី IPCOP។
2.2. ការត្រូតពិនិត្យមើលឈ្មោះ DHCP Host Name
ប្រសិនបើលោកអ្នកត្រូវស្គាល់ឈ្មោះក្រុមហ៊ុន
ISP និងសុំលេខ IP Address ដែល បានផ្តល់ ភ្ជាប់អិនធឺណែត ដែលជា Public IP
address នៅពេលដែលភ្ជាប់ប្រើ ប្រាស់ អ៊ីនធឺណែតក្រុម ហ៊ុននឹងផ្តល់ IP
មួយឬក៍លោកអ្នកអាចសុំ ឬទិញ IP បានពីរ ឬបីសំរាប់ដំឡើងម៉ាស៊ីនមេ។
ការដំឡើងដោយប្រើ Command
$ ifconfig -a
ដែលដំឡើងនៅលើ eth0 ដែលខុសពី Windows XP, Vista, Windows 7 គឺប្រើC:\winipcfg ហើយបើចង់មើល
IP address
ឬមើល IP ដែលភ្ជាប់ពីខាងក្រៅ ពីក្រុមហ៊ុន ISP ត្រូវប្រើ Command nslookupដោយប្រើ
commandC:\ipconfig /all
$ nslookup nnn.nnn.nnn.nnn
។
ការបង្កើតលើ CD
ប្រសិនបើលោកអ្នកចំលង CD លោកអ្នកត្រូវចំលង package ដែលមាន ISO image ទៅក្នុង បញ្ចូលទៅក្នុង CD។ ដំឡើងដោយប្រើ commands ដូចខាង ក្រោមនេះ:# losetup /dev/loop0 /path/to/IPCop/iso
កន្លៃងដែលផ្ទុក /path/to/IPCop/iso
គឺជាឈ្មោះ file របស់ iso
file។ This links a “loop back” hardware level device to the IPCop ISO file.# mount -r -t iso9660 /dev/loop0 /mnt/cdrom
This actually mounts the loop back hardware device on a *nix file system. The CD-ROM image will appear at
/mnt/cdrom
គួរចាំថាប្រព័ន្ធ system លោកអ្នក ប្រើជាមួយ sudo command ដើម្បីបញ្ចូល file។2.3. បង្កើត Floppy Disks ពី Images
ប្រសិនបើកុំព្យូទ័រ IPCop របស់លោកអ្នកមាន CD-ROM ក៍ប៉ុន្តែ BIOS របស់លោក អ្នកនឹង មិនអោយ CD-ROM boot ចូលក្នុងប្រព័ន្ធ លោកអ្នកនឹងត្រូវការបង្កើត floppy boot disk មួយដើម្បី ការពារ ពេលដែល ប្រព័ន្ធកុំព្យូទ័រ IPCOP ជួបបញ្ហា បើកមិនចេញ ពេលនោះលោក អ្នកអាចបញ្ចូល floppy boot ។3. វិធីនៃការដំឡើងម៉ាស៊ីនកុំព្យូទ័រ IPCop
3.1 ការដំឡើងដោយ boot ពី CD
ពេលលោកអ្នកបញ្ចូល CD IPCOP ទៅក្នុង CD-ROM
ពេលនោះនឹងចាប់ ផ្តើមរត់ ចូលក្នុង CD IPCop ដោយលោកអ្នកចុចលើប៊ូតុង
Keyboard ណាមួយដើម្បីចាប់ ផ្តើមដំឡើង ប្រសិនបើ IPCop មិន boot
ចូលបានត្រូវត្រូតពិនិត្យ មើលលើប៉ារ៉ាមែត្រ របស់ BIOS boot ដោយ ជ្រើសរើស
first boot។ ពេល ដែល បាន boot ចូលនឹង បង្ហាញលើអេក្រង់ដូចខាងក្រោមនេះ។
បញ្ចូល CD ឬ DVD ចូលទៅក្នុងថត Drive CD-ROM ឬ DVD-ROM របស់លោក
អ្នកបន្ទាប់មកចុច Enter ដើម្បីចូល ដំឡើងកម្មវិធី IPCOP ខាងក្រោមនេះបង្ហាញ
នៅពេលបញ្ចូល CD កម្មវិធីភ្លាម បានលេចចេញ:ក្នុងពេលអំឡុង boot ចូលក្នុង kernel មានព័ត៌មានបង្ហាញជាច្រើន ដែលបានប្រាប់ពី
hardware មានបញ្ហា ឬត្រូវបានទទួលស្គាល់។
ប្រសិនបើ hardware error មិន ត្រូវបាន ទទួល ស្គាល់ ពេលនោះ boot បានបញ្ឈប់។
ក្រោពេលពីបីវិនាទីលោកអ្នក អាចជ្រើសរើស ភាសាដែលបាន បង្ហាញ នៅលើអេក្រង់។
ក្រោយមកមានភាសា
Afrikaans, Brazilian Portuguese, Czech, Danish, Dutch, English,
Finnish, French, German, Greek, Hungarian, Italian, Norwegian, Polish,
Portuguese, Slovak, Spanish, Spanish Latino, Swedish, Turkish និង
Vietnamese ចំពោះភាសាខ្មែរមិនទាន់ ដាក់ចញ្ចូលទៅ ក្នុងប្រព័ន្ធ IPCOP។
ការដំឡើងនៅ អេក្រង់លោកអ្នកមិន អាចប្រើប្រាស់បានឡើយ ។ លោកអ្នកអាចប្រើ cursor
នៅលើអេក្រង់ ឬប្រើ Tab និង keyboard arrow key ដើម្បីជ្រើសរើស លោកអ្នកអាចចុចលើ Space key ដើម្បីអនុញ្ញាតអោយជ្រើសរើស យកភាសា ឬចុចលើ Enter key ដើម្បីដំឡើងកម្មវិធី IPCOP
ដែលបង្ហាញដូចខាងក្រោមនេះ។ជំហានបន្ទាប់លោកអ្នកជ្រើសរើស ភាសា ដោយនៅក្នុងកម្មវិធី Linux IPCOP នេះ មិនមានបញ្ចូល ភាសាខ្មែរដូច្នេះ តម្រូវអោយលោកអ្នកជ្រើសរើសយកភាសាអង់គ្លេស English រួចចុច លើ OK ដើម្បីឈានដល់ជំហានបន្តទៀត
ការដំឡើងកម្មវិធីឥឡូវនេះបានរៀបចំ ដំឡើងនៅលើ Hard disk និងបង្កើតជា Partition ថ្មីមួយដែលជា Partition Linux បន្ទាប់មកលោកអ្នកចុចលើ OK ដើម្បី បន្តការដំឡើង។
ជ្រើសរើស Network Configuration Type រួចជ្រើសរើសយក OK ដើម្បីបន្ត ជំហានក្រោយទៀត។
លោកអ្នកអាចភ្ជាប់ពី http://192.168.200.254:81 ដោយប្រើ http ធម្មតា ឬអាចប្រើ https://192.168.200.254:445 ដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់
0 comments